ប្រាក់​រៀល​មាន​ប្រៀប​ជាង​ដុល្លារ​អា​មេ​រិ​ក​ថ្ងៃនេះ !


ស្ទើរតែ​រាល់ថ្ងៃ​ប្រាក់​រៀល​ខ្មែរ​តែងតែ​ប្រែប្រួល​ឡើង​ចុះ​នោះ បើ​ធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក​ហើយ​ថ្ងៃនេះ​ប្រាក់​រៀល​មាន​ហាងឆេង​ហក់​ឡើង​បន្តិច បើ​ធៀប​កាលពី​ម្សិលមិញ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី នៅ​ថ្ងៃនេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​តែ​៤០៩០​រៀល អត្រា​លក់​៤១០៣​រៀល​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​ម្សិល​មាន​អត្រា​ទិញ​ដល់​ទៅ​៤០៩១​រៀល និង​អត្រា​លក់​៤១០៣​រៀល ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ប្រភព​ដដែល​បង្ហាញ​ទៀត​ថា អត្រា​ទិញ​លក់​រវាង​ប្រាក់​រៀល​ធៀប​ជាមួយ​លុយ​បណ្តា​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​មាន​ដូច​ជា ៖ ១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៣,៤០​រៀល អត្រា​លក់ ១៣៤,៧០​រៀល ,១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ​០,១៧៣៣​រៀល អត្រា​លក់​០,១៧៧៦​រៀល , ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ​៣៧,៦៦១១​រៀល អត្រា​លក់​៣៨,៧៨០៧​រៀល ។

សម្រាប់​ដុល្លារ​អូស្ត្រាលី ១​ដុល្លារ​មាន​អត្រា​ទិញ​២.៧៣២,១២​រៀល អត្រា​លក់​២.៨៣៥,១៧​រៀល​, ១​អឺ​រ៉ូ​មាន​អត្រា​ទិញ​៤.៤៥៨,១០​រៀល អត្រា​លក់​៤.៥៦៦,៦៤​រៀល ។

ដោយឡែក​លុយ​អឺ​រ៉ូ​ធៀប​ជាមួយ​ដុល្លារ​អា​មេ​រិ​ក គឺ​១​អឺ​រ៉ូ​មាន​អត្រា​ទិញ​១,០៩០០​ដុល្លារ​អា​មេ​រិ​ក អត្រា​លក់​១,១១៣០​ដុល្លារ​អា​មេ​រិ​ក និង​១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​០,៦៦៨០​ដុល្លារ​អា​មេ​រិ​ក អត្រា​លក់​០,៦៩១០​ដុល្លារ​អា​មេ​រិ​ក ៕ សហការ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ