ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ផ្តល់​សេវា​បង់​ទឹក​ភ្លើង ហ្វ្រី​ៗ​ជូន​អតិថិជន​តាម​សេវា​ធនាគារ​ចល័ត និង​អេ​ធី​អឹ​ម

4 ឆ្នាំ មុន

នៅ​ក្នុង​យុគសម័យ​ទំនើប និង​ទីផ្សារ​ប្រកួតប្រជែង បច្ចេកវិទ្យា​ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សម្រួល​ដល់​អតិថិជន និង​សាធារណជន​ក្នុង​ការ​ប្រកប​មុខរបរ​ទទួលទាន​ប្រកបដោយ​ភាព​ងាយស្រួល ចំណេញ​ពេលវេលា និង​បង្កើន​ចំណូល​សម្រាប់​គ្រួសារ ។ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​និង​កំពុង​ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង…

នៅ​ក្នុង​យុគសម័យ​ទំនើប និង​ទីផ្សារ​ប្រកួតប្រជែង បច្ចេកវិទ្យា​ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​សម្រួល​ដល់​អតិថិជន និង​សាធារណជន​ក្នុង​ការ​ប្រកប​មុខរបរ​ទទួលទាន​ប្រកបដោយ​ភាព​ងាយស្រួល ចំណេញ​ពេលវេលា និង​បង្កើន​ចំណូល​សម្រាប់​គ្រួសារ ។

ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​និង​កំពុង​ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ទាំងអស់​អាច​ប្រើប្រាស់​សេវា​នេះ ដោយ​មិន​អស់​កម្រៃ​សេវា មាន​ភាព​ស្រួល និង​រហ័ស​ទាន់ចិត្ត តាម​រយៈ​ប្រើ​ម៉ាស៊ីន​អេ​ធី​អឹ​ម និង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង បាន​គ្រប់ពេលវេលា និង​ទីកន្លែង ។

ប្រភេទ​វិក្កយបត្រ​ដែល​អតិថិជន​ប្រា​សាក់​អាច​ទូទាត់​បាន គឺ​មាន​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​វិក្កយបត្រ​អគ្គិសនី​កម្ពុជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពត កំពង់ចាម ក្រចេះ រតនគិរី បន្ទាយ​មាន​ជ័យ ស្រុក​កំពង់ត្រាច ស្នួល វើ​ន​សៃ លំ​ផាត់ និង​ស្រុក​តា​វែង ។

ការ​ផ្តល់​ជូន​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​នេះ ផ្តល់​ភាព​ងាយស្រួល​កាន់តែ​ខ្លាំង​ចំពោះ​អតិថិជន​ទាំងអស់ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​បង់ថ្លៃ​ទឹក​-​ភ្លើង​នោះ​ទេ ដោយ​អតិថិជន​គ្រាន់តែ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង ឬ អាច​រក​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត នោះ​អតិថិជន​អាច​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​បាន​ដោយ​ខ្លួនឯង បាន​យ៉ាង​ងាយ ។

សូម​អញ្ជើញ​មក​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ថ្ងៃនេះ ដើម្បី​ទទួល​បានការ​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង និង​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ជា​ច្រើន​ទៀត​ដោយ​មិន​អស់​កម្រៃ​សេវា ។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ ២០១៩ នេះ ប្រា​សាក់ មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី​ជាង 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​ម​គ្រប​ដណ្តប់​ទូ​ទាំង​ប្រទេស និង​បុគ្គលិក​ជាង 8,000 នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ 023 999 911 ឬ 086 999 911 ឬ ចូល​ទៅ​កាន់ www.prasac.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ