អ្នកចម្រៀង វុ​ទ្ធ សុ​គ​ន្ធា ត្រូវ​អ្នក​អូស្ត្រាលី​​សុំ​ឱ្យ​ស្នាក់​នៅ​បន្ត


កញ្ញា វុ​ទ្ធ សុ​គ​ន្ធា បាន​ចាកចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​ច្រើន​ស​ប្តា​ហ៍​មក​ហើយ​ដោយ​​មានការ​ពេញចិត្ត​ពី​បងប្អូន​ខ្មែរ​រស់នៅ​ទីនោះ ។ មិន​ចាញ់​តារា​ល្បី​ទៅ​ជាមួយ​នោះ​ទេ​នាង​ត្រូវ​បាន​គេ​សំណូមពរ​ឱ្យ​ពន្យារពេល​នៅ​ទីនោះ តែ​ត្រូវ​បាន​ស្រី​ស្អាត​រូប​នេះ​បដិសេធ ។

វុ​ទ្ធ សុ​គ​ន្ធា ជា​តារាចម្រៀង​មាន​ទឹកដម​សំឡេង​ពីរោះ និង​ចេះ​បទ​ជំនាន់​ដើម​បាន​ច្រើន ដោយ​ធ្លាប់​មាន​ប្រវត្តិ​ចេញ​សម្តែង​នៅ​លើ​ទឹកដី​អូស្ត្រាលី​ច្រើន​លើក​មក​ហើយ ។ នាង​នៅ​តែ​ខ្លាំង​មិន​ចាញ់​លោក អេ​ឡិច ចាន់​ត្រា ឡើយ ។

មួយ​លើក​នេះ នាង​សម្តែង​ប៉ះ​សុទ្ធតែ​ក្រុម​ល្បី​ដូច​ជា​លោក អេ​ឡិច ចាន់​ត្រា​, ព្រះ​កាយ​ចន្ទ និង សៅ ឧត្តម ជាដើម ។ ក្នុង​ដំណើរ​ជិត​ត្រឡប់​មក​ស្រុក​វិញ សុ​គ​ន្ធា ត្រូវ​បាន​គេ​សុំ​ឲ្យ​ស្នាក់​នៅ​បន្ត ប៉ុន្តែ​នាង​មិន​អាច​ធ្វើ​បាន​នោះ​ទេ ។ ស្រី​ស្អាត​រូប​នេះ​ឲ្យ​ដឹង​ថា នាង​មាន​ភារៈ​ច្រើន​នៅ​ក្នុងស្រុក ទាំង​ការងារ​ច្រៀង និង​ផ្ទាល់ខ្លួន ទើប​ការ​សម្តែង​សុំ​ត្រឹមតែ​ពេល​ចរចា​គ្នា ។

នាង​សុំ​តែ​នៅ​អូស្ត្រាលី ១​ខែ និង​ញូ​ហ្សឺ​ឡែ​ន​កន្លះ​ខែ គឺ​ចប់​បេសកកម្ម​នេះ ហើយ​វិល​មក​មើល​ការងារ​វិញ​កុំ​ឲ្យ​ខក ។ ការ​ចេញ​ទៅ​លើក​នេះ គឺ​ទទួល​ការ​រាប់អាន និង​គាំទ្រ​ច្រើន​ពី​បងប្អូន​ខ្មែរ ដែល​ខ្លះ​ទៀត​ចំណាយពេល​ជូន​ដើរ​កម្សាន្ត​ថែម​ទៀត​ផង ។ ការ​ចេញ​ទៅ​សម្តែង​នេះ​ផង​ដែរ គឺ​មិន​បាន​ផ្តោត​លើ​ស្នេហា​ជាមួយ​បុរស​ណា​ក្រៅ​តែ​ពី​សម្តែង ការ​រាប់អាន​ដូច​បងប្អូន​នោះ​ទេ តែបើ​មាន​អ្នក​ល្អ​នាង​សុំ​ឲ្យ​ចូល​ដល់​ចាស់ទុំ​ជា​មុន​សិន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ