ពិត​ជា​ងាយ​! ទប់ស្កាត់​បញ្ហា​ស្ទះ​សរ​សៃ​ឈាម ជាមួយ​​អាហារ-​ភេសជ្ជៈ​ទាំងនេះ


បញ្ហា​ស្ទះ​ស​រសៃ​ឈាម​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​គួរ​អោយ​ព្រួយបារម្ភ រួម​បញ្ចូល​ទាំង​ជំងឺ​ស្ទះ​ស​រសៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​។ ដូច្នេះ​ហើយ​ទើប​អ្នក​មិន​គួរ​មើល​រំលង​បញ្ហា​នេះ​ឡើយ​! បញ្ហា​ស្ទះ​សរ​សៃ​ឈាម​ជា​ញឹកញយ​បណ្ដាល​មក​ពី​របៀប​នៃ​ការ​រស់នៅ​មិន​ត្រឹមត្រូវ​ដោយសារ​កង្វះ​សកម្មភាព​រាង​កាយ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​។

ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើត​ឡើង​នៅ​ក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាល​ឱ្យ​សរ​សៃ​ឈាម​រួម​តូច​កកស្ទះ​បង្ក​ជា​ជំងឺ​ស្ទះ​សរ​សៃ​ឈាម​ដែល​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​នៅ​ក្នុង​សរ​សៃ​ឈាម​អាកទែ​។ ប៉ុន្តែ​កុំ​បារម្ភ​! អាហារ​និង​ភេសជ្ជៈ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​លាង​សម្អាត​សរ​សៃ​ឈាម​បាន​យ៉ាង​ប្រសើរ​តាម​បែប​ធម្មជាតិ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ ក៏​ដូច​ជា​ភេសជ្ជៈ​ទាំងនោះ ៖

១. បន្លែ​បៃតង ៖ ព្យាយាម​ទទួលទាន​បន្លែ​បៃតង​អោយ​បាន​ច្រើន ក៏​ព្រោះ​បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិ​រ៉ែ ពិសេស​ជាតិ​សរ​សៃ​ដែល​ជួយ​ទប់ស្កាត់​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​អោយ​ឡើង​ខ្ពស់​និង​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល ខណៈ​ដែល​បញ្ហា​ទាំង ២ នេះ​ជា​កត្តា​ចម្បង​នាំ​អោយ​ស្ទះ​ស​រសៃ​ឈាម​។

២. គ្រាប់​ធញ្ញជាតិ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ dietary អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​អាស៊ីត​​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរក្បាល ជំងឺ​ស្ទះ​សរ​សៃ​ឈាម​បេះដូង គាំងបេះដូង​គួរ​អោយ​កត់សម្គាល់​។ គ្រាប់​ធញ្ញជាតិ​ក៏​មាន​ប្រសិទ្ធ​ភាព​កាត់​បន្ថយ​ការ​រលាក​និង​ធ្វើ​អោយ​មុខងារ​ស​រសៃ​ឈាម​ក្នុង​រាង​កាយ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ផង​ដែរ​។

៣. ផ្លែ​បឺ​រ ៖ ទោះបី​ផ្លែ​បឺ​រ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​ជា​ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ល្អ ហើយ​​អាច​ជួយ​ធ្វើ​ឲ្យ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​មាន​ភាព​ប្រសើរ​ឡើង​ដោយ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រឹមត្រូវ​ក្នុង​ឈាម​អាច​ជួយ​បំបាត់​ការ​ស្ទះ​ក្នុង​សរសៃ​ឈាម​។ ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​នៃ​វីតាមីន E ដែល​អាច​បញ្ឈប់​អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​បឺ​រ​ម្ខាង​រាល់​ថ្ងៃជា​ប្រចាំ​ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្ទះ​ស​រសៃ​ឈាម​។

៤. ប្រេង​អូ​លីវ ៖ មិនមែន​ខ្លាញ់​គ្រប់​ប្រភេទ​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ​! ហើយ​ប្រេង​អូ​លីវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​មាន​ប្រសិទ្ធ​ភាព​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ស្ទះ​សរ​សៃ​ឈាម​។

៥. ទឹកក្រូច​ស្រស់ ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ម៉ា​ញ៉េ​ស្យូ​ម សារធាតុ folate វីតាមីន B វីតាមីន A និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សរ​សៃ​ឈាម និង​ជំងឺ​បេះដូង​។ ដូច្នេះ​ចូរ​ទទួលទាន​ទឹកក្រូច​ស្រស់​ជា​ប្រចាំ​។

៦. តែ​បៃតង ៖ តែ​បៃ​ង​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រារាំង​ការ​ស្រូប​យកជាតិ​កូ​ឡេ ស្តេ​រ៉ូ​ល​នៅ​ពេល​វា​ត្រូវ​បាន​រំលាយ​។ ការ​ទទួលទាន​តែ​បៃតង​យ៉ាង​ហោច​ណាស់ ២ ពែង​ជា​ប្រចាំ គឺ​សម្អាត​សរ​សៃ​ឈាម​បាន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​។

៧. ទឹក​ផ្លែ​ទទឹម​ស្រស់ ៖ ផ្លែ​ទទឹម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ស​សៃ​ឈាម​ពី​ការ​បំផ្លាញ ឬ​ខូចខាត​និង​រក្សា​សុខភាព​សរ​សៃ​ឈាម​ល្អ​ប្រសើរ​។ ទទឹម​ក៏​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ប្រមូលផ្ដុំ​នៅ​ក្នុង​ស​រសៃ​ឈាមអាកទែ​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ទ​ទឺ​ម ជម្រុញ​ការ​ផលិត​អុកស៊ីត​នី​ទ្រិ​ក​នៅ​ក្នុង​រាង​កាយ​ដើម្បី​រក្សា​សរសៃ​ឈាម​ពី​ការ​ស្ទះ​ធ្វើ​អោយ​ឈាម​ហូរ​បាន​ស្រួល​។ ដូច្នេះ​ការ​ទទួលទាន​ទឹក​ផ្លែ​ទ​ទឺ​ម​ជួយ​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​រសៃ​ឈាម​បាន​យ៉ាង​ប្រសើរ​។

៨. តែ​ខ្ញី ៖ ក្រៅពី​មាន​ប្រសិទ្ធ​ភាព​ដោះស្រាយ​បញ្ហា​ចង្អោរ​ចង់​ក្អួត ពិបាក​រំលាយ​អាហារ ក្អួត និង​រាគ​ហើយ​នោះ តែ​ខ្ញី​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​បញ្ហា​ស្ទះ​សរ​សៃ​ឈាម​បាន​យ៉ាង​ប្រសើរ​ទៀត​ផង​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ