ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ត្រជាក់ៗងាយ​ផ្តាសាយ​ត្រូវ​​ទេ កុំ​បារម្ភ​! ញ៉ាំ​តែ​១​នេះ​​នឹង​ជា​តែ​ម្តង

4 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​ផ្តាសាយ អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ជា​សះស្បើយ​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​កុំ​ពិសារ​អាហារ​ដែល​ពិបាក​រំលាយ​អាហារ ព្រោះ​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​សម្ល​បន្លែ បបរ ឬ​ទឹកដោះគោ​ជាដើម…

នៅ​ពេល​ដែល​អ្នក​ផ្តាសាយ អ្នក​មិន​គួរ​ញ៉ាំ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ជា​សះស្បើយ​ណាស់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​កុំ​ពិសារ​អាហារ​ដែល​ពិបាក​រំលាយ​អាហារ ព្រោះ​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​សម្ល​បន្លែ បបរ ឬ​ទឹកដោះគោ​ជាដើម ទើប​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​ឆាប់​ជា​សះស្បើយ​។

២-អាហារ​ដែល​បំពង​ខ្លាញ់ ឬ​សម្បូរ​ខ្លាញ់​ច្រើន ក៏​អ្នក​មិន​គួរ​បរិភោគ​ដែរ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​អ្នក​មិន​ងាយ​ជា​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ពិសារ​អាហារ​ដែល​មិនសូវ​មាន​ជាតិ​ខ្លាញ់ ទើប​អាច​ការពារ​សុខភាព​អ្នក​បាន​ល្អ​។

៣-អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​នេះ​អាច​ជួយ​អ្នក​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ​ណាស់​។

៤-អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​E អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន ដូច​ជា ប៉េងប៉ោះ ផ្លែ​ប៉ោម ទំពាំងបាយជូរ ស្ត្រ​ប៊ឺ​រី ឪឡឹក ក្រូច ទឹកដោះគោ និង​ពងមាន់​ជាដើម ព្រោះ​អាហារ​ទាំងនេះ អាច​ជួយ​អ្នក​ឲ្យ​ឆាប់​ជា​ពី​ផ្តាសាយ ហើយ​ក៏​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​ផង​ដែរ​។

៥-អ្នក​អាច​ពិសា​រតិច ហើយ​ចែក​ជា​ច្រើន​ពេល ព្រោះ​បើ​អ្នក​ពិសារ​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំងឺ​អ្នក​បាន​។ ដូចនេះ បើ​អ្នក​ចង់​ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាងលើ​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ