ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​អវកាស​អា​មេ​រិ​ក​បំពេញ​បេសក​កម្ម​សម្ងាត់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​កាសែត​អា​មេ​រិ​ក ​HUFFINGTON POST ​ថា យន្តហោះ​អវកាស​X-37B​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ទីបំផុត​បាន​វិល​មក​ចុះ​ចត​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២៧​តុលា​។ នោះ​ជា​បេសកកម្ម​ទី​៥​ហើយ​របស់​យានអវកាស​មាន​ទិស​ដៅ​សម្ងាត់​នេះ​។ រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពីសារ​សំខាន់​ពិតប្រាកដ​របស់​យាន​X-37B​នោះ​នៅ​ឡើយ​។ យាន​X-37B​បាន​ហោះ​ចេញពី​ថ្ងៃ​ទី​៧​កញ្ញា​ឆ្នាំ​២០១៧​មក…

សហរដ្ឋអាមេរិក ៖ យោង​តាម​កាសែត​អា​មេ​រិ​ក ​HUFFINGTON POST ​ថា យន្តហោះ​អវកាស​X-37B​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ទីបំផុត​បាន​វិល​មក​ចុះ​ចត​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២៧​តុលា​។ នោះ​ជា​បេសកកម្ម​ទី​៥​ហើយ​របស់​យានអវកាស​មាន​ទិស​ដៅ​សម្ងាត់​នេះ​។

រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពីសារ​សំខាន់​ពិតប្រាកដ​របស់​យាន​X-37B​នោះ​នៅ​ឡើយ​។ យាន​X-37B​បាន​ហោះ​ចេញពី​ថ្ងៃ​ទី​៧​កញ្ញា​ឆ្នាំ​២០១៧​មក ៤​ខែ​បន្ទាប់​ពី​ការ​ហោះហើរ​លើក​មុន ដោយ​លើក​នេះ​ហោះហើរ​អស់​ពេល​៧០៨​ថ្ងៃ​ក្នុង​ទី​អវកាស​។ ផលិត​ដោយ​ក្រុមហ៊ុន​ប៊ូ​អី​ុ​ញ​កាលពី​ឆ្នាំ​១៩៩៩​យាន​នោះ​ដែល​មាន​បណ្ដោយ​៨​ម៉ែត្រ ត្រូវ​បាន​អង្គការ​NASA​ចាត់​ទុក​ថា ជា​យាន​សម្រាប់​ធ្វើតេស្ត​ក្នុង​តារាវិថី​។ យាន​នោះ​ហាក់​ប្រើ​ជា​ពិសេស​បង្ហាញ​ពី​បច្ចេកវិទ្យា​អវកាស និង​សម្រាប់​ការ​ពិសោធន៍​។

ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​នៅ​តែ​លាក់បាំង​ខ្លឹមសារ​នៃ​បេសកកម្ម​របស់​យាន​X-37B​។ ក្នុង​ឆ្នាំ​២០០៤​កម្មវិធី​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក មក​ពី​ការ​កាត់​បន្ថយ​ថវិកា៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ