រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះកម្ពុជាមានសមាជិកទីផ្សារបណ្តាញជាង៧ពាន់នាក់ ដែលនៅមានចំនួនតិច តែអ្នកទាំងនេះនឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមការគោរពច្បាប់ដោយបង់ពន្ធជូនរដ្ឋតាមការបណ្ឌិតលក់ផលិតផលរបស់ខ្លួន ។
ចំណែកលោក ឡី សុភាព នាយកវិទ្យាស្ថានអាជីវកម្មមអន្តរជាតិ និងជាប្រធានសមាគម អ្នកទីផ្សាយបណ្តាញកម្ពុជាបានលើកឡើងក្នុងពិធីបណ្តុះបណ្តាលវិជ្ជាជីវៈធុរកិច្ចទីផ្សាយបណ្តាញកាល ពីថ្ងៃទី៧ កញ្ញាថា មានតែទីផ្សារបណ្តាញអាជីវកម្មអាចធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបាននៅក្នុងកម្រិតមួយទៅដល់អ្នកធ្វើអាជីវកម្មខ្នាតតូច និងធម្យមដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ។
លោកបណ្ឌិតបានបញ្ជាក់ថា ៖«ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលយើងអញ្ជើញអ្នកធ្វើអាជីវៈកម្មឲ្យមករៀនសូត្រត្រឹមត្រូវតាមការបណ្តុះបណ្តាលតាមបច្ចេកទេស និងវិជ្ជជីវៈស្របតាមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល» ។ លោកបន្ថែមអ្នកដែលមានអាជីវទីផ្សារបណ្តាញ គឺជាបុគ្គលមួយមានសក្តានុពលដែលគេហៅថា បុគ្គលម្នាក់មានអាជីវកម្មមួយស្តង់ដាមួយ ជំនាញមួយ ដែលធ្វើតាមគោលនយោបាយរបស់រាជដ្ឋាភិបាល ។
តាមរយៈអ្នកធ្វើអាជីវកម្មបណ្តាញនេះ លោកក៏បានអំពានាវដល់យុវជនទាំងអស់កុំស្តាប់តាមការញុះញង់របស់លោក សម រង្ស៊ី ដែលថា មកកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាល ។ លោកជា ប៊ុនថុល អនុប្រធាននាយករដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការងារនគបាលជាតិបានលើកឡើងថា សមាជិកបណ្តាញទីផ្សាក្នុងបណ្តាញនៅកម្ពុជា៧ពាន់នាក់ និងទៅបណ្តា៥ប្រទេស មាន១ម៉ឺន៧ពាន់នាក់ ។ ដូច្នេះចំនួនសមាជិកបណ្តាញមានចំនួនតិចនៅឡើយ ។
លោកថា អគ្គនាយកក្រុមហ៊ុនចង់បានទីផ្សារបណ្តាញឲ្យកាន់តែធំឡើយ ដើម្បីពង្រឹងកិស្យានុភាពរបស់ខ្លូន ។ លើសពីនេះ ដើម្បីអនាគតសមាជិកក្នុងបណ្តាញក្នុងការទ្ររទ្រង់ជីវភា ពគ្រួសារ ។ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈបង់ពន្ធជូនរដ្ឋ ។ លោកបញ្ជាក់ថា៖«កាលណាយើងមានចំណូលច្រើនលទ្ធផលល្អនោះយើងបង់ពន្ធជូនរដ្ឋតាមនឹងហើយប្រជាជនយើងក៏មានសុខភាពល្អ» ។ លោកជា ប៊ុនថុល បានលើកឡើងថា ប្រសិនបើការផ្សព្វផ្សាយផលិតផលដែលច្បាប់ហាមឃាត់ ហើយផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ឬវិទ្យុទូរទស្សន៍ បើសិនភ្នាក់ងារ ឬមន្ត្រីក្រសួងសុខាភិបាលរកឃើញ គឺផាកពិន័យពី១លានរៀលទៅ៥លានរៀល ។
ដូច្នេះយើងជឿជាក់ថា ក្នុងនាមជាយុវជនយើងត្រូវធ្វើគោរពច្បាប់ទាំងអស់គ្នាទាំងច្បាប់ព្រហ្មទណ្ឌទាំងច្បាប់ដោយឡែក ។ លោកបញ្ជាក់ថា ៖«បងប្អូនគិតទៅ បើសិនច្បាប់បានចែងហើយ មានទាំងបទលហុ ក្នុងវិស័យសុខាភិបាលបទលហុក្នុងវិស័យជលផល បទលហុក្នុងវិស័យនានា បទមជ្ឈិម និងបទឧក្រិដ្ឋ ។ អ្នកប្រព្រឹត្តិបទល្មើសនឹងត្រូវទទួលទោសច្បាប់កំណត់» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ