ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​២​រូបក្មេងខ្ចី​មែន តែ​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​«ជើងឯក» កំពូល​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​សម្រាប់​ការ​ប្រកួត​របស់​កីឡាករ​វ័យក្មេង​២​រូប កាលពី​ថ្ងៃ​ទី​១៣ តុលា ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍ ​។ ទាំង​បង្គោល​ខៀវ ពុទ្ធ…

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​«ជើងឯក» កំពូល​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន​សម្រាប់​ការ​ប្រកួត​របស់​កីឡាករ​វ័យក្មេង​២​រូប កាលពី​ថ្ងៃ​ទី​១៣ តុលា ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍ ​។ ទាំង​បង្គោល​ខៀវ ពុទ្ធ ភា​រិ​ន្ទ ដែល​គេ​ស្គាល់​ភាគច្រើន​ថា​ ជា​កីឡាករ​ជើង​ថ្មី តែ​មាន​សមត្ថភាព កំពុង​ចាប់ផ្ដើម​ល្បីឈ្មោះ​នា​ពេល​ចុង​ក្រោយ ទាំង​បង្គោល​ក្រហម ឡុ​ង ខេត្ត សុទ្ធតែ​ប្រឹង​អស់​រៀងខ្លួន ធ្វើ​អោយ​ការ​ប្រកួត​ល្អមើល​។

ការ​ប្រកួត​មិត្តភាព ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​ស្ទី​ឌី​យោ​របស់​ទូរទស្សន៍​អា​សុ​ី​អាគ្នេយ៍​នេះ កីឡាករ​បង្គោល​ខៀវ ពុទ្ធ ភា​រិ​ន្ទ ត្រូវ​ប៉ះ​បង្គោល​ក្រហម ឡុ​ង ខេត្ត ដែល​សុទ្ធតែ​ជា​កីឡាករ​វ័យក្មេង និង​មាន​ថ្វីដៃ​មិន​ខុស​គ្នា​។ ការ​ប្រកួត​មួយគូ​នេះ ​ម្នាក់​ៗ​មិន​រំពឹង​ថា នឹង​ស្មើគ្នា​នោះ​ទេ ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​គឺជា​ជើង​ខ្លាំង ហើយ​ត្រូវ​គេ​ឃើញ​វាយ​ទៅ​វាយ​មក ធ្វើ​ឲ្យ​គេ​គិត​ថា​ពិតជា​អា​ចត​ស៑ូ​ជាមួយ​គ្នា រហូត​ដល់​ចប់​ទឹក​ទី​៥ ព្រោះតែ​ម្នាក់​សុទ្ធតែ​មាន​បច្ចេកទេស​ល្អ​។

ម្នាក់​ៗ​យល់​ថា កីឡាករ​ទាំង​ពីរ​ពិតជា​ពិបាក​ស្វែងរក​ចាញ់​ឈ្នះ ក្នុង​ពេល​ដែល​កីឡាករ​បង្គោល​ក្រហម និង​បង្គ​ល​ខៀវ សុទ្ធតែ​បញ្ចេញ​ក្បាច់គុន​បាន​ល្អ ដើម្បី​ស្វែងរក​ឱកាស​បំបាក់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​ភាគី​ម្ខាង​ៗ​ភ្លាត់ស្នៀត​ឲ្យ​ខាន​តែ​បាន​នោះ ​។

កីឡាករ ឡុ​ង ខេត្ត និង ពុទ្ធ ភា​រិ​ន្ទ ដ្បិតតែ​វ័យក្មេង និង​មានបទ​ពិសោធន៍​មិន​ច្រើន​នៅ​លើ​សង្វៀន មិន​ធ្វើ​អោយ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ទេ ដោយសារ​ម្នាក់​ៗ​សម្រុក​វាយ​គ្នា​ទៅ​វិញ​បាន​ល្អ ហើយ​ប្រឹង​សម្រុក​វ័ធ​កែង​ផង ម៉ាត់​ផង ជង្គង់​ផង ហើយ​បើ​ទោះជា​បង្គោល​ក្រហម​វ័ធ​មួយ​កែង​ៗ​ពិបាក​ទប់ ក៍​កីឡាករ​ម្ខាង​ទៀត​សម្រុកចូល ធ្វើ​ឲ្យ​ការ​ប្រកួត​ល្អមើល​។

អ្នក​ទស្សនា​មួយគូ​នេះ សុទ្ធតែ​សរសើរ​ថា ទាក់ភ្នែក ដោយ​ខាង​គណកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​គ្រោង ដាក់​អោយ​ប៉ះ​គ្នា​ជា​ថ្មី ក្រោយ​ពី​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា ហើយ​ធ្វើ​អោយ​កក្រើក​សង្វៀន​ឆេ​ម​ពាន​នា​ពេល​នោះ
​ផង​ ។

អត្ថបទសរសេរ ដោយ