ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​ប្រាក់​អឺ​រ៉ូ​ធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក​ក៏​ប្រែប្រួល​ដែរ

4 ឆ្នាំ មុន

មិន​ថា ប្រទេស​ណា​ទេ គឺ​គេ​ច្រើន​សង្កេត​ឃើញ​ថា តែង​មាន​អត្រា​ប្តូរ​ប្រាក់​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ ហើយ​សូ​ម្បី​តែ​ប្រាក់​អឺ​រ៉ូ​ក៏​មានការ​ប្រែប្រួល​ផង​ដែរ​នោះ បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា…

មិន​ថា ប្រទេស​ណា​ទេ គឺ​គេ​ច្រើន​សង្កេត​ឃើញ​ថា តែង​មាន​អត្រា​ប្តូរ​ប្រាក់​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ ហើយ​សូ​ម្បី​តែ​ប្រាក់​អឺ​រ៉ូ​ក៏​មានការ​ប្រែប្រួល​ផង​ដែរ​នោះ បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ១,០៩០០​ដុល្លារ​អា​មេ​រិ​ក អត្រា​លក់​១,១១៣០​ដុល្លារ​អា​មេ​រិ​ក ហើយ​កាលពី​ម្សិលមិញ​មាន​អត្រា​ទិញ​១,០៩៤០​ដុល្លារ​អា​មេ​រិ​ក អត្រា​លក់​១,១១៧០​ដុល្លារ​អា​មេ​រិ​ក ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iO

ដោយឡែក​ថ្ងៃ​ទី​១៧ គឺ​១​អឺ​រ៉ូ​មាន​អត្រា​ទិញ​១,០៨៨០​ដុល្លារ អា​មេ​រិ​ក​អត្រា​លក់​១,១០៩០​ដុល្លារ អា​មេ​រិ​ក និង​ថ្ងៃ​ទី​១៦ មាន​អត្រា​ទិញ​១,០៩៥០​ដុល្លារ​អា​មេ​រិ​ក និង​អត្រា​លក់​១,១១៥០​ដុល្លារ អា​មេ​រិ​ក ។

សម្រាប់​ថ្ងៃនេះ​ដែរ ធនាគារ​ដដែល​ឱ្យ​ដឹងផង​ដែរ​ថា ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.០៩៧​រៀល អត្រា​លក់ ៤.១១០​រៀល , ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៧៤០,៨៩​រៀល អត្រា​លក់​២.៨៤៤,១២​រៀល ។ ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ​៣៧,២៤៥៥​រៀល អត្រា​លក់​៣៨,៣០៣៨​រៀល , ១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៤,២០​រៀល អត្រា​លក់​១៣៥,៣០​រៀល ,១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧៣៦​រៀល អត្រា​លក់​០,១៧៧៩​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ​០,៣៩៧៦​រៀល អត្រា​លក់ ០,៤៧៣០​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ