ការដាក់ទារកនៅលើទ្រូងម្ដាយភ្លាម បន្ទាប់ពីសម្រាលអាចធ្វើឲ្យ ៖
១- រំញោចចង្វាក់បេះដូង និងសីតុណ្ហភាពរបស់ទារក
២- ជំរុញឲ្យខួរក្បាលរបស់ទារកមានការអភិវឌ្ឍន៍ទាំងផ្នែកផ្លូវចិត្ត និងសង្គម
៣- ជំរុញអ័រម៉ូនអុកស៊ីតូស៊ីន ដើម្បីជួយកាត់បន្ថយកម្រិតស្ត្រេសអ័រម៉ូន cortisol
៤- រក្សាកម្រិតថាមពលរបស់ទារកឲ្យមានស្ថេរភាព ដោយរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់ទារកបន្ទាប់ពីសម្រាល
៥- បង្កើនប្រព័ន្ធការពាររាងកាយរបស់ទារក ដោយសារបាក់តេរីដែលស្ថិតនៅលើស្បែករបស់ម្ដាយនឹងបង្កើតភាពស៊ាំនៅលើស្បែករបស់ទារក ហើយវាក៏ដើរតួនាទីជាអ្នកការពាររាងកាយទារកផងដែរ។
៦- ជួយឲ្យលោកប៉ាអាចអោបអ្នកម៉ាក់ និងទារក ដើម្បីបង្កើតភាពកក់ក្ដៅបន្ថែមទៀត (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ