ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា កាន់បិណ្ឌ​នៅ​ប្រទេស​កា​ណា​ដា

4 ឆ្នាំ មុន

ក្នុង​ពិធី​កាន់បិណ្ឌ​គេ​បាន​សង្កេត​ឃើញ​ថា មាន​ពុទ្ធិ​បរិស័ទ​ជា​ច្រើន​គ្រប់​ទិស​ទី​បាន​រៀបចំ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​តាម​ទី​អារាម​នានា ។ ដោយឡែក​តារា​កម្ពុជា​ជា​ច្រើន​ដួង ក៏​បាន​នាំ​គ្នា​ទៅ​វត្ត​ផង​ដែរ​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​ដ៏​ស្រស់​ស្អាត ។ ចំណែក​តារាចម្រៀង​សំឡេង​មាស មាស សុខ​សោភា ក៏​បាន​ធ្វើ​បែប​នេះ​ដែរ…

ក្នុង​ពិធី​កាន់បិណ្ឌ​គេ​បាន​សង្កេត​ឃើញ​ថា មាន​ពុទ្ធិ​បរិស័ទ​ជា​ច្រើន​គ្រប់​ទិស​ទី​បាន​រៀបចំ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​តាម​ទី​អារាម​នានា ។ ដោយឡែក​តារា​កម្ពុជា​ជា​ច្រើន​ដួង ក៏​បាន​នាំ​គ្នា​ទៅ​វត្ត​ផង​ដែរ​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​ដ៏​ស្រស់​ស្អាត ។

ចំណែក​តារាចម្រៀង​សំឡេង​មាស មាស សុខ​សោភា ក៏​បាន​ធ្វើ​បែប​នេះ​ដែរ បើ​ទោះជា​នាង​បាន​ទៅ​ដល់​ប្រទេស​កា​ណា​ដា​ក៏​ដោយ ។ ដោយ​នេះ​ជា​រដូវ​កាន់បិណ្ឌ​គេ​សង្កេត​ឃើញ​ថា ពុក​ម៉ែ​បង​ប្អូន​ទាំងអស់​បាន​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត ដែល​នេះ​ជា​ប្រពៃណី​ខ្មែរ​យូរលង់​ណាស់​មក​ហើយ ។

ជាក់ស្ដែង​ខណៈ​ពេល​ដែល​តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​អ្នក​នាង មាស សុខ​សោភា កំពុង​​តែ​ស្នាក់​នៅ​ក្រៅប្រទេស​ជាមួយនឹង​ការ​ចេញ​សម្ដែង​ផង​នោះ ធ្វើ​ឲ្យ​បណ្ដា​អ្នកគាំទ្រ​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក តែងតែ​តាម​មើល​ពី​សកម្មភាព​របស់​នាង​មិន​ឱ្យ​រំលង​ពី​ខ្សែ​ភ្នែក​នោះ​ទេ ។

ជាង​​នេះ​ទៅ​ទៀត​នោះ គឺ​តារាចម្រៀង​ស្រី​សំឡេង​ផ្អែម មាស សុខ​សោភា ក៏​បាន​បង្ហាញ​ពី​សកម្ម​ភាព​ជា​ច្រើន​របស់​ខ្លួន ពេល​ទៅ​វត្ត​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​ប្រកបដោយ​ទឹកមុខ​ស្រស់ស្រាយ ធ្វើ​ឲ្យ​បណ្ដា​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។

ទាំងនេះ​ស្ដែង​ឲ្យ​ឃើញ​ថា បើ​ទោះបីជា​អ្នក​នាង មាស សុខ​សោភា ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស និង​មាន​ភាព​មមាញឹក​ខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​តារា​ស្រី​រូប​នេះ​មិន​បោះបង់​ចោល​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែរ ។

មាស សុខ​សោភា បាន​ស​ម្រ​ច​ចិត្ត​ចោលការ​ងារ​នៅ​ក្នុង​ប្រទេស​ច្រើន​ខែ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​បញ្ចប់​ទៅ​នាង​បាន​ទៅ​កា​ណា​ដា​ជាមួយ​ស្វាមី​ភ្លាម ហើយ​តាម​ដឹង ក្រៅពី​សម្តែង​នាង​ប្រហែល​​ជា​ទៅ​យក​សញ្ជាតិ ប៉ុន្តែ​យ៉ាងណា​អ្នកគាំទ្រ​នៅ​តែ​ទន្ទឹងរង់ចាំ​ការ​វិល​ត្រឡប់​មក​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ