ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាបៀរ​​ភ្នំពេញ​​ប្រគល់​​រង្វាន់​​ម៉ូតូ​មា៉​ក​ YAMAHA 7គ្រឿង​​ដល់​​អតិ​ថិ​​ជន​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ប្រកាស​អំពី​រង្វាន់​មហា​សេដ្ឋី​ស្រាបៀរ​​ភ្នំពេញ​ នៅ​ក្នុង​ក្រវិល​កំប៉ុង​មួយ​រយៈ​កន្លង​មក​ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ក្រុម​ហ៊ុន​ស្រា​បៀរ​ភ្នំពេញ​ បាន​បង្ហាញ​មុខ​អ្នក​ឈ្នះ​ ព្រម​ទាំង​បាន​ប្រគល់​រង្វាន់​ម៉ូតូ​៧​គ្រឿង​​​ដល់​អតិ​ថិ​ជន​របស់​ខ្លួន​ក្នុង​កម្ម​វិធី​ផ្សាយ​បន្ត​ផ្តាល់​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំ​ពេញ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​សីុ​ធី​អិន​ រៀង​រាល់​ថ្ងៃ​ព្រហស្បត្តិ៍​ចាប់​ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច​ ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ប្រកាស​អំពី​រង្វាន់​មហា​សេដ្ឋី​ស្រាបៀរ​​ភ្នំពេញ​ នៅ​ក្នុង​ក្រវិល​កំប៉ុង​មួយ​រយៈ​កន្លង​មក​ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៤ ក្រុម​ហ៊ុន​ស្រា​បៀរ​ភ្នំពេញ​ បាន​បង្ហាញ​មុខ​អ្នក​ឈ្នះ​ ព្រម​ទាំង​បាន​ប្រគល់​រង្វាន់​ម៉ូតូ​៧​គ្រឿង​​​ដល់​អតិ​ថិ​ជន​របស់​ខ្លួន​ក្នុង​កម្ម​វិធី​ផ្សាយ​បន្ត​ផ្តាល់​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំ​ពេញ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​សីុ​ធី​អិន​ រៀង​រាល់​ថ្ងៃ​ព្រហស្បត្តិ៍​ចាប់​ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច​ ។

រង្វាន់​មហា​សេដ្ឋី​របស់​ក្រុម​ហ៊ុន​ស្រាបៀរ​ភ្នំពេញ​ នៅ​លើ​ក្រវិល​កំប៉ុង​នេះ​ នឹង​ផ្តល់​ជូន​អតិ​ថិ​ជន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ដែល​ក្នុង​នោះ​រួម​មាន​ រង្វាន់​ម៉ូតូ​យា៉​មា៉​ហា (YAMA​HA) ចំនួន​៥០០​គ្រឿង​ ខ្សែ​ក​មាស​២​ជី​ចំនួន​៥.០០​០​ខ្សែ​ និង​រង្វាន់​ប្រាក់​សុទ្ធ​សរុប​ចំនួន​៨.៨៨៨​លាន​រៀល​ ដែល​មាន​ចាប់​ពី​១.០០០​រៀល​ ដល់​១០​លាន​រៀល​ក្នុង​១​
ក្រវិល​ ។ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ស្រា​បៀរ​ភ្នំពេញ​ លោក​ តែ​ សុខ​ស្រេង បាន​ឱ្យ​ដឹង​ថា ការ​ផ្តល់​មហា​រង្វាន់​នេះ​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អតិ​ថិ​ជន​ទាំង​ឡាយ​ដែល​បាន​គាំ​ទ្រ​ពិសា​ស្រាបៀរ​ភ្នំពេញ​រសជាតិ​ថ្មី​ ដែល​ជា​ស្រា​បៀរ​មាន​រសជាតិ​ស្រាល​ស្រទន់​ ក្លិន​ក្រអូប​ឈ្ងុយ​ស្រូវ​សាលី​ ស្រួល​លេប​ ផលិត​ឡើង​តាម​ស្តង់​ដា​ និង​បច្ចេក​ទេស​ចុង​ក្រោយ​បង្អស់​របស់​ប្រទេស​ជប៉ុន​ ។

លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា​ «អតិ​ថិ​ជន​ មិន​ត្រឹម​តែ​បាន​រីក​រាយ​ជាមួយ​ការ​ទទួល​ទាន​ស្រាបៀរ​ឈ្ងុយ​ឆ្ងាញ់​លំដាប់​ថ្នាក់​អន្តរ​ជាតិ​ប៉ុណ្ណោះ​ទេ​ ពួក​គេ​ថែម​ទាំង​មាន​សំណាង​​បាន​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​ថែម​ទៀត​» ។ អតិ​ថិ​ជន​ដែល​ឈ្នះ​រង្វាន់​មហា​សេដ្ឋី​របស់​ស្រាបៀរ​ភ្នំពេញ​ ក្នុង​ការ​ប្រគល់​លើក​ដំបូង​នេះ​ មាន​ដូច​ជា​ រង្វាន់​ម៉ូតូ​យា៉​មា៉​ហា​ម្នាក់​មួយ​គ្រឿង​ ចំនួន​៧​រង្វាន់​ រួម​មាន​ទី​១​-ឈ្មោះ​ ហា៊ង ចិន្តា (086 758 243) និង​ អីុវ​ ជីន (088 61 42 436) នៅ​ខេត្ត​ព្រះ​សីហនុ​ ទី​២-ឈ្មោះ​ សីុម​ សុន (097 48 05 010) នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ទី​៣-​ឈ្មោះ​ ចាន់​ មា៉​និត​ (097 62 34 535) នៅ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​ ទី​៤-ឈ្មោះ ពូ​ សាវ៉ន (012 994 649) និង​ ម៉ុល​ ថុស (092 225 846) នៅ​ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល​ ទី​៥-ឈ្មោះ​ ឆាយ​ ប៊ុន​ថាន (077 438 886) នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ទី​៦-ឈ្មោះ​ យ៉ន​ ឃិន (067  850 398) នៅ​ស្រុក​ស្វាយ​ជ្រំ​ ខេត្ត​ស្វាយ​រៀង​ និង​ទី​៧-​ឈ្មោះ​ ណែម​ រា៉​យា៉​ (097 515 1318) នៅ​ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូង​ឃ្មុំ​ ។
លោក​ តែ សុខ​ស្រេង​ បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន​ស្រា​បៀរ​ភ្នំពេញ​ ជា​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​​ដ៏​ធំ​មួយ​ដែល​មាន​រោង​ចក្រ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ព្រម​ទាំង​បាន​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​លក់​នៅ​ទី​ផ្សារ​ក្រៅ​ប្រទេស​ជា​ប្រចាំ​ផង​ដែរ​ ។

ក្រៅ​ពី​ការ​ផ្តល់​រង្វាន់​មហា​សេដ្ឋី​​ សម្រាប់​ឆ្នាំ​២០១៤​នេះ​ ក្រុម​ហ៊ុន​ក៏​បាន​បង្កើត​កម្ម​វិធី​ប្រដាល់​ជម្រុះ​ដណ្តើម​ពាន​រង្វាន់​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំពេញ​ លើ​សង្វៀន​សីុ​ធី​អិន​ ដែល​មាន​ផ្សាយ​ផ្ទាល់​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​ចាប់​ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច​ផង​ដែរ ក្នុង​នោះ​ជ័យ​លាភី​លេខ​១​ដែល​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​នឹង​ទទួ​ល​បាន​ម៉ូតូ​១​គ្រឿង​ ខ្សែ​ក​មាស​១ខ្សែ​ ទឹក​ប្រាក់​១.០០០​ដុល្លារ​ រួម​ទាំង​ស្រាបៀរ​ភ្នំពេញ​ និង​ភេស​ជ្ជៈ​កេន​កូ​ចំនួន​៤០​កេស​, លេខ​២​ទទួល​បាន​ខ្សែ​ក​មាស​១​ខ្សែ​ ទូរ​ទស្សន៍​ស្តើង​៣២​អីុញ​​១​គ្រឿង​ ទឹក​ប្រាក់​៥០០​ដុល្លារ រួម​ទាំង​ស្រាបៀរ​ភ្នំពេញ​ និង​ភេស​ជ្ជៈ​កេន​កូ​​ចំនួន​២០​កេស ដោយ​ឡែក​លេខ​៣​ និង​លេខ​៤​ក៏​ទទួល​បាន​រង្វាន់​ផង​ដែរ​ ៕