ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! អ្នក​ម្នាង សៀង ឌី កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​

4 ឆ្នាំ មុន
  • ភ្នំពេញ

មានការ​ភ្ញាក់ផ្អើល​មួយ​ដោយសារ​មាន​ព័ត៌មាន​ចេញពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ក្រុមព្រះ​សុរិយា បានឱ្យ​ដឹង​ថា អ្នក​ម្នាង សៀង ឌី ដែល​ជា​អតីត​តារាចម្រៀង​ល្បីឈ្មោះ​សម័យ​សង្គមរាស្ត្រនិយម​នោះ បាន​ជួប​គ្រោះថ្នាក់​ចៃដន្យ​ដោយ​ដួល​ត្រូវ​របួស​ក្បាល​កាលពី​ព្រឹក​មិ​ញ​នៅ​អា​មេ​រិ​ក (​ម៉ោង​នៅ​កម្ពុជា​) ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ…

មានការ​ភ្ញាក់ផ្អើល​មួយ​ដោយសារ​មាន​ព័ត៌មាន​ចេញពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ក្រុមព្រះ​សុរិយា បានឱ្យ​ដឹង​ថា អ្នក​ម្នាង សៀង ឌី ដែល​ជា​អតីត​តារាចម្រៀង​ល្បីឈ្មោះ​សម័យ​សង្គមរាស្ត្រនិយម​នោះ បាន​ជួប​គ្រោះថ្នាក់​ចៃដន្យ​ដោយ​ដួល​ត្រូវ​របួស​ក្បាល​កាលពី​ព្រឹក​មិ​ញ​នៅ​អា​មេ​រិ​ក (​ម៉ោង​នៅ​កម្ពុជា​) ហើយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ។

ដំណឹង​នេះ បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង ហើយ​ប្រិ​យ​មិត្ត​ជា​ច្រើន​បាន​នាំ​គ្នា​បួងសួង​ឲ្យ​អ្នក​ម្នាង​ឆ្លង​ផុត​គ្រោះថ្នាក់​វិល​មក​សភាព​ធម្មតា​វិញ ។

នៅ​ក្នុង​ផេ​ក​របស់​ក្រុមព្រះ​សុរិយា បាន​សរសេរ​សារ​បង្ហោះ​ដែល​មាន​ខ្លឹមសារ​ថា «​ក្រុមព្រះ​សុរិយា​ទាំងមូល សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​នៅ​លើ​លោក និង​ព្រះ​បារមី​អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី​យា​នី​គ្រប់​ជំនាន់ ជួយ​ឱ្យ​អ្នក​ម្នាង ស៊ី​សុវត្ថិ សៀង ឌី រួច​ផុត​ពី​គ្រោះ​ចង្រៃ​នេះ​ផង​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ​អ្នក​ម្នាង​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​មួយ​នៅ​សហរដ្ឋអាមេរិក ក្រោយ​ពី​អ្នក​ម្នាង​ដួល​ត្រូវ​ក្បាល​នា​ព្រឹក​មិ​ញ​នេះ​ម៉ោង​នៅ​ប្រទេស​កម្ពុជា ។

អ្នក​ម្នាង ស៊ី​សុវត្ថិ សៀង ឌី ជា​អ្នកចម្រៀង​ដ៏​ល្បីល្បាញ​នៃ​វង់​តន្ត្រី​យោធា​ភិ​រម្យ និង​សុរាគារ​ខ្មែរ​នា​ទសវត្សរ៍​ឆ្នាំ ៦០ សម័យ​សង្គមរាស្ត្រនិយម ។ រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា អាការ​អ្នក​ម្នាង​ប្រែ​ប្រួល​​បែប​ណា​ទេ គ្រា​ដែល​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន ហើយ​ក្រុមព្រះ​សុរិយា ក៏​កំពុង​តែ​តាម​ពិនិត្យ​យក​ដំណឹង​យ៉ាង​ប្រ​កឹ​ត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ