ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​មែន! បញ្ចុះ​តម្លៃ​រហូត​ដល់ ៥% ហើយ​អាច​មាន​ឱកាស​ឈ្នះ iPhone 11 និង​ទូរទស្សន៍​ទៀត

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ ៖ គម្រោង​បុរី សៀង ហុង ដែល​មាន​គម្រោង​ធំ​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ សាង​សង់​លើ​ផ្ទៃ​ដី​១២​ហិកតា បាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវ​ការ​ហើយ កាល​ពី​ព្រឹក​ថ្ងៃទី​១២ ខែ​តុលា…

ខេត្ត​កំពង់​ស្ពឺ ៖ គម្រោង​បុរី សៀង ហុង ដែល​មាន​គម្រោង​ធំ​ប្រចាំ​ខេត្ត​កំពង់​ស្ពឺ សាង​សង់​លើ​ផ្ទៃ​ដី​១២​ហិកតា បាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវ​ការ​ហើយ កាល​ពី​ព្រឹក​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១៩ ជា​មួយ​នឹង​ការ​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៥% ដោយ​គ្រាន់​តែ​ធ្វើ​ការ​កក់​ទុក​មុន​ត្រឹម​តែ​ ១០០០ ដុល្លារ​ប៉ុណ្ណោះ ។

គម្រោង​បុរី សៀង ហុង នេះ មាន​ទីតាំង​ស្ថិត​នៅ​ជិត​តំបន់​សក្តានុ​ពល ចំណាយ​ពេល​ធ្វើ​ដំណើរ​តែ ២​នាទី ពី​ផ្សារ​ថ្នល់​ទទឹង និង​មាន​ចម្ងាយ​ត្រឹម​តែ ៦០០​ម៉ែត្រ ពី​ផ្លូវ​ជាតិ​លេខ​៤ ។ លោក​អ្នក​អាច​ទិញ​សម្រាប់​រស់​នៅ និង​ទុក​ប្រកប​អាជីវ​កម្ម​បាន​យ៉ាង​ល្អ ។

លោក ហៀង ជីសៀង អគ្គ​នាយក​គម្រោង​បុរី សៀង ហុង បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា ៖ គម្រោង​បុរី សៀង ហុង មាន​ទីតាំង​នៅភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ជា​ទីតាំង​ល្អ​បំផុត​ និងកំពុង​អភិ​វឌ្ឍន៍​ខ្លាំង ដោយ​ជុំ​វិញ​គម្រោង​នៅ​ជិត​នឹង​ទី​ប្រជុំ​ជន មាន​សាលា​រៀន មន្ទីរ​ពេទ្យ ធនាគារ រោង​ចក្រ និង​ផ្លូវ​ជាតិ ងាយ​ស្រួល​ធ្វើ​ដំណើរ​ ហើយ​ក៏​ជា​កន្លែង​សម្រាប់​ប្រកប​អាជីវ​កម្ម​បាន​ផង​ដែរ ។

លោក​អគ្គ​នាយក​បន្ត​ថា គម្រោង​បុរី សៀង ហុង បាន​អភិ​វឌ្ឍ​ន៍​ឡើង​លើ​ផ្ទៃ​ដី​ជាង ១២​ហិកតា សាង​សង់​ឡើង​តាម​រចនា​បទ​ដ៏​ប្រណីត​ទាន់​សម័យ មាន​ផ្ទះ Shop House ចំនួន​២ ទំហំ​សម្រាប់​ជ្រើស​រើស គឺ​ទំហំ​ផ្ទះ ៤.២ ម x ១៦ ម សល់​ដី​មុខ​ផ្ទះ ៤ ម៉ែត្រ ក្រោយ​ផ្ទះ ១ ម៉ែត្រ​កន្លះ និង​មាន​ផ្ទះ​ទំហំ ៤.២ ម x ១៥ ម សល់​ដី​មុខ​ផ្ទះ ៤​ ម៉ែត្រកន្លះ ក្រោយ​ផ្ទះ ១​ ម៉ែត្រ​កន្លះ ហើយ​ទាំង​២ ជម្រើស​សុទ្ធ​សឹង​មាន​បន្ទប់​គេង ៣ បន្ទប់​ទឹក ៤ (Eo+E1) ដូច​គ្នា មាន​តម្លៃ​ចាប់​ពី ៥៨,៨០០ ដុល្លារ​ឡើង​ទៅ ។

លោក​បញ្ជាក់ថា «ដើម្បី​អប​អរ​សាទរ​ដល់​ការ​ប្រកាស​​លក់​នេះ បុរី​មាន​ធ្វើ​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ ៥% ភ្លាមៗ ចំពោះ​អតិថិ​ជន​ដែល​មក​កក់​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ឱកាស​បុណ្យ​អុំ​ទូក ព្រម​ជា​មួយ​នឹង​ឱកាស​ឈ្នះ​រង្វាន់ iPhone 11 និង​ទូរទស្សន៍ ៤០ អ៊ីញដ៏​ស្រស់​ស្អាត​ជា​ច្រើន​រង្វាន់​ថែម​ទៀត​ផង» ។

អតិថិ​ជន​ទាំង​អស់​អាច​ធ្វើ​ការ​បង់​លុយ​ផ្តាច់​ក៏​បាន ឬ​ធ្វើ​ការ​បង់​រំលស់​ជា​មួយ​បុរី​បាន​រហូត​ដល់ ១៧​ឆ្នាំ ជា​មួយ​នឹង​ការ​ប្រាក់​ទាប​បំផុត ។ ក្រៅពី​ផ្ទះទាំង​២​ជម្រើស​ខាងលើ គម្រោង​ក៏​មាន​លក់​ដី​ឡូតិ៍ ត្រូវ​ខ្នាត ចំ​ប្លង់​ល្អ អាច​ទិញ​ទុក​សង់​ផ្ទះ ឬ​លក់​បន្ត​ជា​មួយ​ឱកាស​ឆាប់​ចំណេញ​ខ្ពស់ ។

ចំពោះ​អតិថិ​ជន​ដែល​ចង់​ជ្រាប​ច្បាស់​ពី​គម្រោង​បុរី សៀង ហុង សូម​អញ្ជើញ​មក​កាន់​ការិយា​ល័យ​លក់​ដែល​មាន​ទីតាំង​​អាសយ​ដ្ឋាន​នៅ​ផ្លូវ​ជាតិ​លេខ ៥១ ចម្ងាយ​តែ ៧០០​ ម៉ែត្រ ពី​ផ្លូវ​ជាតិ​លេខ​ ៤ ឬ​ទាក់​ទង​មក​ទូរស័ព្ទ​លេខ ៖ ០១៥/០៦១/០៩០ ៩១៦ ៣៣៣ ៕ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ