ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​មិន​បាន​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ​ចេញ​មុខ​តវ៉ា​ទាំង​យប់​រឿង​លុប​ប្រឡាយ​ទឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​គ្រួ​សារបាន​នាំ​គ្នា​ចេញ​មុខ​តវ៉ា​ដោយ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​លុប​ប្រឡាយ​ទឹក​មិន​ឱ្យ​ហូរ​ចេញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​តា​អិន សង្កាត់​ស្នោរ​ខណ្ឌ​កំ​បូល ។ តាម​សំដី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​គ្រួ​សារបាន​នាំ​គ្នា​ចេញ​មុខ​តវ៉ា​ដោយ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​លុប​ប្រឡាយ​ទឹក​មិន​ឱ្យ​ហូរ​ចេញ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​តា​អិន សង្កាត់​ស្នោរ​ខណ្ឌ​កំ​បូល ។

តាម​សំដី​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ប្រមាណ​ជាង​៦០​គ្រួសារ​ហើយ​គ្រួសារ​ខ្លះ​ផ្ទះ​របស់​ពួក​គាត់​ខ្ពស់​ជាងគេ​ខ្លះ​មិន​ប៉ះពាល់​នឹង​នាំ​គ្នា​មក​តវ៉ា​ឡើយ ។ ចំណែក​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ប៉ះពាល់​បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ក្រុមហ៊ុន​ពិភព​ទ្រព្យ​ថ្មី បាន​បើកចាក់​ដី​លុប​បើក​ការដ្ឋាន​សំណង់​ព្រមទាំង​លុប​ប្រឡាយ​ទឹក​មិន​ឱ្យ​ទឹក​ហូរ​ចេញ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​ដើម្បី​ឱ្យ​ការដ្ឋាន ស្តារ​ប្រឡាយ​ទឹក​ដែល​ចាក់​លុប និង​ដាក់​លូ​សំរាប់​បញ្ជៀ​ស​ទឹក​កុំ​ឲ្យ​លិច​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់ ។

ប្រជាពលរដ្ឋ​បាន​បញ្ចា​ក់​ប្រាប់​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​ដដែល​ដោយ​មាន​រថយន្ត​បាន​ដឹក​ដី​មក​បាក់​លុប​ប្រឡាយ​ទឹក​ភូមិ​ខាងលើ​ហើយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មិន​បានដឹង​ថា រថយន្ត​ដឹក​ដី​មក​ចាក់​លុប​ប្រឡាយ​ទឹក​ខាងលើ​ប្រជាពលរដ្ឋ​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​ចៅសង្កាត់ ព្រមទាំង​លោក​មេ​ភូមិ​ខាងលើ រក​ដំណោះស្រាយ​ដែរ​តែ​មិន​ព្រម​លើក​ទូរស័ព្ទ ។

ជា​ចុង​ក្រោយ ប្រជាពលរដ្ឋ​ភូមិ​ខាងលើ​សំណូមពរ​ដល់​ចៅសង្កាត់​ព្រមទាំង​លោក​មេ​ភូមិ ជួយ​រក​ដំណោះស្រាយ​សុំ​ឱ្យ​ការដ្ឋាន​សំណង់​ខាងលើ​ដាក់​លូ​ដើម្បី​បញ្ជៀ​ស​ទឹក​ចេញ​ផង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ