ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា បង្ហើប​ពី​ដំណឹង​ជិត​ចូល​រោងការ​ជាមួយ ឆឹ​ម សក្ក​ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស នាង ពេជ្រ សោភា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​អ៊ី​ន​ស្តា​ក្រាម​របស់​ខ្លួន​បញ្ជាក់​ថា នាង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ជាមួយ​តារា​សម្តែង​វ័យក្មេង គឺ​លោក ឆឹ​ម…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស នាង ពេជ្រ សោភា បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​អ៊ី​ន​ស្តា​ក្រាម​របស់​ខ្លួន​បញ្ជាក់​ថា នាង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ជាមួយ​តារា​សម្តែង​វ័យក្មេង គឺ​លោក ឆឹ​ម សក្ក​ដា នោះ​គឺ​ដំណឹង​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន និង​ប្រិ​យ​មិត្ត​គាំទ្រ​ភ្ញាក់ផ្អើល បើ​ទោះបីជា​គេ​ដឹង​ថា តារាចម្រៀង​រូប​នេះ​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយ​គ្នា​ក៏​ដោយ ។

ជា​ការ​កត់សម្គាល់​នៅ​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម ពេជ្រ សោភា បាន​បង្ហោះ​រូបភាព​ជាមួយ​លោក ឆឹ​ម សក្ក​ដា ជាមួយនឹង​សារ​ដ៏​ភ្ញាក់ផ្អើល​ថា ជិត​ដល់​ថ្ងៃ​ហើយ ថែ​រាង​តិច ខ្លាច​អត់​ស្អាត ។ តាម​រយៈ​សារ​ដ៏​មាន​អត្ថន័យ​នេះ ត្រូវ​បាន​គេ​យល់​ថា គូស្នេហ៍​មួយ​នេះ​ទំនងជា​ជិត​ថ្ងៃ​ចូល​រោង​ការ​ជា​ផ្លូវការ​ហើយ ខណៈ​ពេល​ដែល​ចំណង​ស្នេហ៍​របស់​ពួក​គេ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម ។

យ៉ាងណា​ក៏​ដោយ បើ​ទោះបី ពេជ្រ សោភា មិន​បាន​បញ្ជាក់​រឿងរ៉ាវ​ពិតប្រាកដ នៅ​ពេល​មានការ​ជជីក​សួរ​ក៏​ដោយ ប៉ុន្តែ​ដំណឹង​នេះ​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍ និង​ការ​អបអរសាទរ​ពី​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​ផង​ដែរ ។

តារាចម្រៀង​រូប​ស្រស់ ពេជ្រ សោភា បាន​សាង​ស្នេហ៍​ជាមួយ​តារា​សម្តែង​លោក ឆឹ​ម សក្ក​ដា ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​ចង់​ឃើញ​គូស្នេហ៍​នេះ​ដឹក​ដៃ​គ្នា​ចូល​រោងការ​។

សូម​រំឭក​ថា ក្រោយ​ពី​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ឈ្មោះ ឡៅ ឆ​លី កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥ គឺ​មិនយូរ​ប៉ុន្មាន​នៅ​ចុងឆ្នាំ​២០១៦ តារាចម្រៀង ពេជ្រ សោភា មាន​ចំណង​ស្នេហា​ថ្មី​ជាមួយនឹង​តារា​សម្តែង និង​ម៉ូ​ដែល​លោក ឆឹ​ម សក្ក​ដា ព្រម​ជាមួយ​ការ​ប្រកាស​យ៉ាង​ក្លាហាន​ថា ចំណងអាពាហ៍ពិពាហ៍​របស់​អ្នក​នាង​បាន​លែងលះ​ដាច់ស្រេច​ហើយ ។

ចំណែក​តារា​សម្តែង​លោក ឆឹ​ម សក្ក​ដា ក៏​ធ្លាប់​បាន​អះអាង​តាម​រយៈ​ការ​សរសេរ​សារ​នៅ​លើ​គណនី​ផ្ទាល់ខ្លួន​កន្លង​មក​ថា រវាង​លោក និង ពេជ្រ សោភា ពិតជា​បាន​ស្រឡាញ់​គ្នា ដោយ​លោក​ប្រកាស​ថា ពេជ្រ សោភា គឺជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​លោក និង​ថា​លោក​សប្បាយចិត្ត​បំផុត​ដែល​ត្រូវ​បាន​នារី​ម្នាក់ គឺ ពេជ្រ សោភា ទទួលយក​ចំណង​ស្នេហ៍​របស់​ខ្លួន ។

ចំណែក​អ្នក​នាង ពេជ្រ សោភា ក៏​ធ្លាប់​អះអាង​ថា តារា​ប្រុស​រូប​នេះ​ជា​ចំណែក​សំខាន់​ធ្វើ​ឲ្យ​ជីវិត​នាង​មាន​ន័យ ជា​ពិសេស​គឺ​ពាក្យ​សម្ដី និង​ទ​ង្វើ​រ៉ូ​មែន​ទិច ដែល​លោក​ផ្តល់​ឲ្យ ដែល​នាង​ប្រកាស​ថា មិន​ធ្លាប់​បាន​ទទួល​ពី​បុរស​ដែល​នាង​ស្រលាញ់​កន្លង​មក​នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ