ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ដែល​មាន​អាជីព​ជា​អ្នកបង្ហាញ​ម៉ូ​ដ​ដ៏​សិច​ស៊ី​១០​រូប​លើ​ពិភពលោក

13 ឆ្នាំ មុន

បន្ទាប់​ពី​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លះ​ៗក្នុង​វិស័យ​កីឡា​រួច​មក កីឡាការិនី​មួយ​ចំនួនបាន​ងាក​មក​ចាប់អារម្មណ៍​លើ​អាជីព​ជា​អ្នកបង្ហាញ​ម៉ូ​ដ ​វិញ ដ្បិត​ពួក​គេ​យល់​ថា អាជីព​នេះ អាច​ធ្វើ​ឱ្យ​ពួក​គេ​រក​ប្រាក់​បាន​ដោយ​មិនលំបាក​នោះ​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត បើសិនជា​ទទួល​ជោគជ័យ​នោះ​នឹង​រឹតតែ​ធ្វើឱ្យ​ពួក​គេ​ទទួល​បាន​តម្លៃ​ខ្លួន​ កាន់តែ​ខ្ពស់ តែក្នុង​បណ្ដា​កីឡាការិនី​ទាំងនោះ ក៏​មាន​មួយចំនួន​បច្ចុប្បន្ន​នៅ​មិន​ទាន់​បោះបង់​អាជីព​ចាស់​នៅឡើយ​ដែរ។ បណ្ដា​កីឡាការិនី​ទាំងនោះមាន​ដូច​ជា ៖
១-​នាង Leryn Franco ជនជាតិ​ប៉ា​រ៉ាហ្គា​យ​ជា​កីឡាការិនី​ចោល​លំពែង ។

បន្ទាប់​ពី​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លះ​ៗក្នុង​វិស័យ​កីឡា​រួច​មក កីឡាការិនី​មួយ​ចំនួនបាន​ងាក​មក​ចាប់អារម្មណ៍​លើ​អាជីព​ជា​អ្នកបង្ហាញ​ម៉ូ​ដ​វិញ ដ្បិត​ពួក​គេ​យល់​ថា អាជីព​នេះ អាច​ធ្វើ​ឱ្យ​ពួក​គេ​រក​ប្រាក់​បាន​ដោយ​មិនលំបាក​នោះ​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត បើសិនជា​ទទួល​ជោគជ័យ​នោះ​នឹង​រឹតតែ​ធ្វើឱ្យ​ពួក​គេ​ទទួល​បាន​តម្លៃ​ខ្លួន​កាន់តែ​ខ្ពស់ តែក្នុង​បណ្ដា​កីឡាការិនី​ទាំងនោះ ក៏​មាន​មួយចំនួន​បច្ចុប្បន្ន​នៅ​មិន​ទាន់​បោះបង់​អាជីព​ចាស់​នៅឡើយ​ដែរ។ បណ្ដា​កីឡាការិនី​ទាំងនោះមាន​ដូច​ជា ៖
១-​នាង Leryn Franco ជនជាតិ​ប៉ា​រ៉ាហ្គា​យ​ជា​កីឡាការិនី​ចោល​លំពែង ។
២-​នាង Anna Semenovich ជនជាតិរុ​ស្ស៊ី ជា​អតីត​កីឡាការិនី​ជិះ​ស្គី​លើ​ទឹកកក ។ នាង​បាន​ក្លាយជា​តារា​ម៉ូ​ដែល​រុ​ស្ស៊ី​ដ៏​សិច​ស៊ីបំផុត​ក្នុង​ពេល​មួយ​ដ៏​ឆាប់រហ័ស​បន្ទាប់​ពី​នាង​បាន​ផ្លាស់​ប្ដូរ​អាជីព ។
៣-​នាង Anna Kournikova ជា​ជាតិ រុ​ស្ស៊ី ជា​កីឡាការិនី​តឺ​ន្នី​ស ។ សព្វថ្ងៃ​នាង​នៅប្រកួត​នៅឡើយ ។ ចំណូល​ដែល​នាង​រកបានក្នុង​អាជីព​កីឡាការិនី​មាន​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។
៤-​កីឡាការិនី​កូនភ្លោះ​នាង Bia និង​នាង Branca Feres (​ជា​កីឡាការិនី​ហែល​ទឹកអូ​ឡាំ​ពិ​ក​របស់​ប្រេ​ស៊ី​ល​)​។
៥-​នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា (​បច្ចុប្បន្ន ជា​កីឡាការិនី​តឺ​ន្នី​ស​រុ​ស្ស៊ី​) ។
៦-​នាង​អាណា អ៊ី​វ៉ា​ណូ​វិច (​ស៊ែ​ប៊ី​) ប​ច្ចុប្បន្ន​នៅ​ជា​កីឡាការិនី​តឺ​ន្នី​ស (​មិន​ទាន់​ចូលនិវត្ដន៍​) ។
៧-​នាង Amanda Beard  ជនជាតិ​អា​មេរិ​ក ។ ជា​កីឡាការិនី​ហែល​ទឹកអូ​ឡាំ​ពិ​ក​ដែលទទួល​បាន​ជោគជ័យ​បំផុត​នៅ​ក្នុង​អាជីព ។ នាង​ដណ្ដើម​បាន​មេដាយ​ចំនួន​៧ ក្នុង​នោះមាស​២​គ្រឿង ។
៨-​នាង Anna Rawson ជនជាតិ​អា​មេរិ​ក ទស្សនិកជន​ភាគច្រើន​ស្គាល់​នាង​តាម រយៈ​ឈ្មោះ Natalie Gulbis
៩-​នាង Anni Friesinger ជា​កីឡា​ការ រិ​នី​ជិះ​ស្គី​អា​ល្លឺ​ម៉​ង់ ។
១០-​នាង Mo Wandan ជនជាតិ​ចិន ជាអតីត​កីឡាការិនី​លោត​កំពស់ ៕