ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ​ជប៉ុន​ស្លា.ប់​ដល់​៣៥​នាក់

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​ជប៉ុន​ថា មនុស្ស​យ៉ាងតិច​ដល់​៣៥​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​វាយប្រហារ​នៃ​ព្យុះ​ដ៏​កំណាច​ឈ្មោះ​HAGIBIS ខណៈ​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​១១០.០០០​នាក់ ត្រៀម​នា​យប់​ថ្ងៃ​ទី​១៣​តុលា ជួយ​បណ្ដា​ប្រជាជន​ដែល​ជាប់​គាំង​ដោយ​ទឹកជំនន់​។ ព្យុះ​នោះ​ទន្ទឹម​នឹង​មាន​ខ្យល់​បោកបក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត បណ្ដាល​ឲ្យ​ផ្ទះសម្បែង​យ៉ា​ងច្រើន​ត្រូវ​ទឹក​ជន់​លិច…

ប្រទេស​ជប៉ុន ៖ យោង​តាម​បណ្ដា​សារព័ត៌មាន​ជប៉ុន​ថា មនុស្ស​យ៉ាងតិច​ដល់​៣៥​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​វាយប្រហារ​នៃ​ព្យុះ​ដ៏​កំណាច​ឈ្មោះ​HAGIBIS ខណៈ​អ្នក​ជួយ​សង្គ្រោះ​ប្រមាណ​ជា​១១០.០០០​នាក់ ត្រៀម​នា​យប់​ថ្ងៃ​ទី​១៣​តុលា ជួយ​បណ្ដា​ប្រជាជន​ដែល​ជាប់​គាំង​ដោយ​ទឹកជំនន់​។

ព្យុះ​នោះ​ទន្ទឹម​នឹង​មាន​ខ្យល់​បោកបក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត បណ្ដាល​ឲ្យ​ផ្ទះសម្បែង​យ៉ា​ងច្រើន​ត្រូវ​ទឹក​ជន់​លិច មានការ​បាក់​ដី និង​ទឹក​ហូរ​កួច​ខ្លាំង នៅ​ភាគ​កណ្ដាល​និង​ភាគ​ខាងកើត​ជប៉ុន នា​យប់​ថ្ងៃ​ទី​១២​មក​១៣​តុលា​។ ប្រជាជន​ត្រូវ​កប់​ដោយសារ​ការ​បាក់​ដី លង់ទឹក​ស្លាប់​ក្នុងផ្ទះ​សម្បែង​ពួក​គេ​ឬ​ក្នុង​រថយន្ត​ទាំងឡាយ​ដែល​ទឹក​នាំ​យក​ទៅ​។

នា​យប់​ថ្ងៃ​ទី​១៣​តុលា​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក រាយការណ៍​ពី​មនុស្ស​ស្លាប់​៣៥​នាក់​ហើយ​មនុស្ស​១១​នាក់​បាត់​ខ្លួន​។ ទឹកជំនន់​ដ៏​ធំ​នៅ​ប៉ះពាល់​តំបន់​ភាគ​កណ្ដាល​ណា​ហ្គា​ណូ ដែល​នៅ​ទីនោះ​ទំនប់​មួយ​បាន​បាក់ បញ្ចេញ​ទឹក​ជន់​លិច​តំបន់​មាន​មនុស្ស​រស់នៅ​ច្រើន ដោយ​ផ្ទះសម្បែង​ត្រូវ​ទឹក​លិច​រហូត​ដល់​ជាន់​ទី​មួយ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ​ថ្លែង​ថា ពេល​នេះ​ប៉ូលិស អ្នក​ពន្លត់ភ្លើង កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​និង​កង​ទាហាន​ស្វ័យការពារ ប្រមាណ​ជា​១១០.០០០​នាក់ បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ប្រតិបត្តិការ​តាម​រុករក​និង​ជួយ​សង្គ្រោះ ហើយ​ប្រតិបត្តិការ​ទាំងនោះ ត្រូវ​បន្ត​នា​ពេល​រាត្រី​។ ក្នុង​ចំណោម​អ្នក​ជួយ​សង្គ្រោះ កង​ទាហាន​៣១.០០០​នាក់​ជាមួយ​ឧ​ទ្ធ​ម្ភា​ក​ចក្រ​១៣០​គ្រឿង​បាន​ដុតដៃដុតជើង​ក្នុង​ការ​សង្គ្រោះ​។

បណ្ដា​រូបភាព​របស់​ទូរទស្សន៍​NHK​បង្ហាញ​ឧទ្ធម្ភាគចក្រ កំពុង​តែ​ដាក់​ខ្សែ​ស្ទួ​ច​យោង​ប្រជាជន​ដែល​ជាប់​នៅ​លើដំបូល​ផ្ទះ ក្នុង​តំបន់​ណា​ហ្គា​ណូ​។ ជា​ការ​គួរ​ឲ្យ​សោកស្ដាយ​បំផុត​បុរស​ចំណាស់​ម្នាក់​ដែល​ប៉ុនប៉ង​តោង​ខ្សែ​យោង ស្តូ​ច​របស់​ឧទ្ធម្ភាគចក្រ​ក្នុង​តំបន់​ហ្វូ​គូ​ស៊ី​ម៉ា បាន​របូតដៃ​ធ្លាក់​ស្លាប់​ក្នុង​កម្ពស់​៤០​ម៉ែត្រ​។ មនុស្ស​ប្រមាណ​ជា​៤​លាន​នាក់​នៅ​តែ​ទាក់ទិន​នឹង​ការ​ណែនាំ​ឲ្យ​ជម្លៀស​ចេញ​នា​ចុង​រសៀល​ថ្ងៃ​ទី​១៣​តុលា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ