ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មនុស្ស​ចាស់​ត្រូវ​ទទួល​ទាន​​ទឹកដោះគោ?

4 ឆ្នាំ មុន
  • ភ្នំពេញ

មិន​ថា​អ្នក​អាយុ ៧ ឬ ៧៧​ឆ្នាំ​ទេ ការ​ទទួលទាន​ទឹកដោះគោ​មាន​សារសំខាន់ ចំពោះ​សុខភាព ព្រោះ​ទឹកដោះ​មាន​សម្បូរ​ដោយ កាល់​ស្សូម វីតាមីន D…

មិន​ថា​អ្នក​អាយុ ៧ ឬ ៧៧​ឆ្នាំ​ទេ ការ​ទទួលទាន​ទឹកដោះគោ​មាន​សារសំខាន់ ចំពោះ​សុខភាព ព្រោះ​ទឹកដោះ​មាន​សម្បូរ​ដោយ កាល់​ស្សូម វីតាមីន D ដែល​តាម​ពិត​ទៅ​មនុស្ស​ចាស់ ត្រូវការ​ច្រើន​ជាង​ក្មេង​ទៅ​ទៀត ដើម្បី​ថែរក្សារ​ឆ្អឹង និង​សន្លាក់ ថែរ​រក្សារ​ចលនា​សាច់ដុំ និង​ការពារ​ខ្លួន​ពី​ជំងឺ​ពុក​ឆ្អឹង (osteoporosis) ។

សម្រាប់​មនុស្ស​ចាស់​ខ្លះ​ទៀត ទឹកដោះគោ​មាន​សារសំខាន់​ចំពោះ​សុខភាព​ជាង​អាហារ​មូលដ្ឋាន​ទាំង​បី​ពេល​ប្រចាំ​ថ្ងៃ​ផង ជា​ពិសេស​ចំពោះ​អ្នកជំងឺ​ដែល​មិន​អាច​ទទួលទាន​អាហារ​ធម្មតា​បាន ។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​ទឹកដោះគោ​សម្រាប់​មនុស្ស​ចាស់ ៖

១- ទឹកដោះគោ​ជួយ​ដល់​ការ​ចង​ចាំ និង​មុខងារ​របស់​ខួរក្បាល ៖
នៅ​ប្រទេស​លោក​ខាងលិច ទឹកដោះគោ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ប្រចាំ​ចំពោះ​មនុស្ស​គ្រប់​វ័យ ហើយ​បើ​តាម​ការ​សិក្សា​ឃើញ​ថា ប្រជាជន​លោក​ខាងលិច មានការ​លូតលាស់​ផ្នែក​ខួរក្បាល និង​មានការ​ចង​ចាំ​បាន​ល្អ​ជាង​ប្រជាជន​នានា​នៅ​លើ​សកលលោក ។ ទឹកដោះគោ​មាន​សារធាតុ DHA និង Lecithin ដែល​មាន​សារសំខាន់​ក្នុង​ការ​ថែរក្សារ​មុខងារ និង​ដំណើរការ​របស់​ខួរក្បាល ព្រមទាំង​ការ​ចង​ចាំ ។

២- សារធាតុចិញ្ចឹម​ដែល​មាននៅ​ក្នុង​ទឹកដោះគោ ប្រឆាំង​នឹង​ជំងឺ​ពុក​ឆ្អឹង (osteoporosis) ៖
បើ​តាម​មូលនិធិ​ជាតិ​ប្រឆាំង​ជំងឺ​ពុក​ឆ្អឹង (National Osteoporosis Foundation) គឺ​មាន​ស្ត្រី​ជាង ៥០% និង​បុរស​ជាង ២៥% ដែល​មាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​តែងតែមាន​បាក់ឆ្អឹង​ណាមួយ​យ៉ាងតិច ដោយសារ​ជំងឺ​ពុក​ឆ្អឹង ។ ក្នុង​នោះ​ដែរ​អ្នក​ដែល​ទទួលទាន​ទឹកដោះគោ​ជា​ប្រចាំ​មាន​អត្រា​កើត​ជំងឺ​ពុក​ឆ្អឹង​នេះ​តិច​ជាង​អ្នក​មិន​ទទួលទាន​ទឹកដោះគោ​ជាង​ពាក់កណ្តាល ដែល​តួរ​លេខ​នេះ​ពិតជា​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ដ៏​លើសលប់​របស់​ទឹកដោះគោ ។

៣- ទឹកដោះគោ​បំពេញ​ការ​ខ្វះខាត​នៃ​អាហារ​ប្រចាំ​ថ្ងៃ ៖
សម្រាប់​មនុស្ស​ចាស់ សមត្ថភាព​នៃ​ការ​បឺត​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​ចំណីអាហារ​មានការ​ចុះ​ខ្សោយ បូក​រួម​ផ្សំ​និង​អាហារ​ដែល​គ្មាន​តម្លៃ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ឬ​អាហារ​ដែល​គ្មាន​អនាម័យ ឬ​មាន​សារធាតុ​គីមី​ច្រើន​ទៀត​នោះ​ធ្វើ​ឱ្យ​សុខភាព​មានការ​ធ្លាក់​ចុះ​ជា​លំដាប់ ។ ការ​ទទួលទាន​ទឹកដោះគោ​យ៉ាងតិច ២​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ទ​ទូល​ទាន​អាហារ​ដែល​ផលិតផល​ពី​ទឹកដោះគោ​ជា​ប្រចាំ គឺជា​វិធី​ថែរក្សារ​សុខភាព​ដ៏​ល្អ​មួយ ដើម្បី​ទទួល​បាន​នូវ កាល់​ស្សូម វីតាមីន D និង​ប្រូតេអ៊ីន បន្ថែម​លើ​អាហារ​ប្រចាំ​ថ្ងៃ ដែល​មិន​មាន​សារជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ។

៤- ទឹកដោះគោ​ដើរតួ​នាទី​ជំនួស​អាហារ ៖
សម្រាប់​មនុស្ស​ពេញវ័យ ដែល​មិន​អាច​ទទួលទាន​អាហារ​ធម្មតា​បាន​ដូច​ជា​អ្នកជំងឺ​ក្នុង​ពេល​ទទួល​​ការ​វះកាត់ អ្នកជំងឺ​ប្រព័ន្ធ​រំលាយ ឬ​អ្នក​ដែល​ពិបាក ឬ​មិន​អាច​ទទួលទាន​អាហារ​ធម្មតា​បាន ទឹកដោះគោ​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​បំពេញ​អាហារ​រូប​ត្ថ​ម្ភ​ជំនួស ដែល​មាន​ប្រសិទ្ធភាព​ជាង​ភេសជ្ជៈ​ជំនួយ​កម្លាំង​ណា​ៗ​ទាំងអស់ ។

ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​មនុស្ស​ចាស់​ចៀសវាង​ការ​ចំណាយ​ដ៏​ច្រើន​លើ​ការ​ព្យាបាល​ជំងឺ សូម​ទទួលទាន​ទឹកដោះគោ Royal Ausnz AgedCare ព្រោះ​វា​មាន​សារធាតុ Inulin ដែល​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម ជាតិ​ដែក និង​ស័ង្កសី ជួយ​ឱ្យ​ឆ្អឹង និង​សន្លាក់​រឹង​មាំ ។

ក្រៅពី​នេះ​សម្បូរ​ទៅ​ដោយ DHA និង Lecithin ដែល​ជួយ​ដល់​ប្រព័ន្ធ​ប្រាសាទ ខួរក្បាល និង​ធ្វើ​ឱ្យ​មានការ​ចង​ចាំ​ល្អ ។ ជា​ពិសេស​ទៅ​ទៀត​នោះ​មាន​សារធាតុ FOS ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​ជា ៖ ក្រពះ ពោះវៀន និង​ថ្លើម​ជាដើម ។ ទឹកដោះគោ AgedCare មាន​សារ​ធាតុ Lactofferin ដែល​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ​បាន​ថែម​ទៀត​ផង៕​ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ