ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ទស្សនា​ផ្ទះ​គំរូ​ប្រណីត​ម៉ូ​ដ​ថ្មី «ហូម អប​ហ្វី​ស​» ជាមួយ​ទីតាំង​ល្អ​ៗ​ដោយ ជីប ម៉ុង លែ​ន !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​ធ្វើ​កម្មវិធី​ទស្សនា​ផ្ទះ​គំរូ​ប្រណីត​ម៉ូ​ដ​ថ្មី​បំផុត​របស់​ខ្លួន «​ហូ​ម អប​ហ្វី​ស​» ជា​សាធារណៈ​ហើយ​នៅ​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​ធ្វើ​កម្មវិធី​ទស្សនា​ផ្ទះ​គំរូ​ប្រណីត​ម៉ូ​ដ​ថ្មី​បំផុត​របស់​ខ្លួន «​ហូ​ម អប​ហ្វី​ស​» ជា​សាធារណៈ​ហើយ​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ដល់​ថ្ងៃ​ទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ដែល​មាន​ទីតាំង​ក្នុង​គម្រោង លែ​ន​ម៉ាក 271 ។ កាន់តែ​ពិសេស កម្មវិធី​នេះ​ក៏​មានការ​បញ្ចុះតម្លៃ 7% និង​មាន​ផ្តល់​ជូន​ប័ណ្ណ​ទឹកប្រាក់ $2000 បន្ថែម​ពីលើ​ទៀត​ផង ។

បន្ទាប់​ពី​ការ​ទន្ទឹងរង់ចាំ​ក្នុង​ការ​ទស្សនា​ផ្ទះ​គំរូ​ប្រណីត​ម៉ូ​ដ​ថ្មី «​ហូ​ម អប​ហ្វី​ស​» ពី​សំណាក់​អតិថិជន​ជា​ច្រើន ឥឡូវនេះ​ផ្ទះ​គំរូ​នេះ​បាន​សាងសង់​រួច​ដើម្បី​ឲ្យ​អតិថិជន​អាច​ធ្វើ​ទស្សនា​បាន​ហើយ ។ ស្ថិត​នៅ​លើ​ទីតាំង​ដែល​មាន​សក្តានុពល​ខ្លាំង តាម​បណ្តោយ​ផ្លូវ 271 ផ្លូវ 371 ឆ្ពោះទៅ​កាន់ ផ្លូវ 60 ម៉ែត្រ ជិត​នឹង​ផ្សារ​ទំនើប​ជីប​ម៉ុង 271 មេ​ហ្គា​ម៉​ល់​, អ៊ី​អន 3, សាលារៀន​, ធនាគារ​, និង ទីតាំង​សំខាន់​ៗ​ជា​ច្រើន​ទៀត ។

រឹតតែ​ពិសេស​ទៀត​នោះ ផ្ទះ​ប្រភេទ ហូ​ម អប​ហ្វី​ស គឺ​ស្ថិត​លើ​ផ្លូវ​ពាណិជ្ជកម្ម ដែល​ជា​ផ្លូវ​បើក​ជា​សាធារណៈ​មាន​ចរាចរណ៍​មមាញឹក​ស្រាប់ ស័ក្តិសម​ខ្លាំង​សម្រាប់​ការ​ប្រកប​អាជីវកម្ម ។

គួរ​រំ​ព្ញ​ក​ដែរ​ថា ផ្ទះ​ប្រណីត​ម៉ូ​ដ​ថ្មី​នេះ មាន​រចនាបថ​ម៉ូ​ដ​ថ្មី​ចុង​ក្រោយ និង​ដំបូង​គេ​ក្នុង​ប្រទេស ដែល​ជា​ប្រភេទ​សហ​សម័យ (Modern Classic) ខុស​ពី​ម៉ូ​ដ​ផ្ទះ ហ្ស​ប ហៅ​ស៍ ដទៃ​ទៀត បើ​ទំហំ​ដី​វិញ​មាន​រហូត​ដល់ 5.5m x 26m ជាមួយនឹង​ទំហំ​ផ្ទះ 5.5 x 17m, កម្ពស់ 4 ជាន់​កន្លះ​, មាន​ប្រអប់​ជណ្តើរយន្ត ។

ដូច្នេះ​អតិថិជន​ទាំងអស់​អាច​មក​ចូលរួម​នៅ​ថ្ងៃ​កម្មវិធី​ផ្ទាល់​ដើម្បី​ធ្វើការ​ទស្សនា​ផ្ទះ​គំរូ​ថា តើ​ផ្ទះ​ប្រភេទ​ថ្មី​នេះ​មាន​ភាព​ប្រណីត​ប៉ុណ្ណា​ទៅ0x017d7 ក៏​ដូច​ជា​មក​ទទួលយក​ការ​បញ្ចុះតម្លៃ​ពិសេស​រហូត​ដល់ 7% និង ប័ណ្ណ​ទឹកប្រាក់ $2000 ទៀត ៕

សម្រាប់​ព័ត៌មាន​បន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com
ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ