រាជធានីភ្នំពេញ ៖ តារាកំប្លែងរូបស្រស់ពូកែលេងពាក្យសំដីកំប្លែងនាងគង់ ចាន់ស៊ីណា ហៅស្រីលាភ តាំងពីចូលប្រឡូកជាសមាជិកកំប្លែងនៅប្រចាំក្រុមនាយក្រឹមមកបានទទួលនូវការចាប់អារម្មណ៍មិនតិចទេ ពីសំណាក់មហាជនដូចរៀមច្បងមុនៗមានកាតុ អ្នកនាងស្រីណេជាដើម។ដោយសារតែមានដំណើរវិវត្តន៍ល្អក្នុងអាជីពសិល្បៈកំប្លែងស្រីលាភ កំពុងមមាញឹក និងអាជីពកាត់សក់ការ ដូចបណ្តាអ្នកកំប្លែងល្បីឈ្មោះដទៃទៀត ព្រោះតែអាចកំដរការកម្សាន្តថ្ងៃមង្គលកូនប្រុសកូនស្រីសមជាអ្នកកំប្លែង។
តាំងពីល្បីឈ្មោះក្រោយចាប់ដៃគូកំប្លែងជាមួយតារាកំប្លែងមុខជ្រួញនាយក្រឹម មកកញ្ញាគង់ ចាន់ស៊ីណា ហៅនាងលាភ បានរងនូវព័ត៌មានចចាមអារ៉ាមកន្លងមកថា មានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយនាយក្រឹម រហូតធ្វើហើយស្រីលាភ ហាក់មានអារម្មណ៍មិនល្អនោះទេ នៅពេលអ្នកសារព័ត៌មានតាមសួរនាំពីរឿងនោះ។ ម្ល៉ោះហើយ ទើបគេឃើញស្រីលាភ រត់គេចពីអ្នកកាសែត ឬមិននិយាយពីរឿងទំនាក់ទំនងរវាងនឹងនាយក្រឹមឡើយ ក្រៅពីចង់ឲ្យគេសួរនាំ តែជីវិតការងារសិល្បៈ។ ស្រីលាភ បានលើកឡើងថា នេះមិនមែនមានន័យថា ខ្ញុំមានទំនាក់ទំនងជាមួយពូក្រឹម ព្រោះតែចូលសម្តែងមានភាពស៊ីសង្វាក់គ្នាក្លាយជាប្រធានបទអ្នកកាសែតតាមសួរឡើយ តែមកពីនាងមិនចង់បកស្រាយវែងឆ្ងាយ ព្រោះតែអត់មិនមែនជាការពិតនោះទេ ហើយនាងចាត់ទុកថា ជារឿងសាមញ្ញមួយទៅវិញ ព្រោះមុននាងចាប់គូជាមួយគាត់ក៏មានតារាកំប្លែងជំនាន់មុននាង មានពាក្យបែបនេះដែរ ដូចជាបងតុ កញ្ញាក្អយ អីជាដើមសុទ្ធតែជាអ្នកសម្តែងបែបកំប្លែងដែលមានរឿងមានប្រវត្តិស្នេហាជាមួយបងក្រឹមខុសពីការពិត។ នាងមិនលាក់កំបាំងជីវិតស្នេហាទេ តែមកពីមិនទាន់រកឃើញអ្នកត្រូវចិត្ត បើរកឃើញក៏មិនទាន់ហ៊ានបង្ហើបដែរ រង់ចាំឲ្យស្នេហាល្អ១០០% សិន ទើបអួតប្រាប់គេ ព្រោះយើងជាស្រី បើសិនជាប្រាប់គេរឿងប្រុសឈ្មោលដឹងពេញនគរក៏មិនល្អដែរ
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ