រ៉ុក្កែត២គ្រាប់ធ្លាក់ជិតស្ថានទូតអាមេរិក
ប្រទេសអ៊ីរ៉ាក់ ៖ ទូរទស្សន៍ SKY NEWS ARABIAរាយការណ៍ថា គ្រាប់រ៉ុក្កែត២គ្រាប់កាលពីយប់ថ្ងៃទី២៣មក២៤ ខែកញ្ញា ឆ្នាំ២០១៩ បានធ្លាក់នៅជិតស្ថានទូតអាមេរិកប្រចាំក្រុងបាដាដ។…
ប្រទេសអ៊ីរ៉ាក់ ៖ ទូរទស្សន៍ SKY NEWS ARABIAរាយការណ៍ថា គ្រាប់រ៉ុក្កែត២គ្រាប់កាលពីយប់ថ្ងៃទី២៣មក២៤ ខែកញ្ញា ឆ្នាំ២០១៩ បានធ្លាក់នៅជិតស្ថានទូតអាមេរិកប្រចាំក្រុងបាដាដ។…
ប្រទេសអ៊ីរ៉ាក់ ៖ ទូរទស្សន៍ SKY NEWS ARABIAរាយការណ៍ថា គ្រាប់រ៉ុក្កែត២គ្រាប់កាលពីយប់ថ្ងៃទី២៣មក២៤ ខែកញ្ញា ឆ្នាំ២០១៩ បានធ្លាក់នៅជិតស្ថានទូតអាមេរិកប្រចាំក្រុងបាដាដ។
ប្រភពសន្តិសុខខាងក្នុងតំបន់បៃតងដែលមានស្ថានទូតអាមេរិកថ្លែងប្រាប់AFPថា គ្រាប់រ៉ុក្កែតកាទូសា២គ្រាប់ ត្រូវបានបាញ់ចេញដោយ១គ្រាប់ធ្លាក់ត្រង់ច្រកចូលស្ថានទូត ហើយ១គ្រាប់ទៀតធ្លាក់ចម្ងាយតែ៣ម៉ែត្រពីខាងក្នុងបរិវេណនៃស្ថានទូត។ ចំណែកគ្រាប់រ៉ុក្កែតទី៣បានធ្លាក់ក្នុងទន្លេថៃហ្គ័រដែលនៅជាប់តំបន់បៃតង។
ចំណែកទីបញ្ជាការយោធាអ៊ីរ៉ាក់ រៀបរាប់ពីការបាញ់គ្រាប់រ៉ុក្កែត២គ្រាប់ ធ្លាក់ជិតច្រកចូលតំបន់បៃតង ក្នុងនោះ១គ្រាប់ធ្លាក់ក្នុងទន្លេថៃហ្គ័រ តែពុំលើកពីស្ថានទូតអាមេរិកឡើយ។
ការបាញ់ផ្លោងកាលពីយប់ថ្ងៃទី២៣មក២៤កញ្ញា រហូតមកទល់ពេលនេះពុំទាន់មានខាងណាប្រកាសទទួលខុសត្រូវនៅឡើយ។ ការបាញ់ផ្លោងដូចគ្នានោះដែរធ្លាប់កើតមានកាលពីថ្ងៃទី១៩ឧសភាពេលគ្រាប់រ៉ុក្កែត១គ្រាប់ត្រូវបានបាញ់មកលើតំបន់បៃតង ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋការអាមេរិកហៅបណ្ដាអ្នកការទូតមិនសំខាន់នៅអ៊ីរ៉ាក់ឲ្យត្រឡប់ទៅស្រុកវិញ៕ (កែ សម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ