ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត ឌី​ជី គឺ ជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​ទៅ​លើ​បច្ចេកទេស គុណភាព និង​សេវាកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឌី​ជី ដែល​ជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ ដែល​នឹង​កំពុង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត នៅ​ទីក្រុង​ភ្នំពេញ ។ ជាក់ស្ដែង​ឥឡូវនេះ​ក្រុមហ៊ុន ឌី​ជី…

រាជធានី​ភ្នំពេញ ៖ ឌី​ជី ដែល​ជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណិ​ត បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ ដែល​នឹង​កំពុង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើប្រាស់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត នៅ​ទីក្រុង​ភ្នំពេញ ។

ជាក់ស្ដែង​ឥឡូវនេះ​ក្រុមហ៊ុន ឌី​ជី បាន​ទទួល​ការ​គាំទ្រ​ពី​អតិថិជន ថា​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត​ល្អ​ដាច់​គេ នៅ​ប្រទេស​កម្ពុជា ទាំង​ការ​ផ្ដល់​ជូន​នូវ​បច្ចេកទេស​ប្រើប្រាស់​ប្រភេទ​ខ្សែកាប​អុ​ប​ទិ​ក (Fiber optic To The Home) ក្នុង​ការ​តំឡើង ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ថ្មី និង​មានគុណ​ភាព​ដ៏​ល្អ​សម្រាប់​កា​រត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​តាម​បណ្ដា​គេហដ្ឋាន នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ឌី​ជី មិន​ត្រឹមតែ​ផ្តល់​ឲ្យ​នូវ​តម្លៃ​សមរម្យ​ជាមួយ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​លឿន​ក្នុង​ការ​ដោ​ន​ឡូត (Download) និង​ការ​អាប់​ឡូត​ឯកសារ​ជា​ច្រើន (Upload) សម្រាប់​អតិថិជន​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​ក៏​បាន​បន្ថែម​សេវា​ទូរទស្សន៍​ទំនើប Digi TV (OTT TV) ដែល​ជា​សេវា​កម្សាន្ត​ល្អ​បំផុត​សម្រាប់​គ្រួសារ​របស់​អ្នក​ដែល​លោក​អ្នក​ចំណាយ​ត្រឹមតែ $8.8/​ខែ ។ លោក​អ្នក​នឹង​ទទួល​សេវា​ទូរទស្សន៍ ទំនើប​ជាមួយ​មុខងារ​ជា​ច្រើន​ដូច​ជា : រូបភាព​កម្រិត HD, ប៉ុស្តិ៍​ផ្សាយ​ផ្ទាល់​រហូត​ដល់ 120+ ជាមួយនឹង​មុខងារ​មើល​សារ​ឡើង​វិញ និង​មើល​វី​ឌី​អូ តាម​តម្រូវការ​ព្រមទាំង​ការ​មើល Youtube,Youku ដោយ​ផ្ទាល់​លើ​ទូរទស្សន៍​របស់​អ្នក​“​។

ស្របគ្នា​នេះ​ដែរ ក្រុមហ៊ុន​បាន​ផ្តល់​ជូន​សេវាកម្ម ដល់​អតិថិជន​យ៉ាង​ល្អ និង​ការ​គាំពារ​ពី​ក្រុមហ៊ុន បាន​ធ្វើ​ឲ្យ​ឌី​ជី ក្លាយ​ជាទី​ចាប់អារម្មណ៍ និង​ទទួល​បាន​នូវ​ការ​គាំទ្រ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពី​សំណាក់​ប្រជាជន នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ ក្រុមហ៊ុន​ឌី​ជី​នឹង​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ផ្តល់​សេវាកម្ម​របស់​ខ្លួន​ដល់​អតិថិជន​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

ព័ត៌មាន​បន្ថែម​ពី​ឌី​ជី​សូម​ចូល​ទៅ​កាន់​៖ www.digi.com.kh ឬ ទូរស័ព្ទ​មក​កាន់​ផ្នែក​លក់ ៖ 098 888 992 | 089 888 992 ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ