ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​មាន​កម្លាំង​យ៉ាងណា​ធៀប​ជាមួយ​លុយ​អាមេ​រិ​ក អឺរ៉ុប ជប៉ុន អូស្ត្រាលី

4 ឆ្នាំ មុន

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ យើង​សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ព្រមទាំង​ប្រទេស​ជិតខាង​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​ផង​ដែរ ។ បើ​តាម​ប្រភព​ពី​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែតុលា​នេះ…

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ យើង​សូម​បង្ហាញ​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ព្រមទាំង​ប្រទេស​ជិតខាង​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​ផង​ដែរ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

បើ​តាម​ប្រភព​ពី​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែតុលា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៩០,០០​រៀល អត្រា​លក់ ៤.១០២,០០​រៀល , ១​ដុល្លារ​អូស្ត្រាលី មាន​អត្រា​ទិញ ២.៧១១,៦៧​រៀល អត្រា​លក់ ២.៨១៣,៩៧​រៀល ។

ចំពោះ​ប្រាក់​អឺ​រ៉ូ គឺ​១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤៤១,៧៤​រៀល អត្រា​លក់ ៤.៥៤៩,១២​រៀល​, ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៧,៧៣០៦​រៀល អត្រា​លក់ ៣៨,៨០៧៩​រៀល ។ ដោយឡែក​១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៤,១០​រៀល អត្រា​លក់​១៣៥,៣០​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧៣៣​រៀល អត្រា​លក់ ០,១៧៧៦​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៦១​រៀល អត្រា​ទិញ ០,៤៧១០​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ