ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ បរិហារ​អំពើ​ហិ.ង្សា​នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​វ៉ាង​យី កាលពី​ថ្ងៃ​ទី​២១​តុលា បាន​បរិហារ​អំពើ​ហិង្សា​​របស់​ពួក​បាតុករ​ហុងកុង​ដោយ​វាយតម្លៃ​ថា អំពើ​ហិង្សា​បែប​នោះ​ជា​ការ​លើកទឹកចិត្ត​ដោយ​បណ្ដា​កងកម្លាំង​បរទេស​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​AFP​នៅ​ក្រុងប៉ារីស លោក​វ៉ាង​យី​ថ្លែង​ថា​អ្វី​ដែល​កើត​មាន​នា​ពេល​នេះ​នៅ​ហុងកុង ដាច់ខាត​ពុំ​មែន​ជា​បាតុកម្ម​ដោយ​សន្តិវិធី​ឡើយ​។ នោះ​ជា​ការ​បង្ក​អំពើ​ហិង្សា​សុទ្ធសាធ​។…

ក្រុង​ហុងកុង ៖ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​វ៉ាង​យី កាលពី​ថ្ងៃ​ទី​២១​តុលា បាន​បរិហារ​អំពើ​ហិង្សា​​របស់​ពួក​បាតុករ​ហុងកុង​ដោយ​វាយតម្លៃ​ថា អំពើ​ហិង្សា​បែប​នោះ​ជា​ការ​លើកទឹកចិត្ត​ដោយ​បណ្ដា​កងកម្លាំង​បរទេស​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​AFP​នៅ​ក្រុងប៉ារីស លោក​វ៉ាង​យី​ថ្លែង​ថា​អ្វី​ដែល​កើត​មាន​នា​ពេល​នេះ​នៅ​ហុងកុង ដាច់ខាត​ពុំ​មែន​ជា​បាតុកម្ម​ដោយ​សន្តិវិធី​ឡើយ​។ នោះ​ជា​ការ​បង្ក​អំពើ​ហិង្សា​សុទ្ធសាធ​។ ជា​អំពើ​មិន​អាច​ទទួលយក​បាន​ទោះជា​ក្នុង​ប្រទេស​ណា​ក្ដី​។ លោក​លើក​ពី​ពួក​ជន​ដែល​វាយប្រហារ​សូ​ម្បី​តែ​បណ្ដា​អ្នក​ដើរ​និង​ប៉ូលិស ហើយ​បង្ក​ការ​អុកឡុក​ធ្វើ​ឲ្យ​ស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​។

មាន​កងកម្លាំង​បរទេស​ដែល​លើកទឹកចិត្ត​ឲ្យ​មាន​អំពើ​ហិង្សា​បែប​នេះ​នៅ​តាម​បណ្ដា​ដង​វិ​ថី ក្នុង​គោលបំណង​បង្ក​អ​ស្ថេ​រ​ភាព​នៅ​ហុងកុង សាបព្រោះ​ភាព​ចលាចល បំផ្លាញ​ការ​រីក​ចម្រើន​ជា​ប្រវត្តិសាស្ត្រ​ដែល​ក្រុង​នោះ ទទួល​បាន ចាប់តាំងពី​ការ​អនុវត្ត​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ដឹកនាំ​២​មក​។ ខ្ញុំ​អាច​និយាយ​ថា​កាយវិការ​យ៉ាងនេះ​ដាច់់ខាត​មិន​សម្រេច​ទិស​ដៅ​ឡើយ​។

ប្រមុខ​ការទូត​ចិន​ក៏​និយាយ​ដែរ​ថា រ​ដា្ឋ​ភិ​បាល​ហុងកុង​នឹង​អាច​ស្ដារ​ឡើង​វិញ​របៀបរៀបរយ​សង្គម ធ្វើ​ឲ្យ​មានការ​គោរព​នីតិរដ្ឋ​ឡើង​វិញ​ស្រប​ទៅ​តាម​ច្បាប់ ហើយ​ជាមួយ​ការ​គាំទ្រ​របស់​ក្រុង​ប៉េ​កាំ​ង ហុងកុង​នឹង​បន្ត​អនុវត្ត​នយោបាយ​ប្រទេស​មួយ​ប្រព័ន្ធ​ដឹកនាំ​២​។ លោ​កថា​បច្ចុប្បន្ន​ចាំបាច់​បំផុត​គឺ​បញ្ចប់​អំពើ​ហិង្សា ស្ដារ​ឡើង​វិញ​របៀបរៀបរយ​សេដ្ឋកិច្ច និង​គ្រប់គ្រង​បណ្ដា​បញ្ហា​ដែល​ទាក់ទិន ក្នុង​ក្រប​ខណ្ឌ​នីតិរដ្ឋ​។ គ្មាន​ការ​មិន​សប្បាយចិត្ត​ណាមួយ​យក​ធ្វើ​ជា​លេស​ដើម្បី​បង្ក​អំពើ​ហិង្សា​នោះ​ទេ​។

ចំណែក​ប៉ូលិស​ហុងកុង​វិញ​កាលពី​ថ្ងៃ​ទី​២១​តុលា​បាន​ធ្វើការ​សុំ​ទោស​ជា​ផ្លូវការ ជា​លើក​ដំបូង​ចាប់​តាំងពី​ដើមខែ​មិថុនា​ដែល​កើត​មាន​ចលនា​តវ៉ា​មក ក្រោយ​ការ​បាញ់​ទឹក​ពណ៌​ខៀវ​ទៅ​លើ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ​នា​ពេល​មុន​នេះ ក្នុង​ប្រតិបត្តិការ​បំបែកពួក​បាតុករ​។ នៅ​មុខ​សារព័ត៌មាន​លោក​CHEUK HAUYIP មេបញ្ជាការ​តំបន់​នៃ​កងកម្លាំង​ប៉ូលិស​ស្រុក​KOWLOON​ខាងលិច​ថ្លែង​ថា ភ្លាម​ៗ​បន្ទាប់​ពី​ឧប្បត្តិហេតុ​នោះ បណ្ដា​តំណាង​របស់​ប៉ូលិស​បាន​សុំ​ទោស​ដោយ​ស្មោះស្ម័គ្រ ចំពោះ​អ៊ី​ម៉ា​ម​សំខាន់​របស់​ហុងកុង និង​ចំពោះ​បណ្ដា​មេ​ដឹក​នា​នៃ​សហគមន៍​អ៊ិ​ស្លា​ម​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​ព្រះ​វិហារ​អ៊ិ​ស្លា​ម​នោះ អះអាង​ប្រាប់​សារព័ត៌មាន​ថា ពួក​គេ​ទទួលយក​ការ​សុំ​ទោស​នោះ ដែល​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​ការី​ឡា​ម​ក៏​បាន​សុំ​ទោស​ដែរ​។

កាលពី​ថ្ងៃ​ទី​២០​តុលា​ក្រុង​ហុងកុង​ជួប​ប្រទះ​នឹង​បាតុកម្ម​ថ្មី ដែល​ផ្ទុះ​អំពើ​ហិង្សា​សម្រាប់​ចុង​ស​ប្ដា​ហ៍​ទី​២០​ជាប់​ៗ​គ្នា​។ មនុស្ស​ច្រើន​ពាន់​នាក់ បាន​ចូលរួម​ក្នុង​បាតុកម្ម​ពុំ​មានការ​អនុញ្ញាត​នេះ ដែល​ប្រែ​ក្លាយទៅជា​ផ្ទុះ​ហិង្សា ពេល​ពួក​បាតុករ​រ៉ា​ឌី​កាល់​បាន​គប់​ដប​សាំង​ដុត​និង​ដុំ​ថ្ម​មក​លើ​ប៉ូលិស បណ្ដា​ក្រុមហ៊ុន​ចិន​និង​ស្ថានីយ​មេត្រូ​។ ប៉ូ​៉ូ​លិ​សបាន​តប​ដោយ​ប្រើ​កាណុង​បាញ់​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​កៅស៊ូ​។ ការ​ប៉ះទង្គិច​គ្នា​មាន​ពេញ​មួយ​យប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ