ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! ទៅ​គាំទ្រ កម្ពុជា ប៉ះ ហុងកុង វគ្គ​ជម្រុះ​ដើម្បី​ទៅ​កាន់ World Cup 2022 ជាមួយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz

4 ឆ្នាំ មុន

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​បើក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្វាគមន៍​ក្រុម ហុងកុង នៅ​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​វេលា​ម៉ោង…

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​បើក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្វាគមន៍​ក្រុម ហុងកុង នៅ​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​វេលា​ម៉ោង ៦ ល្ងាច​តទៅ ក្នុង​ជុំ​ទី ២ នៃ​ការ​ប្រកួត​ជម្រុះ​សម្រាប់​ទៅ​ប្រកួត​យក​ពានរង្វាន់​បាល់ទាត់​ពិភពលោក ២០២២ នៅ​កា​តា ។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ដល់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ពិភពលោក​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (Wurkz) សូម​អញ្ជើញ​អ្នកគាំទ្រ​ទៅ​ចូលរួម​ស្រែក​ហ៊ោ​ជា​កម្លាំងចិត្ត​ដល់​ក្រុម​គោព្រៃ​កម្ពុជា​ទាំងអស់​គ្នា ។

គួរ​រំឭក​ថា ការ​ឡើង​មក​ប្រកួត​ក្នុង​ជុំ​ទី ២ បាន គឺ​បន្ទាប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន ទាំង​ពីរ​ជើង ដោយ​លទ្ធផល ២-០ និង ១-២ ក្នុង​ជុំ​ទី ១ ។ ក្នុង​ជុំ​ទី ២ នេះ កម្ពុជា​ស្ថិត​នៅ​ក្នុង​ពួ​ល C ដែល​មាន ហុងកុង​, ប៉ា​រែ​ន​, អី​រ៉ា​ក់ និង អី​រ៉​ង់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ