ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមីភរិយា​ថ្មី​៤៩៥​គូ បានរង្វាន់​​៥ពាន់​​$ និងរង្វាន់​ជាច្រើនទៀត​ពី​ស្រា​បៀរ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជាបាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ ឱ្យ​គូ​ស្វាមីភរិយា​ថ្មី​សរុប​ចំនួន៤៩៥​គូ ដែល​មក​ពី​ខេត្តពោធិ៍សាត់​មាន​ចំនួន​៨៨​គូ​, ស្វាយ​រៀង​៤៥​គូ​, កណ្តាល​៣៥​គូ​, កំពង់ឆ្នាំង៣៦​គូ​, ឧត្តរមានជ័យ២៤​គូ​, សៀមរាប២២​គូ​,…

រាជធានីភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជាបាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ ឱ្យ​គូ​ស្វាមី
ភរិយា​ថ្មី​សរុប​ចំនួន៤៩៥​គូ ដែល​មក​ពី​ខេត្តពោធិ៍សាត់​មាន​ចំនួន​៨៨​គូ​, ស្វាយ​រៀង​៤៥​គូ​, កណ្តាល​៣៥​
គូ​, កំពង់ឆ្នាំង៣៦​គូ​, ឧត្តរមានជ័យ២៤​គូ​, សៀមរាប២២​គូ​, ព្រៃវែង១៩​គូ​, កំពង់ធំ៤៥​គូ​, ក្រចេះ​១៥​គូ​, កំពង់ចាម១៣​គូ​, កំពង់ស្ពឺ១៣​គូ​, តាកែវ៤​គូ​, ត្បូងឃ្មុំ១១​គូ​, បន្ទាយ​មាន​ជ័យ១១​គូ​, ប៉ៃលិន៩​គូ​, បាត់​ដំបង៤​គូ​, ព្រះ​វិហារ៧​គូ​, មណ្ឌលគិរី៦​គូ​, រតនៈគិរី២​គូ​, ស្ទឹង​ត្រែង៣គូ និង​ខេត្តកោះកុង១​គូ​។

ការ​ចែក​រង្វាន់​នេះ ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី០៥​ ខែកញ្ញា​ នៅ​ឯ​ការិយាល័យ​ក្រុមហ៊ុនខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ស្ថិត​នៅ​ផ្លូវ​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។ លោក ហួ​ន ទី តំណាង​ក្រុមហ៊ុនខ្មែរប៊ែ​វើ​រី​ជី​ស បាន​ចូល រួម​អបអរសាទរ និង​ថ្លែងអំណរគុណ​ដល់​គូស្នេហ៍​ថ្មី​ទាំងអស់ ​ដែល​បាន​ជ្រើសរើស​ទិញ​ស្រា​បៀរ​កម្ពុជា ទឹកក្រូច​អាយ​ស៍ទឹក​ផ្លែ​ឈើ​ជូ​ប ទឹកបរិសុទ្ធ​កម្ពុជា និង​ភេសជ្ជៈ​ផ្សេង​ទៀត ​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវ​ក្នុង​
ពិធី​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​កន្លង​មក​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ការ​ប្រគល់​រង្វាន់​លើក​ចុង​ក្រោយ​សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ ។

ដោយឡែក រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​ស្រា​បៀរ​កម្ពុជា នឹង​មាន​ផ្តល់​ជូន​សម្រាប់​រដូវ​កាល​ថ្មី ២០១៩- ២០២០បន្ត​ទៀត​ ជាមួយនឹង​រង្វាន់​ផ្តល់​ជូន​កាន់តែ​អស្ចារ្យ​ ដែល​ចាប់ផ្តើម​ពី​ខែកញ្ញា​នេះ​តទៅ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ