ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ខែហើយ…អ្នកទោសហែកគុករត់​កំពុង​នៅ​ទី​ណា?

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល៖ ម​ជ្ឈ​ដ្ឋា​ន​ជា​ច្រើន​កំពុង​រង់ចាំ​មើល​ថា លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល មាន​​សមត្ថភាពចាប់​ជន​ត្រូវ​ចោទ​ ដែល​ផ្លោះ​របង​ពន្ធនាគារ​រត់គេច​ខ្លួន​នោះ​បាន​មក​ដាក់​ពន្ធនាគារ​វិញ​ដែរ​ឬទេ? សូមរំលឹកថា ​អស់​រយៈ​ពេល​១​ខែមក​ហើយ…

ខេត្តកណ្តាល៖ ម​ជ្ឈ​ដ្ឋា​ន​ជា​ច្រើន​កំពុង​រង់ចាំ​មើល​ថា លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល មាន​​សមត្ថភាពចាប់​ជន​ត្រូវ​ចោទ​ ដែល​ផ្លោះ​របង​ពន្ធនាគារ​រត់គេច​ខ្លួន​នោះ​បាន​មក​ដាក់​ពន្ធនាគារ​វិញ​ដែរ​ឬទេ?

សូមរំលឹកថា ​អស់​រយៈ​ពេល​១​ខែមក​ហើយ ជន​ត្រូវ​ចោទ​ហែក​គុក​ខេត្តកណ្តាល​រត់គេច​ខ្លួន កាលពី​ថ្ងៃ​ទី​២៨ សីហា មក​ដល់​ថ្ងៃ​ទី​០១ ​តុលា ​នៅ​មិន​ទាន់​ចាប់​បាន​មក​វិញ​នៅឡើយ​ទេ​ ។ ម​ជ្ឈ​ដ្ឋា​ន​ជា​ច្រើន​ បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល ដែលធ្វើការ​​ធ្វេសប្រហែស ក្នុង​ការ​គ្រប់គ្រង​មន្ត្រី​ក្រោមឱ​វាទ បណ្តាល​អោយ​ជន​ត្រូវ​ចោទ​ម្នាក់​ឡើង​លើ​របង​ពន្ធនាគារ​ទាំង​កណ្តាលថ្ងៃត្រង់​ផ្លោះ​រត់គេច​ខ្លួន​បាត់​។

ជន​ត្រូវ​ចោទ​ដែល​រត់គេច​ខ្លួន​នោះ មានឈ្មោះ​ម៉ា​ន អី​ទ្រះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាអ្នក​បើករថយន្ត កាល​ពី​ថ្ងៃ​ទី​២០ ​សីហា ឆ្នាំ​២០១៩ ត្រូវ​បាន​លោក រស់ ផុ​ន​ចាន់​និមល ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត កណ្តាល ​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធ​បណ្តោះអាសន្ន​ពី​បទ «អំពើរ​លួច»ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃុំ​ជ្រោយ​ប្ញស្សី ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៩ តាម​មាត្រា​៣៥៣,៣៥៦ នៃ​ក្រុម​ព្រហ្មទណ្ឌ​។

ពាក់​ព​ន្ធ័​និង​ជន​ត្រូវ​ចោទ​ដែល​ផ្លោះ​របង​ពន្ធនាគារ​រត់គេច​ខ្លួន​បាត់​នោះ ​អ្នក​សារព័ត៌មាន​ទំនាក់ទំនង​ទៅ​លោក ចាត ស៊ី​នាង ប្រធាន​ពន្ធនាគារ លោក​ឆ្លើយ​ថា «រវល់» ​។ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​ចេញ​ដីកា​​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​នោះ​ហើយ និង​ចោទ​បទល្មើស​បន្ថែម​ទៀត ពី​បទ​«លួច​រត់»តាម​មាត្រា​៥៦០,៥៦១​នៃ​ក្រមព្រហ្មទណ្ឌ​។

អត្ថបទសរសេរ ដោយ