ហាងឆេងអត្រាប្តូរប្រាក់ ក្នុងរយៈពេល៣ថ្ងៃមកនេះ មានការប្រែប្រួលរាល់ថ្ងៃតែម្តង រវាងប្រាក់បាតថៃធៀបជាមួយប្រាក់រៀលខ្មែរ ។ ប្រភពពីធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ថ្ងៃទី៩ ខែតុលានេះ គឺ១បាតថៃមានអត្រាទិញ១៣៣,៩០រៀល អត្រាលក់ ១៣៥,០០រៀល ហើយកាលពីម្សិលមិញមានអត្រាទិញ ១៣៣,៧០រៀល អត្រាលក់ ១៣៤,៨០រៀល និងកាលពីថ្ងៃទី ៧ខែតុលា មានអត្រាទិញ ១៣៤,០០រៀល អត្រាលក់ ១៣៥,០០រៀល។

ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង ios
នៅក្នុងថ្ងៃនេះដែរ ធនាគារដដែលឱ្យដឹងពីអត្រាប្តូរប្រាក់នៃប្រទេសផ្សេងៗធៀបជាមួយប្រាក់រៀលដែលមានដូចជា ១ដុល្លាអាមេរិកមានអត្រាទិញ៤.០៨៨,០០រៀល អត្រាលក់ ៤.១០១,០០រៀល, ១អឺរ៉ូមានអត្រាទិញ ៤.៤២៣,២២រៀល អត្រាលក់ ៤.៥៣៥,៧១រៀល និង ១ដុល្លារអូស្ត្រាលីមានអត្រាទិញ ២.៦៩៣,៩៩រៀល អត្រាលក់ ២.៨០០,៩៨រៀល ។
ដោយឡែកប្រាក់យ៉េនជប៉ុន ១យ៉េនមានអត្រាទិញ ៣៧,៦០៨១រៀល អត្រាលក់ ៣៨,៧២៥២រៀល , ១ដុងវៀតណាមមានអត្រាទិញ ០,១៧៣២រៀល អត្រាលក់ ០,១៧៧៥រៀល និង១គីបឡាវមានអត្រាទិញ ០,៣៩៥៩រៀល អត្រាលក់ ០,៤៧០៨រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ