ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ WT ៖ ក្រសួងមហាផ្ទៃ​ដណ្ដើម​​បាន​មេដាយ​ច្រើន​ជាងគេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ក្រសួងមហាផ្ទៃ​ដណ្តើម​បាន​ជើងឯក​ខណៈ​ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ខេត្តបាត់ដំបង​ឈរ​លំដាប់​លេខ​២​នៃ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជ្រើសរើស​តេ​ក្វា​ន់​ដូ WT (World Taekwondo) ថ្នាក់​ជាតិ​២០១៩​ដែល ទើបតែ​បញ្ចប់​ទៅ​នេះ ។ ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ក្រសួងមហាផ្ទៃ​ដណ្តើម​បាន​មេដាយ​៦​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ក្រសួងមហាផ្ទៃ​ដណ្តើម​បាន​ជើងឯក​ខណៈ​ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ខេត្តបាត់ដំបង​ឈរ​លំដាប់​លេខ​២​នៃ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជ្រើសរើស​តេ​ក្វា​ន់​ដូ WT (World Taekwondo) ថ្នាក់​ជាតិ​២០១៩​ដែល ទើបតែ​បញ្ចប់​ទៅ​នេះ ។

ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ក្រសួងមហាផ្ទៃ​ដណ្តើម​បាន​មេដាយ​៦​គ្រឿង ក្នុង​នោះ​មេដាយមាស​៤​គ្រឿង ប្រាក់​១ និង​មេដាយ​សំ​រិ​ទ្ធ​១​គ្រឿង, ​ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ខេត្តបាត់ដំបង ​ដណ្តើម​បាន​មេដាយ​៥​គ្រឿង ក្នុង​នោះ​មេដាយមាស​៤​គ្រឿង ប្រាក់​១​គ្រឿង ​និង​ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​មិត្តភាព​ដណ្តើម​បាន​មេដាយ​៧​គ្រឿង រួម​មាន​មេដាយមាស​៣​គ្រឿងប ្រាក់​២ និង​មេដាយ​សំ​រិ​ទ្ធ​២​គ្រឿង​។

ចំណែក​ក្លិប​កីឡា​តេ​ក្វា​ន់​ដូ​ពិភព​ថ្មី​ណ្តើ​ម​បាន​មេដាយ​៦​គ្រឿង ក្នុង​នោះ​មេដាយមាស​២​គ្រឿង ប្រាក់​២ និង​មេដាយ​សំ​រិ​ទ្ធ​២​គ្រឿង ក្លិប​កីឡា​តេ​ក្វា​ន់​ដូ Freedom ដណ្តើម​បាន​មេដាយ​៩​គ្រឿង ក្នុង​នោះ​មេដាយមាស​១​គ្រឿង ប្រាក់​៥ និង​មេដាយ​សំ​រិ​ទ្ធ​៣​គ្រឿង និង​ក្លិប​កីឡា​តេ​ក្វា​ន់​ដូ បញ្ញា​សាស្ត្រ​នាគរាជ (​ខេត្តបាត់ដំបង​) ដណ្តើម​បាន​មេដាយ​៧​គ្រឿង ក្នុង​នោះ​មេដាយមាស​១​គ្រឿង ប្រាក់​២ និង​មេដាយ​សំ​រិ​ទ្ធ​ ។

លោក គង់ ស​ក្ខិ​ដា ជា​អគ្គលេខាធិការ​របស់​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​ជើងឯក ជាតិ​ឆ្នាំ​នេះ​មាន​ក្លិប​-​សមាគម​ចំនួន​២៦​ចូលរួម​ក្នុង​នោះ​ក្លិប​-​សមាគម​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២០ និង​មក​ពី​បណ្ដា​ខេត្ត​នានា​ចំនួន​ក្លិប ។ ប្រតិភូ​គ្រូបង្វឹក​កីឡាករ​កីឡាការិនី​ចំនួន​១៧៣​នាក់​រួម​មាន​ប្រតិភូ​និង​គ្រូបង្វឹក​ចំនួន​៥៣​នាក់ កីឡាករ​ចំនួន​៧៤​នាក់ និង​កីឡាការិនី​ចំនួន​៤៦​នាក់ ។

វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​២១​វិញ្ញាសា​ដែល ក្នុង​នោះ​មេ​គុន​មាន​ចំនួន​៦​វិញ្ញាសា និង​ប្រយុទ្ធ​មាន​ចំនួន​១៥​វិញ្ញាសា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ