ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ពី X Factor Cambodia បូ រ៉ា​ម មាន​អ្នក​ជួយ​ឱ្យ​ចូល​ច្រៀង​នៅ​ក្នុង​ក្រុម​ចម្រៀង​មួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

បេក្ខជន បូ រ៉ា​ម បាន​ចាក​ចេញពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia ដ៏​គួរ​ឲ្យ​សោកស្តាយ​ដោយសារ​មិន​អាច​យកឈ្នះ​បេក្ខជន​ផ្សេង​ទៀត ។ ការ​បរាជ័យ​លើក​នេះ​ធ្វើ​ឲ្យ…

បេក្ខជន បូ រ៉ា​ម បាន​ចាក​ចេញពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X Factor Cambodia ដ៏​គួរ​ឲ្យ​សោកស្តាយ​ដោយសារ​មិន​អាច​យកឈ្នះ​បេក្ខជន​ផ្សេង​ទៀត ។ ការ​បរាជ័យ​លើក​នេះ​ធ្វើ​ឲ្យ បូ រ៉ា​ម ខកចិត្ត​ខ្លាំង ព្រោះ​បើជា​ប់លោក​នឹង​ឆ្លង​ចូល​ទៅ​កាន់​វគ្គ Live Show ដែល​គ្រប់​បេក្ខជន​ទាំងអស់​ប្រាថ្នា​ចង់បាន ។

ដើម្បី​លើកទឹកចិត្ត មាន​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​មួយ​រូប​សម្រេច​ត្រង​យក​បេក្ខជន​នេះ​ចូល​ជា​សមាជិក​ចម្រៀង​ប្រចាំ​ក្រុម ។ លោក បូ រ៉ា​ម គឺ​បេក្ខជន​មក​ពី​ខេត្តកំពង់ឆ្នាំង​ដោយ​ដើរ​ប្រឡង​ចម្រៀង​គ្រប់​រូបភាព ដើម្បី​ចង់​ដឹង​ថា​ខ្លួន​មាន​ទេព​កោសល្យ​បែប​ណា​ជាមួយ​បេក្ខជន​ដ៏​ទៃ​ទៀត ។
ម្យ៉ាង​អ្នកសិល្បៈ​ជើង​ថ្មី​ទាល់តែ​តស៊ូ និង​ឆ្លងកាត់​ការ​លំបាក​ផ្សេង​ៗ​ទើប​មានការ​លូតលាស់​ព្រោះ​រៀមច្បង​ល្បី​ៗ​មុន​រីកសាយ​ឈ្មោះ​ក៏​លំបាក​មិន​ស្ទើរ​ដែរ ។ ព្រោះតែ​មាន​ទឹកដម​សំឡេង​ល្អ បូ រ៉ា​ម ដែល​ជាប់​បាន ៣ តង់​ហើយ​មក​ធ្លាក់ ៦ នាក់​ក្នុង​ក្រុម ឱ​ក សុ​គ​ន្ឋ​កញ្ញា គួរ​ឲ្យ​តក់​ស្លត់​នោះ​លោក យ៉េ​ប រ៉ូ​ហ្វា​ត អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​ដែល​ភាគច្រើន​នាំ​តារា​សម្តែង និង​ច្រៀង​អប់រំ​សុខភាព​ដល់​កម្មករ​រោងចក្រ​បាន​សម្រេច​យក​លោក បូ រ៉ា​ម ចូល​ជា​ក្រុម​របស់​លោក​ឲ្យ​មានការ​ងារ​ធ្វើ ។

លោក រ៉ូ​ហ្វា​ត ឱ្យ​ដឹង​ថា​លោក​ជួយ​ដល់​សិល្បករ​បាន​មួយ​ចំនួន​ដែរ​ឲ្យ​តែ​មាន​ទេព​កោសល្យ​ស្នាដៃ​ទឹកដម​សំឡេង ។ យ៉ាងណា​លោក​មិន​មាន​ផលិតកម្ម​ច្រៀង​ទេ​តែបើ​និយាយ​ពី​អា​ហ្វែ​តាម​តំបន់​ផ្សេង​ៗ​គឺ​មាន​តាមរ​ដូ​ល​កាល​ពិសេស​ការ​សម្តែង​ច្រៀង​អប់រំ​សុខភាព​ដល់​កម្មករ​រោងចក្រ​មាន​ជា​ប្រចាំ​ហើយ​ស្គាល់​ម្ចាស់​ហាង​ផ្សេង​ៗ​ជួយ​ឲ្យ​តារា​ចូល​ច្រៀង ។

ដូចនេះ បូ រ៉ា​ម ជា​មនុស្ស​តស៊ូ​ហើយ​ស្លូតបូត​ទើប​លោក​កំណត់​ឲ្យ​ក្លាយជា​អ្នក​រួម​ក្រុម​ដើម្បី​ឲ្យ​មាន​ទឹកចិត្ត​ច្រៀង​ក្នុង​សិល្បៈ​ឲ្យ​គេ​ស្គាល់​ព្រោះ​មិន​ចង់​ឃើញ​អ្នកតស៊ូ​អស់សង្ឃឹម​ឡើយ ។ សមាជិក​ចម្រៀង​ដែល​ច្រៀង​អប់រំ​សុខភាព​នៅ​តាម​រោងចក្រ​ដែល​ឧស្សាហ៍​លេចមុខ​មាន​ដូច​ជា​លោក ប៉ែន សា​រ៉ាវ គូ​ម៉ា ជួន អម​រិ​ទ្ធ សុខ មុនី​រក្សា ជ័យ សុ​វ៉ា​ត ចែ​ម ស្រី​លក្ខ អ៊ុ​ង សុវណ្ណ​រិ​ទ្ធ ឃី​ង សាន់ និង​តារា​មួយ​ចំនួន​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ