ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ជួយ​បំពេញ​បំណង​ព្រាប សុវត្ថិ ដែល​សន្យា​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ធ្លាប់​នាំ​១​គ្រួសារ​ព្រមទាំង​ក្រុម​រាំ​របស់​លោក​ផង​ធ្លាប់​ទៅ​ចូលរួម​ប្រគំ​តន្ត្រី​ឲ្យ​ក្រុមហ៊ុន​របស់​លោក ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ម្ដង​រួច​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ធ្លាប់​នាំ​១​គ្រួសារ​ព្រមទាំង​ក្រុម​រាំ​របស់​លោក​ផង​ធ្លាប់​ទៅ​ចូលរួម​ប្រគំ​តន្ត្រី​ឲ្យ​ក្រុមហ៊ុន​របស់​លោក ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ម្ដង​រួច​មក​ហើយ នៅ​ប្រទេស​កូរ៉េ កាល​ចុងឆ្នាំ​២០១៨ ដែល​កាលនោះ​កំពូល​តារាចម្រៀង​រូប​នេះ​ធ្លាប់​សន្យា និង​អ្នកគាំទ្រ​លោក​នៅ​ទីនោះ​ថា ប្រសិនបើ​លោក​មានឱកាស​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើក​ទី​២ លោក​នឹង​នាំ​ទាំង​ក្រុម​ភ្លេង​មក​ជាមួយ​ថែម​ទៀត ដើម្បី​ឲ្យ​ការ​ប្រគំ​តន្ត្រី​មាន​ភាព​ទាក់ទាញ ត្បិត​អី​ការ​ឡើង​ទៅ​ច្រៀង​កាលពី​លើក​ទី​១ នោះ គឺ​ច្រៀង​ដោយ​ចាក់​ភ្លេង ហាក់ដូចជា សប្បាយ​មិន​អស់ដៃ ។

ដូច​បាន​សន្យា​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ កំពូល​តារាចម្រៀង​រូប​នេះ​នឹង​ចេញ​ទៅ​ច្រៀង​រាំ​នៅ​ប្រទេស​ទេស​កូរ៉េ​ម្ដងទៀត​ហើយដោយ​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ មិន​ធ្លាប់​មាន​នេះ​មាន​តារាចម្រៀង​ជា​ច្រើន​ក្នុង​នោះ​មាន​ក្រុម​ចចក​សមុទ្រ​ដែល​ជា​ក្រុម​ភ្លេង​ល្បីឈ្មោះ​ជាងគេ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ជាមួយ​ផង​ទាំងនេះ​ក៏​ព្រោះតែ​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា គឺជា​អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ​លើ​ការ​ប្រគំ​តន្ត្រី​នេះ ។

កន្លង​មក​ក្រុមហ៊ុន​បុរី​ឡេ​ង​ណា​វ៉ា​ត្រា ធ្លាប់​បាន​ចាយ​ទុន​ធានា​យក​តារា​ខ្មែរ​ទៅ​ច្រៀង​រួម​គ្នា​នៅ​ក្នុង​ប្រទេស​កូរ៉េ ប៉ុន្តែ​ការ​ប្រគំ​តន្ត្រី​ទាំងនោះ​មិន​ធ្លាប់​មាន ប្រគំ​ដោយ​ផ្ទាល់​ពី​ក្រុម​តន្ត្រីករ ដែល​គេ​ហៅ​ថា Live Band នោះ​ទេ ។ អ្វី​ដែល​កាន់តែ​ពិសេស គឺ​ការ​ប្រគំ​តន្ត្រី​លើក​នេះ Live Band ដោយ​ក្រុម​ចចក​សមុទ្រ​ដែល​ជា​ក្រុម​ល្បីល្បាញ​នៅ​កម្ពុជា និង​កំពូល​តារាចម្រៀង​ជា​ច្រើន​ដួង​ទៀត ។

លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា អគ្គនាយក​បុរី​ឡេ​ង​ណា​វ៉ា​ត្រា បាន​ប្រកាស​ជា​សាធារណៈ​ថា ដើម្បី​ឲ្យ​ការ​ប្រគំ​តន្ត្រី​នៅ​ក្នុង​ប្រទេស​កូរ៉េ ទទួល​បានការ​ចាប់អារម្មណ៍​ជាង​មុន លោក​សម្រេច​អញ្ជើញ​ក្រុម​ចចក​សមុទ្រ​យក​ទៅ​កាន់​ឧបករណ៍​តន្ត្រី​ដោយ​ផ្ទាល់ ដោយ​មិន​តម្រូវ​ឲ្យ​សិល្បករ​បកស្រាយ​ចម្រៀង ដោយ​ការ​ចាក់​សាច់ភ្លេង​ទៀត​ទេ ។ លោក​ថា ការ​ប្រគុំ​តន្ត្រី Live Band និង​ចាក់​ភ្លេង មាន​ភាព​រស់​រវើក​មិន​ដូច​គ្នា​ទេ ដោយ​ការ​ប្រគំ​តន្ត្រី​មាន​ភ្លេង​នឹង​ជួយ​ឲ្យ​ការ​សម្ដែង​របស់​ក្រុម​សិល្បករ និង​ពិធីករ​មាន​ភាព​រលូន និង​ទាក់ទាញ​ជាង ។ ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ មិន​ធ្លាប់​មាន​នេះ​នឹង​រៀបចំ​ឡើង​នៅ​ក្រុង​អាន់​សាន់ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ដោយ​ការ​ប្រគំ​តន្ត្រី​លើក​នេះ គឺ​លោក​នឹង​ធ្វើ​ឲ្យ​កក្រើក​តែ​ម្ដង ។

តារា​ល្បី​ៗ​ដែល​លោក​យក​ទៅ​នៅ​ក្នុងឆ្នាំនេះ​រួម​មាន លោក ព្រាប សុវត្ថិ កូនប្រុស​ទាំង​៣​របស់​លោក​ព្រាប សុវត្ថិ​, លោក ប៉ែន ចំ​រ៉ុ​ង​, លោក ខេ​ម​, កញ្ញា អ៊ី​វ៉ា​,​លោក​គូ​ម៉ា និង​តារា​ល្បី​ៗ​ជា​ច្រើន​ផ្សេង​ទៀត ៕ អត្ថបទ​សហការ (​កែសម្រួល​ដោយ ៖ សុ​ឃា​ក់​)

https://www.facebook.com/LengnavatraRealEstate/videos/903291166703054/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ