ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​ច្រើន​ពាន់​នាក់​ចូលរួម​ក្នុង​បាតុ​កម្ម​ថ្មី​នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៤​តុលា លើកគ្នា​ធ្វើ​បាតុកម្ម​ធំ​ថ្មី​នា​កណ្ដាល​​ក្រុង​ហុងកុង ដើម្បី​ទាមទារ​ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ ពិសេស​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​។ ពួ​​ក​បាតុករ​បាន​ស្នើ​ដល់​បណ្ដា​សមាជិក​សភា​អា​មេ​រិ​ក ឲ្យ​អនុម័ត​ច្បាប់​មួយ​ដែល​អាច​ដាក់​ទណ្ឌ​កម្ម​បណ្ដា​មេដឹកនាំ​ចិន ដែល​ពួក​គេ​ចោទ​ថា​ក្ដោប​ក្ដាប់​នយោបាយ​នៃ​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ ដែល​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។…

ក្រុង​ហុងកុង ៖ មនុស្ស​ជា​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៤​តុលា លើកគ្នា​ធ្វើ​បាតុកម្ម​ធំ​ថ្មី​នា​កណ្ដាល​​ក្រុង​ហុងកុង ដើម្បី​ទាមទារ​ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ ពិសេស​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​។

ពួ​​ក​បាតុករ​បាន​ស្នើ​ដល់​បណ្ដា​សមាជិក​សភា​អា​មេ​រិ​ក ឲ្យ​អនុម័ត​ច្បាប់​មួយ​ដែល​អាច​ដាក់​ទណ្ឌ​កម្ម​បណ្ដា​មេដឹកនាំ​ចិន ដែល​ពួក​គេ​ចោទ​ថា​ក្ដោប​ក្ដាប់​នយោបាយ​នៃ​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ ដែល​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ ចលនា​តវ៉ា​ចាប់ផ្ដើម​ពី​ខែមិថុនា​មក​ក្រោយ​កា​រប​ដិ​ស​ធ ក​ម្រោ​ង​ច្បាប់​មួយ​ស្ដី​ពី​ការ​ធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក ដែល​ពេល​នេះ​បោះ​បង់​ចោល​វិញ បន្ទាប់​មក​ពួក​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​បាន​ពង្រីក​ការ​ទាមទារ​។ ពួក​គេ​ស្នើ​ជា​ពិសេស​ឲ្យ​មាន​សេរីភាព​ប្រជាធិបតេយ្យ​កាន់តែ​ទូលាយ​ឬ​ការ​សើ​ុ​ប​អង្កេត​លើ​ឥរិយាបថ​របស់​ប៉ូលិស​តាំងពី​ចាប់ផ្ដើម​ការ​តវ៉ា​មក​។

ចំណែក​ចិន​វិញ​បាន​ចោទប្រកាន់​ចលនា​តវ៉ា​ដែល​នៅ​បន្ត​នាទី​ក្រុង​ហុងកុង​ថា តាម​ពិត​បង្កាត់​ដោយ​កងកម្លាំង​ពី​ខាងក្រៅ ដោយ​លើ​ពី​បណ្ដា​ភស្ដុ​តាង​បែប​នេះ​ឬ​បែប​នោះ​ព្រមទាំង​បណ្ដា​ពាក្យពេចន៍ របស់​អ្នក​ទទួលខុសត្រូវ​បរទេស​មួយ​ចំនួន​ដែល​គាំទ្រ​ពួក​បាតុករ​។ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង ទើប​ព្រមាន​ប្រឆាំង​ពួក​សកម្មជន​បំបែក​ខ្លួន​និយម​នៅ​ចិន​ដោយ​ថា ពួក​គេ​នឹង​ត្រូវ​កម្ទេច​។

លោក​ស៊ី​ជី​ន​ពីង​ថ្លែង​បែប​នេះ ក្នុង​ពេល​បំពេញ​ទស្ស​កិច្ច​មួយ កាលពី​ចុង​ស​ប្ដា​ហ៍​នៅ​នេ​ប៉ា​ល់​ជិតខាង​។ លោក​ថ្លែង​ថា​នរណា​ក៏​ដោយ​ឲ្យ​តែ​ប្រកាន់​យក​លទ្ធិ​បំបែក​ខ្លួន​និយម ក្នុង​ផ្នែក​ណា​ក៏​ដោយ​របស់​ចិន នឹង​ត្រូវ​កម្ទេច​ឲ្យ​ក្លាយទៅជា​ផេះ​ផង់​។ រាល់​កម្លាំង​ពី​ខាងក្រៅ​ដែល​គាំទ្រ​ដល់​ការ​បំបែក​ចិន​កុំ​យល់សប្តិ​។

ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​មាន​វ័យក្មេង​ជាងគេ​អាយុ​៣៩​ឆ្នាំ លោក​JOSH HAWLEY ដែល​ជា​អ្នក​រិះគន់​ខ្លាំង​ដែរ​ចំពោះ​នយោបាយ​របស់​ចិន បាន​ចាត់​ទុក​ពាក្យពេចន៍​ទាំងនោះ របស់​លោក​ស៊ីថា​ជា​វោហារសាស្ត្រ​ហិង្សា​បង្ហាញ​ពី​ភាព​ចាំបាច់ សម្រាប់​សហរដ្ឋអាមេរិក​ក៏​ដួច​ជា​បណ្ដា​សម្ព័ន្ធមិត្ត​អឺរ៉ុប ឲ្យ​ប្រកាន់​ភាព​កាន់តែ​ម៉ឺ​ង​ម៉ាត់​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ