ឱកាសល្អបានមកដល់ហើយ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះក្រុមហ៊ុន ម៉ាកាស់ លែន ត្បូងឃ្មុំ (Makkah Land) បានធ្វើការលក់បញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០០ដុល្លារអាមេរិក សម្រាប់គម្រោងដីឡូតិ៍ទាំងអស់ ជាមួយនឹងការបង់រំលស់ដោយគ្មានការប្រាក់ និងផ្តល់ជូនប្លង់រឹងស្របច្បាប់ឥតគិតថ្លៃថែមទៀតផង ។
![Picture]()
តើលោកអ្នកកំពុងតែស្វែងរកដីឡូត៍មែនទេ? តើលោកអ្នកត្រូវការទីតាំងដែលអំណោយផលដល់ការធ្វើអាជីវកម្មរបស់អ្នកមែនទេ? ម៉ាកាស់ លែន ត្បូងឃ្មុំ នេះហើយជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកក្នុងការជ្រើសរើសដីឡូតិ៍ដែលមានតម្លៃសមរម្យបំផុត ។
កាន់តែពិសេសទៅទៀត ម៉ាកាស់ លែន ត្បូងឃ្មុំ គឺជាគម្រោងដីឡូតិ៍ដែលមានសក្ដានុពល និងជាតំបន់សេដ្ឋកិច្ចពិសេសៗ ដែលមានមន្ទីរពេទ្យ សាលារៀន សាលាខេត្ត និងផ្លូវធំដែលអាចឱ្យលោកអ្នកប្រកបអាជីវកម្មបានផងដែរ ។ ទីតាំងដីឡូតិ៍របស់ ម៉ាកាស់ លែន ត្បូងឃ្មុំ មានសក្តារនុពលខ្លាំង មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស អំណោយផលល្អ ងាយស្រួលក្នុងការប្រកបអាជីវកម្មហើយស្ថិតនៅចំកណ្ដាលខេត្តត្បូងឃ្មុំ តែម្តង ។ ម៉ាកាស់ លែន វិនិយោគថ្ងៃនេះសម្រាប់ប្រាក់ចំណេញនៅថ្ងៃក្រោយ ដោយលោកអ្នកទិញដីឡូតិ៍មានឱកាសកើបប្រាក់ចំណេញយ៉ាងច្រើន ។
![Picture]()
តើមានចំណុចពិសេសអ្វីខ្លះដែលជំរុញឱ្យលោកអ្នកធ្វើការវិនិយោគជាមួយ ម៉ាកាស់ លែន? ម៉ាកាស់ លែន មានចំណុចពិសេសជាច្រើនដូចជា៖ មានទីតាំងស្ថិតនៅចំកណ្ដាលក្រុងត្បូងឃ្មុំ ជាប់ផ្លូវធំមេរបស់រដ្ឋ ជាប់ផ្លូវធំទំហំ ១៦ម៉េត្រ ២៥ម៉ែត្រ និង ៣០ម៉ែត្រ មានផ្លូវខ្វាត់ខ្វែងមិនទាល់ ជាប់នឹងផ្លូវភ្លោះ នៅក្បែរមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សាលាខេត្ត សួនច្បារ ផ្សារបោះដុំ និងរោងចក្រ ទល់មុខទន្លេសិប្បនិមិត្តដែលជាតំបន់ដ៏មានសក្តានុពលខាងវិស័យទេសចរណ៍ និងមានសុវត្ថិភាព ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេសៗជាច្រើនទៀត ។
![Picture]()
ដោយសារវិស័យអចលនទ្រព្យនៅស្រុកខ្មែរបច្ចុប្បន្នកំពុងតែមានសន្ទុះហក់ឡើងខ្ពស់នោះ ដូច្នេះប្រសិនបើលោកអ្នកយកប្រាក់មកទិញ ឬវិនិយោគលើដី ឬទិញដីឡូតិ៍ទុកវិញ គឺមានឱកាសបង្កើនប្រាក់ចំណេញខ្ពស់ជាមិនខាន ។ ហើយបើលោកមិនទាន់មានប្រាក់គ្រប់ គឺអាចទិញដោយបង់រំលស់បានថែមទៀតផង ។
យោងទៅតាមទីតាំងភូមិសាស្ត្រដ៏សមប្រកបរបស់ ម៉ាកាស់ លែន ត្បូងឃ្មុំ ជាមួយនិងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលរីកដុសដាលដូចផ្សិតរបស់ខេត្តត្បូងឃ្មុំ បានធ្វើឱ្យ ម៉ាកាស់ លែន ក្លាយជាតំបន់ដ៏មានសក្តានុពលជាងគេសម្រាប់ការសាងសង់លំនៅដ្ឋាន ទាំងការធ្វើអាជីវកម្ម និងការវិនិយោគបន្ត ព្រោះស្ថិតនៅក្នុងទីតាំងដ៏មានសក្តានុពលបំផុតដែលធ្វើឱ្យដីឡូតិ៍ ម៉ាកាស់ លែន ជាតំបន់ដ៏ល្អបំផុតសម្រាប់លោកអ្នកធ្វើការវិនិយោគប្រកបដោយភាពជឿជាក់ ។
![Picture]()
ម៉ាកាស់ លែន សាងសង់គម្រោងផ្តោតលើទស្សនវិស័យវែងឆ្ងាយដោយបានរៀបចំប្រព័ន្ធ ទឹក ភ្លើង ប្រព័ន្ធបង្ហូរចោល និងផ្លូវចេញចូលក្នុងគម្រោងយ៉ាងត្រឹមត្រូវ ។ ម៉ាកាស់ លែន គិតគូរពីភាពងាយស្រួល និងផាសុខភាពរបស់អតិថិជនជាចំបង ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខ 088 858-59-88/ 096 62-30-516 ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()