ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់ថា ក្រុមហ៊ុន ROMANSON និង J.ESTINA ផ្តល់​ជូន​អ្វី​ពិសេស​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

តើ​លោក​អ្នក​បាន​ទទួល​ព័ត៌មាន​អំពី​ម៉ាក​ល្បី និង​តំលៃ​ធូរ​ថ្លៃ ហើយ​ឬ​នៅ?​សម្រាប់​ឆ្នាំ​នេះ ROMANSON មានការ​បញ្ចុះតំលៃ 25% គ្រប់​ម៉ូត និង​ម៉ាក Timberland, Police,…

តើ​លោក​អ្នក​បាន​ទទួល​ព័ត៌មាន​អំពី​ម៉ាក​ល្បី និង​តំលៃ​ធូរ​ថ្លៃ ហើយ​ឬ​នៅ?
​សម្រាប់​ឆ្នាំ​នេះ ROMANSON មានការ​បញ្ចុះតំលៃ 25% គ្រប់​ម៉ូត និង​ម៉ាក Timberland, Police, Esprit និង Royal (London) គឺ​លក់​ក្នុង​តំលៃ 85$ និង 118$ គ្រប់​ម៉ូត​ទាំងអស់​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពី​ថ្ងៃ​ទី 13 ដល់ 26 កញ្ញា ឆ្នាំ​2019 នៅ​គ្រប់​សាខា ROMANSON ទាំងអស់ ។

​ពិសេស​មួយទៀត ក្នុង​កម្មវិធី​នេះ ក៏​មានការ​ចូលរួម​ពី​ម៉ាក J.estina ផង​ដែរ ដែល​មានការ​បញ្ចុះតំលៃ​រហូត​ដល់ 50% ឯណោះ សម្រាប់​ផលិតផល​កាបូប ។

​សូម​បញ្ជាក់​ថា ម៉ាក J.estina គឺជា​យីហោ​លេខ 1 នៅ​ប្រទេស​កូរ៉េ ជាមួយនឹង​ផលិតផល​ជា​ច្រើន​​ដូច​ជា​៖ គ្រឿងអលង្ការ​, គ្រឿងសំអាង​, កាបូប​, នាឡិកា​, វ៉ែនតា និង​ស្បែកជើង​។ មូល​ហេតុ​​ដែល​ម៉ាក J.estina ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ក៏​ដោយសារ​កេរ្តិ៍ឈ្មោះ​, គុណភាព និង​ការ​រចនា​ម៉ូត​ដ៏​ទាន់សម័យ​ជាមួយ​អ្នក​រចនា​ម៉ូត​លំដាប់​កំពូល​ៗ​របស់​កូរ៉េ​។

ហេតុ​ដូច្នេះ ជាមួយ​ការ​បញ្ចុះតំលៃ​ដ៏​ធំ​នេះ​ក៏​ជា​ឱកាស​សម្រាប់​អតិថិជន​ទាំងអស់​អាច​ជាវ​បាន​ផលិត​ផល​សុទ្ធ​របស់​ប្រទេស​កូរ៉េ​ជាមួយ​តំលៃ​ដែល​មិន​គួរ​ឲ្យ​ជឿ ដែល​លោក​អ្នក​មិន​អាច​រក​ទិញ​បាន​នៅ​ប្រទេស​ផ្សេង​ៗ​ឡើយ ។

​តាម​ការ​បញ្ជាក់​របស់​អ្នកគ្រប់គ្រង​ម៉ាក J.estina ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​មានការ​បញ្ចុះតំលៃ​ដ៏​ធំ​នេះ ក៏​ដោយសារ​ក្រុមហ៊ុន​ចង់​ឲ្យ​អតិថិជន​ទាំងអស់​បាន​ប្រើ​ផលិត​ផល​ស្បែក​សុទ្ធ និង​សំបូរ​បែប​របស់​ប្រទេស​កូរ៉េ​ជាមួយ​តំលៃ​ធូរ​ថ្លៃ និង​ចង់​ឲ្យ​អតិថិជន​ចេះ​បែង​ចែក​ម៉ាក​យីហោ និង​គុណភាព​ឲ្យ​បាន​ត្រឹមត្រូវ ។

​បើ​លោក​អ្នក​ចង់​ដឹង​ព័ត៌មាន​បន្ថែម និង​ម៉ូត​ផលិតផល​ថ្មី​ៗ សូម​អញ្ជើញ​មក​កាន់​ហាង ROMANSON ឬ J.estina ណាមួយ​នោះ លោក​អ្នក​អាច​ទិញ​បាន​គ្រប់​ផលិតផល​ទាំងអស់ ។

​ឬ​ចូល​ទៅ​កាន់ Facebook Page : Romanson Cambodia, J.estina Cambodia និង J.estina Beauty Cambodia ឬ​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ៖ 099 972 666 / 092 872 666៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ