ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាតឱ្យប្រកបរបរ​ខ្លួនឡើងវិញ​របស់​ជន​បរទស​នៅកម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ហាមឃាត់​ជនបរទេស​មិន​ឲ្យ​ប្រកប​មុខរបរ​មួយ​ចំនួន ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​មុខរបរ​គ្រប់​ប្រភេទ​ឡើង​វិញ ដោយ​អះអាង​ថា មាន​តម្រូវការ​ជំនាញ​នៅ​ក្នុង​ប្រទេស ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ហាមឃាត់​ជនបរទេស​មិន​ឲ្យ​ប្រកប​មុខរបរ​មួយ​ចំនួន ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​មុខរបរ​គ្រប់​ប្រភេទ​ឡើង​វិញ ដោយ​អះអាង​ថា មាន​តម្រូវការ​ជំនាញ​នៅ​ក្នុង​ប្រទេស ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តី​ពី​ការ​អនុញ្ញាត​ឡើង​វិញ
​នៃ​​សកម្មភាព​ស្វ័​យ​និ​យោជន៍​ដោយ​ជនបរទេស ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៩ បាន​លើក​ឡើង​
ថា «​សហគ្រាសគ្រឹះស្ថាន និង​ជនបរទេស​ដែល​ធ្វើ​សកម្មភាព​ស្វ័​យ​និ​យោជន៍​ជ្រាប​ថា យោង​តាម​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៃ​ជនបរទេស​ក្នុង​វិស័យ​សេវាកម្ម និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឡើង​វិញ​នូវ​គ្រប់​សកម្មភាព
​ស្វ័​យ​និ​យោជន៍​ដោយ​ជនបរទេស​» ។

គួរ​រំឭក​ថា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ កាលពី​សីហា ឆ្នាំ​២០១៩ បាន​ចេញប្រកាស​ដោយ​ដាក់​កំហិត​មិន​ឲ្យ​ជនបរទេស​ប្រកប​មុខរបរ​ចំនួន​១០​ប្រភេទ​នៅ​ព្រះរាជាណាចក្រកម្ពុជា ។ ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៩ បាន​លើក​ឡើង​ថា មុខរបរ​ដែល​ស្ថិត​ក្នុង​បម្រាម​ទាំង​អស់នោះ​រួម​មាន ការ​លក់ដូរ​ដោយ​ម​ធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ ម៉ាស្សា និង​ចាប់​សរសៃ​តាម​ទី​សាធារណៈ កាត់សក់អ៊ុតសក់ ថែរក្សា​សម្ផស្ស ប៉ះ​កង់ ជួសជុល​យានយន្ត កាត់ដេរ សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍ភ្លេងខ្មែរ ផលិត​បាត្រ​លោក ព្រះ​ពុទ្ធរូប ជាងទង​និង​ជាង​ច្នៃត្បូង​ពេជ្រ ។

ក្រសួង​នឹង​មិន​ផ្តល់​ឬ​មិន​បន្ត​សុពលភាព​ប័ណ្ណ សៀវភៅ​ការងារ​ដល់​ជនបរទេស ដែល​កំពុង​ប្រកប​មុខរបរ និង​ការងារ​ដូច​បាន​កំណត់​ខាងលើ​នោះ​ទេ ។ ជន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​ប្រកាស​នេះ នឹង​ត្រូវ​ធ្វើការ​ពិន័យ​ជា​ប្រាក់ និង​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។
បើ​តាម​របាយការណ៍​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​កាលពី​ខែមីនា ឆ្នាំ២០១៩ ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨​ក្រសួង​បាន​ផ្តល់​ប័ណ្ណ​និង​សៀវភៅ​ការងារ​ដល់​ជនបរទេស​ចំនួន​១៣៥.២០១​នាក់ ៕

អត្ថបទសរសេរ ដោយ