ហាង ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង សម្ពោធ​សាខា​ទី​២ នៅ​ទួល​ទំពូង ដើម្បី​បំពេញតម្រូវការ​អតិថិជន


ភោជនីយដ្ឋាន​ជប៉ុន ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង (MARUGAME UDON) គឺជា​ហាង​អាហារ​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​ជប៉ុន​ក៏​ដូច​ជា​នៅ​ទូ​ទាំង​ពិភពលោក ហើយ​សម្រាប់​ប្រទេស​កម្ពុជា គឺ​នៅ​ថ្ងៃ​ទី​៦​ខែកញ្ញា ឆ្នាំ​២០១៩ បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​សាខា​ទី​២ របស់​ខ្លូ​ន​នៅ​ទួល​ទំពូង ដោយ​មានការ​ចូលរួម​ជា​កិត្តិ​យក​ពី​សំណាក់​ឯកអគ្គរាជទូត​ជប៉ុន​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា ។

ហាង ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង សាខា​សាខា​ទី​១ ស្ថិត​នៅ​បឹង​កេងកង ដែល​បាន​បើក​ដំណើរការ​៤​ឆ្នាំ​មក​ហើយ ហើយដោយ​សារ​តែ​មាន​អតិថិជន​គាំទ្រ​ច្រើន ទើប​ក្រុមហ៊ុន​សម្រេច​បើក​សាខា​ទី​២ នេះ​បន្ថែម​ទៀត ដើម្បី​បំពេញតម្រូវការ​សម្រាប់​អតិថិជន​របស់​ខ្លួន ។

ភោជនីយដ្ឋាន ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង មានមុខ​ម្ហូ​ម​ពិសេស គឺ មី អ៊ុ​ដុ​ង ដែល​ធ្វើ​ពី​ស្រូវ​សាឡី​សុទ្ធ ១០០ ភាគរយ មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ មាន​សុខភាព​ល្អ ដោយ​មិន​ធ្វើ​ឱ្យ​ក្តៅ​ក្នុង​ដូច​មី​ដទៃ​ទៀត​នោះ​ទេ ។ ក្រៅពី​នេះ ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង សាខា​ទួល​ទំពូង នៅ​មានមុខ​ម្ហូប​ចំនួន​១៥​មុខ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​បញ្ចូល​នូវ​មុខម្ហូប​បាយ​ចំនួន​៥​មុខ​បែប​ជប៉ុន​ផង​ដែរ ហើយ​រាល់​មុខម្ហូប និង​ភេសជ្ជៈ​​ទាំងអស់​នៅ ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង សុទ្ធតែ​បាន​គិតគូ​ដល់​សុខភាព​របស់​អតិថិជន ព្រម​ជាមួយ​តម្លៃ​សមរម្យ​ផង​ដែរ ។

កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​សម្រាប់​អ្នក​ចូល​ចិត្ត​អាហារ​ជប៉ុន​ហាង ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង ជា​ហាង​អាហារ Fast foods បែប​ជប៉ុន​ដ៏​ពេញ​និយម និង​ល្បីឈ្មោះ​ដែល​មាន​អាហារ​ស្រស់​ៗ ចម្អិន​ភ្លាម​ៗ ហើយ​ជា​ពិសេស មី អ៊ុ​ដុ​ង គឺ​ធ្វើ​ដោយ​ដៃ​ភ្លាម​ៗ​ស្រស់​ៗ​តែ​ម្តង​ជាមួយ​រសជាតិ​ឆ្ងាញ់​ហើយ​តម្លៃ​សមរម្យ ។

ភោជនីយដ្ឋាន ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង សាខា​ទួល​ទំពូង មាន​អាសយដ្ឋាន​ផ្ទះ​លេខ ២១០, ២០៨ E0 និង ២០៨ E1 ផ្លូវ ១៥៥ ភូមិ ១ សង្កាត់​ទួល​ទំពូង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទី​កន្លែង​ងាយស្រួល​ចត​យានយន្ត ព្រមទាំង​បាន​រចនា​ហាង​ដោយ​មាន​កញ្ចក់​នៅ​ជុំវិញ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ចូល​មក​ហាង​នេះ​មាន​អារម្មណ៍​ថា មាន​លក្ខណៈ​ដូច​នៅ​ធម្មជាតិ​ខាងក្រៅ​យ៉ាង​ដូច្នោះ​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ភោជនីយដ្ឋាន ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង នៅ​ទូ​ទាំង​ពិភពលោក​មាន​ជិត ២០០០ សាខា ហើយ​សម្រាប់​ប្រទេស​កម្ពុជា ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង សាខា​ទួល​ទំពូង​នេះ ក៏​សង្ឃឹមថា នឹង​មានការ​គាំទ្រ​ច្រើន​ដូច​នៅ​សាខា​ទី ១ បឹង​កេងកង​ផង​ដែរ ។

លោក ហង្ស វិចិត្រ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន តា​ខា ហ្វា​ញ ដាយ​នី​ង (​ខេ​ម​បូ​ឌា​) ឯ​.​ក បានឱ្យ​ដឹង​ថា ការ​បើក​ភោជនីយដ្ឋាន​នេះ​ក៏​រួមចំណែក​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​ដោយ​បាន​ជួយ​បង្កើត​ការងារ​ធ្វើ​ជាដើម ។ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​លោក​មាន​បំណង​បើក​សាខា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ឱ្យ​ជនជាតិ​ខ្មែរ​ជា​ពិសេស​សិស្ស​-​និស្សិត​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ដែល​នេះ​ជា​ការ​រួមចំណែក​ជួយ​ដល់​សង្គម​ផង​ដែរ ។

លោក Nobuki Murakami ដែល​ជា​ឯកអគ្គរាជទូត​ជប៉ុន​តែងតាំង​ថ្មី​ដែល​ទើបតែ​មក​ដល់​ប្រទេស​កម្ពុជា បាន​រយៈពេល​៥​ថ្ងៃមុន​នេះ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ហាង ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង សាខា​ទួល​ទំពូង​ថា នេះ​ជា​ការ​ចូលរួម​ព្រឹត្តិការណ៍​លើក​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​ថ្មី ។

លោក​បន្ត​ថា ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍​យ៉ាង​លឿន ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ ទន្ទឹម​​នឹង​នេះ​ដែរ ជីវិត​រស់នៅ​របស់​ប្រជាជន​ក៏​មាន​លក្ខណៈ​សម្បូរ​បែប ហើយ​ការ​និយម​ម្ហូប​ជប៉ុន​ក៏​កាន់តែ​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ។ វត្តមាន​ហាង ម៉ា​រឹ​ហ្គា​មិ អ៊ុ​ដុ​ង នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​ម្ហូប​ជប៉ុន​កាន់តែ​មាន​ភាព​ជិត​ស្និត​ជាមួយ​និង​ប្រជាជន​កម្ពុជា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ