ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​រឿង ​«​ពិស​ស្នេហ៍​»​ ក្រោយ​ដាក់​បញ្ចាំង​មិន​​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ការ​រិះគន់​រឿង «​ពិស​ស្នេហ៍​» ​របស់​ទូរទស្សន៍​ប៉ុ​សិ៍​លេខ​៥ ​ដែល​យក​លំនាំ​តាម​រឿង​ថៃ បន្ទាប់​ពី​រឿង​នេះ​ចាក់​បញ្ចាំង​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ស្រាប់តែ​មានការ​រិះគន់​យ៉ាង​​ខ្លាំង​ពី​ទស្សនិកជន​ខ្មែរ​នៅ​ពេល​ដែល​រឿង​នេះ​បាន​យក​លំនាំ​ស្ទើរ​ទាំងស្រុង​ពី​រឿង​ថៃ ។ អ្វី​ដែល​បង្ក​ឱ្យ​មាន​រលក​រិះគន់​នេះ​បាន​កើតឡើង…

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​ការ​រិះគន់​រឿង «​ពិស​ស្នេហ៍​» ​របស់​ទូរទស្សន៍​ប៉ុ​សិ៍​លេខ​៥ ​ដែល​យក​លំនាំ​តាម​រឿង​ថៃ បន្ទាប់​ពី​រឿង​នេះ​ចាក់​បញ្ចាំង​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ស្រាប់តែ​មានការ​រិះគន់​យ៉ាង​​ខ្លាំង​ពី​ទស្សនិកជន​ខ្មែរ​នៅ​ពេល​ដែល​រឿង​នេះ​បាន​យក​លំនាំ​ស្ទើរ​ទាំងស្រុង​ពី​រឿង​ថៃ ។

អ្វី​ដែល​បង្ក​ឱ្យ​មាន​រលក​រិះគន់​នេះ​បាន​កើតឡើង បន្ទាប់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ថៃ​មួយ បាន​ធ្វើការ​ប្រៀបធៀប​រឿង «​ពិស​ស្នេហ៍​» ​របស់​ខ្មែរ​ដូច​គ្នា​ទៅ​នឹង​រឿង​ថៃ​របស់​គេ ក្នុង​ន័យ​ចំអក​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ខ្មែរ​ជា​ច្រើន​បាន​ចេញ​មក​នាំ​គ្នា​រិះគន់​ចំពោះ​ផលិតករ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​បាន​ធ្វើ​រឿង​នាំ​ឱ្យ​អាប់ឱន​ដល់​មុខមាត់​ប្រទេស​កម្ពុជា ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​វប្បធម៌​ខ្មែរ​ដែល​តែងតែ​ផ្សព្វផ្សាយ​នូវ​វប្បធម៌​នោះ បាន​ស​សេរ​បង្ហោះ​នៅ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ពាក់ព័ន្ធ​រឿង​ខាងលើ​នេះ​ថា រឿង​នេះ គឺ​ខាង​ប៉ុស្តិ៍​ទូរទស្សន៍ ខេមរៈភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ ដែល​មាន​ចាងហ្វាង ជា​ជនជាតិ​សៀម បាន​ទិញ​ឡាយ​សិន​រឿង​ថៃ ពី​ស្ថានីយ៍ទូរទស្សន៍​របស់​ប្រទេស​ថៃ យ៉ាង​ស្របច្បាប់ ! ហើយ​បាន​ដាក់​ចំណងជើង​ថា «ពិស​ស្នេហ៍» ។ ខ្ញុំ​សួរ​ថា តើ​ប្រជាជន​ខ្មែរ​ប៉ុន្មាន​ភាគរយ​គាំទ្រ​ខ្សែភាពយន្ត​យ៉ាង​អសោចិ៍​មួយ​នេះ? ។ ព្រោះ​វា​ជា​ចេតនា​ដើម្បី​ឲ្យ​ប្រជាជន​សៀម​មើលងាយ​មក​លើ​ប្រជាជន​ខ្មែរ? ដែល​ទូរទស្សន៍​មួយ​នេះ តែងតែ​ចម្លង​និង​ចាក់ខ្សែ​ភាពយន្ត​ថៃ​យក​មក​ថត​ជា version របស់​ខ្មែរ​និង​ចាក់​ផ្សាយ​ជា​រៀងរាល់ថ្ងៃ​..!​។ ខ្វះ​អ្នកនិពន្ធ​ឬ? ហេតុ​អ្វី​មិន​និពន្ធ​រឿង​សម្រាប់​ខ្លួនឯង? ហេតុ​អី​ត្រូវ​ទិញ​ឡាយ​សិន​ពី​គេ​មក​សំដែង?។

ខ្សែភាពយន្ត​ដែល​លេង​តាម​បែបផែន​របស់​គេ តួ​សម្ដែង ដាក់​ប៊ី​ចេ​ង​ជ្រុល រចនាបថ​ក្នុង​ការ​ស្លៀក​ពាក់​ខុស​ទាំង​កំរោល​ខុស​ទាំង​ប្រវត្តិសាស្ត្រ ធ្វើ​យ៉ាង​បំពាន បច្ចេកទេស​អន់ ។ គេ​មិន​ហ៊ាន​និយាយ​​ថា ប្រជាជន​ខ្មែរ​៩៨%​មិន​គាំទ្រ​ខ្សែភាពយន្ត​រឿង «​ពឹ​ស​ស្នេហ៍​» ​ដែល​ទិញ​ឡាយ​សិន​ចេញពី​ប្រទេស​ថៃ​នេះនោះ​ទេ​។ ដូច្នេះ​ហើយ​យើងខ្ញុំ​ជំនួស​មុខ​ឲ្យ​ប្រជាជន​ខ្មែរ ដែល​ត្រូវ​បាន​ជនជាតិ​សៀម​ប្រមាថ​ពេញ Newsfeed សូម​ឱ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ TV5 ដែល​ទិញ​ឡាយ​សិន​ពី​ប្រទេស​សៀម​ធ្វើ​ឱ្យ​គេ​មើលងាយមើលថោក​មក​លើ​ប្រទេស​កម្ពុជា ។

ខ្ញុំ​សូម​ឱ្យ​ទូរទស្សន៍​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥ ចេញ​សេចក្តី​បកស្រាយ និង​សុំ​ទោស​ជា​សាធារណៈ​ជា​បន្ទាន់ ។ បើសិនជា​ស្ថានីយទូរទស្សន៍​ជាតិ​ខេ​មរ​ភូ​មិន​ប៉ុស្តិ៍​លេខ​5 TV5 មិន​ចេញ​សេចក្តី​ថ្លែង​ការ​សុំ​ទោស​ទេ បាន​ន័យ​ថា​ស្ថានីយទូរទស្សន៍​មួយ​នេះ កំពុង​តែ​ជាន់ឈ្លី​កិត្តិយស​ជាតិ​ហើយ សារ​ទាំង​អស់នេះ​ជូន​ជា​ពិសេសរ​ដល់ TV5 cambodia និង​ប្រជាជន​សៀម ។

ទោះបីជា​បែប​ណា ការ​ស្វែងរក​ការ​បំភ្លឺ​ពី​ផលិតករ​ដែល​បាន​ថត​រឿង​នេះ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ ដើម្បី​តប​ប្រតិក​កម្ម ។ មាន​សំនួរ​សួរ​ថា​តើ​ខ្វះ​ណាស់​ទៅ​ឬ​ទើប​យក​លំនាំ​រឿង​គេ​មក​ថត​បែប​នេះ0x017d7 ពិតជា​អៀនខ្មាស់​ណាស់​! ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ