ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«Passion for Better» ជំរុញ​ទឹក​ចិត្ត​​បុគ្គលិក អេស​ស៊ីជី ធ្វើ​ដំណើរ​ស្វែង​រក​​សិស្ស​ដែល​ស័ក្តិសម​ទទួល​អាហារូប​ករណ៍​​នៅ​ទូ​ទាំង​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា​, ខែកញ្ញា ឆ្នាំ ២០១៩៖ បុគ្គលិក​លើស​ពី ៣០​នាក់ មក​ពី​ក្រុមហ៊ុន អេស​ស៊ីជី ដែល​ជា​ក្រុម​ហ៊ុន​ឈានមុខ​គេ​នៅ​អាស៊ាន បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា…

កម្ពុជា​, ខែកញ្ញា ឆ្នាំ ២០១៩៖ បុគ្គលិក​លើស​ពី ៣០​នាក់ មក​ពី​ក្រុមហ៊ុន អេស​ស៊ីជី ដែល​ជា​ក្រុម​ហ៊ុន​ឈានមុខ​គេ​នៅ​អាស៊ាន បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ជួប​សួរសុខទុក្ខ​សិស្ស​លើស​ពី ៥០០​នាក់ ដើម្បី​ចែករំលែក​នូវ​ឱកាស​សិក្សា​ពី​កម្មវិធី «​អាហារូបករណ៍​ចែករំលែក​ក្តី​សុបិន​» លើក​ទី​៦ ។

លោក ម ផុ​រា ដែល​ជា​បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន អេស​ស៊ីជី បាន​មាន​ប្រសាសន៍​ថា «​អេស​ស៊ីជី តែងតែ​ជឿជាក់​ថា ការ​អប់​រំជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ប្រកបដោយ​និរន្តរ​ភាព ។ មិន​ត្រឹមតែ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិក​នៃ​ក្រុមហ៊ុន អេស​ស៊ីជី ទាំងអស់​សុទ្ធតែ​មាន​ទស្សនវិស័យ​ដូច​គ្នា ។ វា​បាន​ជំរុញ​ទឹកចិត្ត​ឱ្យ​យើង​ទាំងអស់​គ្នា​ស្ម័គ្រចិត្ត​ធ្វើការ​ជា​ក្រុម ដើម្បី​ចុះ​សួរសុខទុក្ខ​សិស្ស​ដល់​ផ្ទះ​ជាង ៥០០​នាក់ រៀង​រាល់​ឆ្នាំ​» ។

លោក ម ផុ​រា បាន​បន្ថែម​ទៀត​ថា «​យើង​បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​សិស្ស​ដែល​ជួប​ទុក្ខ​លំបាក និង​ត្រូវការ​ជំនួយ​អាហារូបករណ៍​បំផុត ដើម្បី​បន្ត​ការ​សិក្សា​ឱ្យ​កាត់​តែ​ប្រសើរ ។ ការ​សិក្សា​កាន់តែ​ប្រសើរ​មាន​ន័យ​ថា មានឱកាស​កាន់តែ​ច្រើន​សម្រាប់​ពួក​គាត់ ដើម្បី​បម្រើ​ដល់​ប្រទេស​ជាតិ ។

កញ្ញា ល​ក្ខិ​ណា ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន អេស​ស៊ីជី ដែល​បាន​ចូលរួម​នូវ​ការងារ​ស្ម័គ្រចិត្ត​នេះ​អស់​រយៈពេល​ជាង ៥ ឆ្នាំ​មក​ហើយ​បាន​មាន​ប្រសាសន៍​ថា «​នៅ​ក្រុមហ៊ុន អេស​ស៊ីជី យើង​មាន​វិធី​សាស្ត្រ​ផ្សេង​គ្នា​ក្នុង​ការ​ជ្រើសរើស​សិស្ស​អាហារូបករណ៍ ។ យើង​មិន​ផ្តោត​តែ​ទៅ​លើ​សិស្ស​ដែល​មានការ​សិក្សា​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​អត្ត​ចរិត អាកប្បកិរិយា​ល្អ និង​មាន​ឆន្ទៈ​ក្នុង​ការ​ជួយ​ដល់​សង្គម​ផង​ដែរ​» ។

កញ្ញា​បាន​បន្ថែម​ទៀត​ថា «​ការ​ជួប​សួរសុខទុក្ខ​ដល់​ផ្ទះ និង​បានឃើញ​ផ្ទាល់​ពី​ស្ថានភាព​រស់នៅ​របស់​ពួក​គាត់​ធ្វើ​ឱ្យ​យើង​យល់​ច្បាស់​ពី​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​ពួក​គាត់ ដែល​គាត់​ពិតជា​ត្រូវការ​ជំនួយ ដើម្បី​មានឱកាស​ក្នុង​ការ​សិក្សា​ឱ្យ​បាន​ល្អ​ប្រសើរ​ពិតប្រាកដ​មែន​» ។

អេស​ស៊ីជី បាន​បង្កើត​កម្មវិធី អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​នេះ​អស់​រយៈពេល ៥ ឆ្នាំ​រួច​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ។ អេស​ស៊ីជី មាន​គម្រោង​នៅ​តែ​បន្ត​នូវ​កម្មវិធី​អាហារូប​ករណ៍​នេះ​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ដ៏​យូរអង្វែង​តទៅ​មុខ​ទៀត ដូច្នេះ​សិស្សានុសិស្ស​កម្ពុជា អាច​សម្រេច​នូវ​ក្តី​សុបិន​សម្រាប់​អនាគត​ដ៏​ប្រសើរ​របស់​ពួក​គាត់​» ។

នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ​ជា​ឆ្នាំ​ទី ៦ សម្រាប់​កម្មវិធី អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន ហើយ​ក្រុមហ៊ុន អេស​ស៊ីជី ដែល​មានការ​សហការ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បន្ត​ផ្តល់​នូវ​អាហារូប​ករណ៍​ចំនួន ២៥០ នាក់ សម្រាប់​សិស្ស​វិទ្យាល័យ និង​អាហារូបករណ៍​ថ្នាក់ឧត្តម​សិក្សា​ចំនួន ២០ នាក់ សម្រាប់​សិស្ស​អតីត​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន ដែល​នី​ង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា ។

«Passion for Better» ជា​មាគ៌ា​របស់​យើង​ដែល​មិនមែន​អនុវត្ត​តែ​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​សម្រាប់​សង្គម និង​សហគមន៍​ដែល​យើង​ដំណើរការ​ផលិតកម្ម ។ យើង​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានឃើញ​សិស្ស​អាហារូបករណ៍ អេស​ស៊ីជី ទទួល​បាន​ជីវិត​ដ៏​ល្អ​ប្រសើរ​ដោយ​គាត់​ទទួល​បាន​នូវ​ឱ​ក្នុង​ការ​សិក្សា​ដែល​ល្អ​ប្រសើរ ៕ ដោយ​សហការ (កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ