ងាយ​ៗ! ដោះ​ស្រាយ​បញ្ហា​អញ្ចាញ​ខើច​មិន​ពិបាក​ឡើយ


ប្រសិនបើ​អញ្ចាញ​អ្នក​កំពុង​ខើច​នោះ​វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​អញ្ចាញធ្មេញ​ហើយ​! បញ្ហា​នេះ​អាច​កើតឡើង​កំឡុង​វ័យ​កុមារ ឬ​ពេល​វ័យ​ជំទង់ ហើយ​ស្ថានភាព​នឹង​ប្រែជា​អាក្រក់​ឡើង​ៗ​។ ប៉ុន្តែ​ជា​ធម្មតា​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​ខើច​អញ្ចាញ​ច្រើន​តែ​មាន​វ័យ​លើស ៤០ ឆ្នាំ​។​

អាកា​រៈ​ខើច​អញ្ចាញ​ក៏​អាច​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង​ផ្សេង​ទៀត​ដូច​ជា​អ​តុល្យភាព​នៃ​អ័រម៉ូន តំណពូជ ជំងឺ​អញ្ចាញធ្មេញ ការ​រក្សា​អនាម័យ​មាត់​ធ្មេញ​មិន​បាន​ល្អ និង​ការ​ដុស​សម្អាត​ធ្មេញ​ខ្លាំង​ៗ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! បញ្ហា​អញ្ចាញធ្មេញ​ខើច​មិន​ចាំបាច់​ត្រូវ​តែ​ឱ្យ​អ្នក​ជួប​ព្យាបាល​ជាមួយ​ពេទ្យធ្មេញ​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ដោះ​ស្រាយ​បញ្ហា​ខើច​អញ្ចាញធ្មេញ ៖

១. តែ​បៃតង ៖​ តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ជា​ច្រើន រួម​បញ្ចូល​ទាំង​បញ្ហា​ខើច​អញ្ចាញ​។ តែ​បៃតង​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​នៃ​អញ្ចាញ ក៏​ដូច​ជា​កម្ចាត់​នូវ​ពពួក​បាក់តេរី​ក្នុង​មាត់​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​រលាក​អញ្ចាញ​ផង​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​បៃ​ង​រៀង​រាល់​ព្រឹក​ដើម្បី​រក្សា​សុខភាព​ធ្មេញ និង​អញ្ចាញ​។

២. អំបិល ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ៣០ វិនាទី​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​។

៣. ប្រេងដូង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ដុស​សម្អាត​ធ្មេញ​ដូច​ពេល​ធម្មតា​ជា​មុន​សិន សឹម​ខ្ពុរមាត់​ជាមួយ​ប្រេងដូង​សុទ្ធ​។ អ្នក​ក៏​អាច​ប្រើប្រាស់​ប្រេងល្ង​ជំនួស​បាន​ដែរ​។

៤. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ៖ ក្រៅពី​ល្អ​សម្រាប់​សុខភាព​អញ្ចាញ​ហើយ​នោះ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏​ចាំបាច់​សម្រាប់​សុខភាព​ធ្មេញ​រឹង​មាំ​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​រួម​បញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៥. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ជ្រើសរើស​ប្រើប្រាស់​នូវ​ថ្នាំដុសធ្មេញ ឬ​ទឹក​ខ្ពុរមាត់​ណា​ដែល​មាន​ផ្ទុក ឬ​ផ្សំ​ឡើង​ពី​ប្រទាល​កន្ទុយក្រពើ​។

៦. វីតាមីន C ៖ កង្វះ​នៃ​វីតាមីន C អាច​នាំ​ឱ្យ​កើត​បញ្ហា​អញ្ចាញ​ដូច​ជា ខើច​អញ្ចាញ ហូរ​ឈាម​អញ្ចាញ និង​រលាក​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C រួម​បញ្ចូល​ទាំង​បន្លែ​ផ្លែ​ឈើ​ស្រស់​ៗ​។

សម្គាល់​៖ កត្តា​មួយ​ចំនួន​ដូច​ជា​តំណពូជ គឺ​មិន​អាច​ទប់ស្កាត់ ឬ​គ្រប់គ្រង​បាន​ទេ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ទប់ស្កាត់​ពី​កត្តា​ផ្សេង​ទៀត​ដែល​បណ្ដាល​ឱ្យ​កើត​មាន​បញ្ហា​ខើច​អញ្ចាញ​បាន​ដែរ​! ការពារ គឺ​តែង​ប្រសើរ​ជាង​ព្យាបាល​។ កុំ​ដុសធ្មេញ​ខ្លាំង​ៗ​ពេក ត្រូវ​ដុស​ឱ្យ​ស្រប​នឹង​ខ្សែ​អញ្ចាញ ហើយ​ជ្រើសរើស​ច្រាស​ដុសធ្មេញ​ប្រភេទ​ណា​ដែល​សម​ស្រប​មិនធំ ឬ​តូច​ពេក និង​គួរ​ប្រើ​ខ្សែ​រ៉ូ​ត​សម្អាត​ចន្លោះ​ធ្មេញ​ជា​ប្រចាំ​ទើប​អាច​រក្សា​បាន​នូវ​សុខភាព​មាត់​ធ្មេញ រួម​ទាំង​អញ្ចាញ​ល្អ​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ