ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​នា​រី​រោងចក្រ​កម្សត់ម្នាក់​នេះ​ណាស់​ចាញ់ល្បិច​ទម្លាក់យោង​អស់​ជិត​1000$

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​សកម្មភាព​ទម្លាក់យោង​កើត​ឡើងជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​ចោរ​ដែល​ប្រើ​ល្បិច​យក​គ្រឿងអលង្ការ​កាឡៃ ឬ​គ្រាប់កង់​ទៅ​ដូរ​យក​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​ពី​កម្មការិនី​រោងចក្រ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​បានដឹង​ពី​ហេតុការណ៍​នេះ​បាន​សម្ដែង​ការ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង ។ ពួក​គាត់​ស្នើរ​សុំ​ឲ្យ​នគរបាល​កុំ​ព្រងើយកន្តើយ​ឲ្យ​សោះ​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ចោរ​ទម្លាក់យោង​នោះ​ឲ្យ​បាន​ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់ ។ ជាក់ស្តែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​សកម្មភាព​នេះ​ហាក់​កម្រើក​យ៉ាង​ខ្លាំង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​សកម្មភាព​ទម្លាក់យោង​កើត​ឡើងជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​ចោរ​ដែល​ប្រើ​ល្បិច​យក​គ្រឿងអលង្ការ​កាឡៃ ឬ​គ្រាប់កង់​ទៅ​ដូរ​យក​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​ពី​កម្មការិនី​រោងចក្រ​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​បានដឹង​ពី​ហេតុការណ៍​នេះ​បាន​សម្ដែង​ការ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង ។ ពួក​គាត់​ស្នើរ​សុំ​ឲ្យ​នគរបាល​កុំ​ព្រងើយកន្តើយ​ឲ្យ​សោះ​ត្រូវ​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ចោរ​ទម្លាក់យោង​នោះ​ឲ្យ​បាន​ដើម្បី​យក​មក​ចាត់ការ​តាម​ច្បាប់ ។

ជាក់ស្តែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​សកម្មភាព​នេះ​ហាក់​កម្រើក​យ៉ាង​ខ្លាំង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​អ្នក​រង​គ្រោះ​មិន​ទទួល​បាន​យុត្តិធម៌​សោះ​ព្រោះតែ​ក្រុម​ចោរ​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​ទម្លាក់យោង​ថ្មី​មួយទៀត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ជិត​ចេតិយ៍ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ត្រពាំង​ឈូក ក្នុងភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​២​នាក់​ព្រមទាំង​ជិះ​ម៉ូតូ​២​គ្រឿង​បាន​ប្រើ​ល្បិច​បោក​នាង​កម្មការិនី​ម្នាក់​ដោះ​យក​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន​ព្រមទាំង​លុយ និង​ទូរស័ព្ទ​អស់ពី​ខ្លួន​ដែល​សរុប​ជិត​១​ពាន់​ដុល្លារ​បន្ទាប់​មក​បាន​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ ។ ចំណែក​នាង​កម្មការិនី​រូប​នោះ​បាន​ត្រឹមតែ​កាន់​គ្រឿងអលង្ការ​កាឡៃ​១​កូន​ថង់​ពណ៌​ក្រហម​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ឲ្យ​ជួយ​ប៉ុណ្ណោះ ។

នាង​កម្មការិនី​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ ផ​.​ន​.​ភ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

នាង​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​នាង​ដើរ​ចេញពី​បន្ទប់​ជួល​ឆ្ពោះទៅ​រោងចក្រ​កាតដេរ​នៅ​ក្បែរ​នោះ​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ដើរទៅ​ជិត​រួច​បាន​សួរ​នាង​ថា​«​មាន​គេ​ជ្រុះ​បាត់​មាស​១​ថង់​តើ​នាង​មាន​រើស​បាន​ទេ?» ខណៈនោះ​នាង​ឆ្លើយ​តប​វិញ​ថា​«​ខ្ញុំ​មិនដឹង​ទេ​» ។ ពេល​កំពុង​តែ​និយាយ​គ្នា​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ទៀត​ដើរទៅ​ជិត​រួច​បាន​និយាយ​ថា​«​កុំ​មាត់​ខ្ញុំ​រើស​បាន​» បន្ទាប់​មក​បាន​ស្រាយ​មាត់​ថង់​ឲ្យ​នាង​មើលឃើញ​សុទ្ធតែ​គ្រឿងអលង្ការ​ក្រហម​ច្រាស​តែ​ម្ដង ។
ប្រភព​ដដែល​បាន​បន្ត​ថា ស្ត្រី​ទី​២​នោះ​ក៏​បាន​និយាយ​ទៅ​កាន់​រូប​នាង​ថា​«​មិន​អី​ទេ​ចាំ​យើង​យក​ទៅ​ចែក​គ្នា​» រួច​ហើយ​ក៏​បាន​បបួល​នាង​ឡើង​ជិះ​ម៉ូតូ​ទៅ​រក​កន្លែង​ស្ងាត់​ដើម្បី​ចែក​គ្នា ដោយពេល​នោះ​មាន​ម៉ូតូ​កូរ៉េ​១​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មួយ​គ្រឿង ។

ជនសង្ស័យ​បាន​ដឹក​នាង​ចូក​ទៅ​ក្នុង​បរិវេណ​វត្ត​ត្រពាំង​ឈូក ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម រួច​ហើយ​បាន​ប្រគល់​ថង់​មាស​ពណ៌​ក្រហម​ឲ្យ​ទៅ​នាង​ប្រាប់​ឲ្យ​នាង​យក​ទាំងអស់ ហើយ​ក្រុម​ជនសង្ស័យ​បាន​ល្បួង​សុំ​ដោះ​យក​គ្រឿងអលង្ការ លូក​យក​លុយ រួម​ជាមួយ​ទូរស័ព្ទ​អស់ពី​ខ្លួន​នាង ។ បន្ទាប់​មក​បាន​នាំ​គ្នា​ចាកចេញ​ទៅ​បាត់​អស់ ចំណែក​នាង​ក៏​ដើរ​វិល​ត្រឡប់​ទៅ​ផ្សារ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣​វិញ និង​បាន​បង្ហាញ​ថង់​មាស​ឲ្យ​អ្នក​ជិតខាង​មើល​ទើប​ដឹង​ថា កាឡៃ និង​ហើយ​ដឹង​ថា​ចាញ់បោក​ចោរ​ហើយ​ក៏​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សំរោង​ក្រោម ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ