ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អេ​ង ឫ​ទ្ធី និង​ស៊ឹ​ម សូលី​កា ​ចូល​រោង​ការ​ហើយនៅ​ថ្ងៃ​ដ៏ពិសេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ស៊ឹ​ម សូលី​កា និង​លោ​កអេង រិ​ទ្ធី បាន​ចូល​រោងការ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍ និង​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​ធ្វើ​ជា​ពិធីករ​រួម​គ្នា​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ។…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​ស៊ឹ​ម សូលី​កា និង​លោ​កអេង រិ​ទ្ធី បាន​ចូល​រោងការ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍ និង​រួមរស់​ក្រោម​ដំបូលផ្ទះ​តែ​មួយ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ និង​ធ្វើ​ជា​ពិធីករ​រួម​គ្នា​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ។ ពិធី​មង្គលការ​របស់​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម​នា​«​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩»​នៅ​គេហដ្ឋាន​របស់​អ្នក​ទាំង​ពីរ​ក្នុង​បុរី​ប៉េង​ហួត បឹង​ស្នោ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ ក្រុម​គ្រួសារ ជា​ពិសេស​បណ្តា​អ្នកសិល្បៈ​ជា​ច្រើន​នាក់ ។

ស៊ឹ​ម សូលី​កា និង​លោ​កអេង រិ​ទ្ធី បាន​បង្ហាញ​ទឹកមុខ​ញញឹម​ស្រស់ស្រាយ គឺ​ហាក់​ស្រស់​ជាង​ពេល​ណា​ទាំងអស់ ទទួល​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​មង្គលការ​របស់​ខ្លួន ក្នុង​ពេល​ដែល​មង្គលការ​របស់​ពួក​គេ​បាន​កើតឡើង​តាម​ការ​គ្រោង​ទុក ។

ក្រុម​ភ្លេង​ប្រពៃណី​របស់​លោក​ចាន់ សុធី បាន​ចូលរួម​សម្រាប់​ពិធី​មង្គល​របស់​គូស្នេហ៍​អ្នកសិល្បៈ​នេះ ។ មង្គលការ​របស់​អ្នក​ស៊ឹ​ម សូលី​កា នា​ពេល​នេះ​បាន​កើតឡើង បន្ទាប់​ពី​អតីត​គូស្នេហ៍ គឺ​លោក​ទិ​ត្យ ថា​វរិ​ទ្ធ បាន​សម្រេច​រួមរស់​ជា​ប្ដី​ប្រពន្ធ​ជាមួយ​តារា​សម្តែង​នាង​នៅ សូ​នី​តា និង​មានកូន​ម្នាក់​ជា​ចំណងដៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ចំណង​ស្នេហ៍​ពិធីករ និង​ពិធី​ការិនី​ចាស់វស្សា គឺ​អ្នក​នាង​ស៊ឹ​ម សូលី​កា និង​លោ​កអេង រិ​ទ្ធី ហៅ​ម៉ែ​ន អេ​ង បាន​ទទួល​ការ​ចាប់អារម្មណ៍​ពេញ​សង្គម​សិល្បៈ និង​មហាជន​ទូទៅ បើ​ទោះបីជា​អ្នក​ទាំង​ពីរ​មានឈ្មោះ​ជា​បុរស​ពោះម៉ាយ និង​ស្ត្រី​មេម៉ាយ​ក៏​ដោយ ។ មហាជន​បាន​សម្តែង​ការ​អបអរ​ចំពោះ​​ចំណង​ស្នេហ៍​ដ៏​រឹង​មាំ​ចាក់​ឫសគល់​ឈាន​ដល់​មង្គលការ​របស់​អ្នក​ទាំង​ពីរ នា​ពេល​នេះ ។

មង្គលការ​របស់​អ្នក​ទាំង​ពីរ​នា​ពេល​នេះ​ក៏​បាន​បញ្ចប់​នូវ​ច​ម្ង​ល់ និង​ការ​មន្ទិល​សង្ស័យ​បី​បណ្តា​ទស្សនិកជន​មួយ​ចំនួន ជុំវិញ​អ្នក​ទាំង​ពីរ​ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នឹក​ស្មាន​មិន​ដល់ ដោយសារ​តែ​អ្នក​ទាំង​ពីរ​ធ្វើការ​រួម​គ្នា​ជា​ដៃគូ​ច្រើន​ឆ្នាំ បែរជា​ក្លាយ​ពី​មិត្តភាព​ទៅ​ជា​ស្នេហា ។ ទោះជា​យ៉ាងណា​ក្តី​លោក អេ​ង រិ​ទ្ធី បាន​ក្លាយជា​បុរស​មាន​និស្ស័យ​ចូល​មក​កាន់​ជីវិត​ស៊ឹ​ម សូលី​កា ធ្វើ​ឲ្យ​ចេញ​នូវ​សញ្ញា ល្អ​ៗ​ពេញចិត្ត​ពេញ​ថ្លើម ទាំង​អ្នក​នាង​ផ្ទាល់​ក៏​ដូច​ជា​កូន​ស្រី​ពេញវ័យ​ក៏​មានការ​បើក​ចិត្ត​ទទួលយក​លោ​កអេង រិ​ទ្ធី មក​គ្រប់គ្រង​ម្តាយ​របស់​ខ្លួន​ដែរ ។

ក្រោយ​បែកបាក់​គ្រួសារ​ទាំង​សងខាង អតីត​តារា​សម្តែង​ដែល​វិ​វ​ឌ្ឍ​ខ្លួន​ជា​ពិធីករ គឺ​អ្នក​នាង​ស៊ឹ​ម សូលី​កា និង​លោ​កអេង រិ​ទ្ធី បាន​ចាប់ផ្តើម​បង្កាត់ភ្លើង​ស្នេហ៍ ហើយ​ជា រឿយ​ៗ ពួក​គេ​តែងតែបាន​បង្ហាញ​ស្នេហ៍​ផ្អែមល្ហែម​ដោយ​បើកចំហ​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​ដំណឹង​ស្នេហ៍​ក្រោយ​ឆាក​ត្រូវ​បាន​បែកធ្លាយ ។

ចំណង​ស្នេហ៍​របស់​ពួក​គេ​បាន​ចាប់ផ្តើម​បើកចំហ​ជា​សាធារណៈ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​ទទួល​ការ​សាទរ​ពី​សាច់ញាតិ​ទាំង​សងខាង ខណៈ​ពេល​ចំណង​ស្នេហ៍​រហូត​ឈាន​ដល់​ពិធី​មង្គលការ​របស់​ពួក​គេ​ទាំង​ពីរ​នា​ពេល​នេះ ក៏​ជា​ការ​លុប​នូវ​ដាន​ស្នេហ៍​ចាស់​កន្លង​ទៅ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ