ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចុះ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ដោយ​មិន​បាច់​ប្រើ​ថ្នាំ​ជាមួយ​រូបមន្ត​ធម្មជាតិងាយ​ៗ!

4 ឆ្នាំ មុន

កម្រិត​អាំង​ស៊ុ​យ​លី​ន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​មិន​ថា​អ្នក​កំពុង​ព្យាយាម​រក្សា​កម្រិត​សម្ពាធ​ឈាម​ប្រក្រតី ឬ​ចង់​ស្រក​ទម្ងន់​ដែល​លើស​ឆាប់រហ័ស​ឡើយ​។​នោះ​ក៏​ព្រោះតែ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ខ្ពស់​ពេក​គ្រប់​ពេក​អាច​បង្ក​បញ្ហា​រាង​កាយ​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​។ ហើយ​អ្វី​ដែល​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​កើនឡើង​នូវ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម​អាច​ធ្វើ​ឱ្យ​កោសិកា​លែង​សូវ​ប្រតិកម្ម​តប​នឹង​វា​ដែល​នាំ​ជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន រួម​ទាំង​ជំងឺ​ទឹកនោមផ្អែម ការ​ឡើង​រឹង​នៃ​ស​សៃ​ឈាម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង ខ្លាញ់​រុំ​ថ្លើម​ជាដើម​។…

កម្រិត​អាំង​ស៊ុ​យ​លី​ន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​មិន​ថា​អ្នក​កំពុង​ព្យាយាម​រក្សា​កម្រិត​សម្ពាធ​ឈាម​ប្រក្រតី ឬ​ចង់​ស្រក​ទម្ងន់​ដែល​លើស​ឆាប់រហ័ស​ឡើយ​។​នោះ​ក៏​ព្រោះតែ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ខ្ពស់​ពេក​គ្រប់​ពេក​អាច​បង្ក​បញ្ហា​រាង​កាយ​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន​។ ហើយ​អ្វី​ដែល​កាន់តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​កើនឡើង​នូវ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម​អាច​ធ្វើ​ឱ្យ​កោសិកា​លែង​សូវ​ប្រតិកម្ម​តប​នឹង​វា​ដែល​នាំ​ជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន រួម​ទាំង​ជំងឺ​ទឹកនោមផ្អែម ការ​ឡើង​រឹង​នៃ​ស​សៃ​ឈាម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង ខ្លាញ់​រុំ​ថ្លើម​ជាដើម​។

ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​បញ្ចុះ​អាំង​ស៊ុ​យ​លី​ន​ដោយ​មិនបាច់​ប្រើ​ថ្នាំ ៖

១. ទទួលទាន​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ២ ស្លាបព្រា​បាយ​ក្នុង​ទឹក​ធម្មតា ១ កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​រយៈពេល ៣០ នាទី​មុន​ពេលបាយ​ដើម្បី​បញ្ចុះ​កម្រិត​អាំង​ស៊ុ​យ​លី​ន​។

២. ទទួលទាន​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប ៖ ប្រសិនបើ​អ្នក​ងាយ​នឹង​ឡើង​កម្រិត​អាំង​ស៊ុ​យ​លី​ន​ខ្ពស់ ចូរ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា​អ្នក​ដែល​ទទួលទាន​អាហារ​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​អាច​ជួយ​បង្កើន​ភាព​ប្រែប្រួល​នៃ​អាំង​ស៊ុ​យ​លី​ន​គួរ​ឱ្យ​កត់សម្គាល់​ដោយ​កោសិកា​ប្រតិកម្ម​តប​កាន់តែ​ប្រសើរ​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន​។

៣. ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់ ៖ ខណៈ​ពេល​កម្រិត​ការ​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត អ្នក​គួរ​បង្កើន​ការ​ទទួលទាន​ជាតិ​ស​សៃ​ឱ្យ​បាន​ច្រើន​ជា​ប្រចាំ​។ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​ខ្ពស់​មាន​ប្រយោជន៍​ណាស់ ពិសេស​សម្រាប់​អ្នក​ដែល​ចង់​បញ្ចុះ​កម្រិត​អាំង​ស៊ុ​យ​លី​ន​ពី​ក្នុង​រាង​កាយ​។ ជាតិ​ស​សៃ​ជួយ​ពន្យឺតការ​បញ្ចេញ​ជាតិ​ស្ករ​ក្នុង​ឈាម​។

៤. កាត់​បន្ថយ​ការ​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​និង​ស្ករ ៖ ការ​ទទួលទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខ​ភាំ​ព រួម​បញ្ចូល​ទាំង​បញ្ហា​រក្សា​កម្រិត​អាំង​ស៊ុ​យ​លី​ន​ត្រឹមត្រូវ​។ អាំង​ស៊ុ​យ​លី​ន​ត្រូវ​កើនឡើង​ដូច្នេះ​ទើប​កោសិកា​អាច​ស្រូប​យក​នូវ​ជាតិ​ស្ករ​។ ប៉ុន្តែ​ក៏​ព្រោះតែ​កោសិកា​មិន​ប្រតិកម្ម​តប​នឹង​អាំង​ស៊ុ​យ​លី​ន​នោះ​បរិមាណ​នៃ​អាំង​ស៊ុ​យ​លី​ន​ត្រូវ​កើន​ខ្ពស់​ឡើង​ៗ​ក្នុង​ឈាម​។

៥. ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​ជួយ​កោសិកា​ឱ្យ​ឆ្លើយ​តប ឬ​មាន​ប្រតិកម្ម​កាន់តែ​ប្រសើរ​នឹង​អាំង​ស៊ុ​យ​លី​ន​ដូច្នេះ​កម្រិត​នៃ​អាំង​ស៊ុ​យ​លី​ក្នុង​ឈាម​ត្រូវ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​។

ប្រយ័ត្ន​! ប្រសិនបើ​កម្រិត​នៃ​អាំង​ស៊ុ​យ​លី​ន​របស់​អ្នក​ឡើង​ខ្ពស់​ជា​ប្រចាំ ហើយ​អម​មក​ជាមួយ​នូវ​អាកា​រៈ​មួយ​ចំនួន​ទៀត​ដូច​ជា​ជ្រុះ​សក់ ពណ៌​ស្បែក​ប្រែប្រួល មុន ហើម​កជើង ឡើង​ទម្ងន់​ខុស​ប្រក្រតី និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ​ចូរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ