រាជធានីភ្នំពេញ ៖ ជាលើកទី២៩របស់ខ្លួនហើយ ដែលក្រុមហ៊ុនឌុយមិច ប្រារព្ធពិធីសិក្ខាសាលាបង្ហាញពីអាហារបំប៉នសម្រាប់មនុស្សពីរជំនាន់សាជាថ្មីនៅព្រឹកថ្ងៃទី២៧ មេសា នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ដើម្បីបង្ហាញពីគុណប្រយោជន៍ដល់ស្ដ្រីជាម្ដាយ ។ ក្នុងសិក្ខាសាលានោះមានការចូលរួមពីស្ដ្រីជាម្ដាយដែលត្រៀមខ្លួនមានផ្ទៃពោះ កំពុងមានផ្ទៃពោះ និងមានការពន្យល់បកស្រាយពីគុណប្រយោជន៍នៃការប្រើប្រាស់ម្សៅទឹកដោះគោឌុយមិចដល់ស្រ្ដីជាម្ដាយពីអ្នកជំនាញ ។
លោក BEN ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុនឌុយមិច ប្រចាំនៅកម្ពុជា បានថ្លែងថា គោលបំណងនៃសិក្ខាសាលានេះដើម្បីចូលរួមអប់រំ ស្រ្ដីដែលត្រៀមខ្លួនធ្វើជាម្ដាយ និងការថែទាំសុខភាពមុននិងក្រោយពេលសម្រាលកូន ។ លោកបន្ដថា នេះគឺស្របទៅនឹងចក្ខុវិស័យ ជាបេសកកម្មរបស់ក្រុមហ៊ុនដាណន់ ឌុយមិច ក្នុងការប្ដេជ្ញាផ្ដល់អាហារូបត្ថម្ភដែលមានប្រយោជន៍សម្រាប់សុខភាពទៅកាន់មនុស្សជាតិយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន ក៏ដូចជាដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ពីកង្វះអាហារូបត្ថម្ភចំពោះស្រ្ដីមានផ្ទៃពោះផងដែរ ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុនឌុយមិច នៅកម្ពុជាបានរៀបចំធ្វើការអប់រំស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលសម្រាលកូនរួចប្រមាណជាង១៥០.០០០នាក់ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដនានានៅទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ