ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​គមន៍​សិល្បៈ​បុរាណ​​ចាប៉ី​ដង​វែង​ទើប​បង្កើត​ថ្មី​ត្រៀម​​សម្តែង​​ក្នុង​កម្ម​​វិធី​«រាត្រី​​សិល្បៈ​ខ្មែរ​​»ជាលើក​ដំបូង

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ សហ​គមន៍​​​​សិល្បៈ​​ចាប៉ី​​ដង​វែង​ ​​​ត្រៀ​​មខ្លួន​​ចេញ​សម្តែង​​ជា​លើក​ដំបូង​​​នៅ​រាត្រី​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ក្នុង​កម្មវិធី​ «រាត្រីសិល្បៈ​​ខ្មែរ» ​​រៀបចំ​​ធ្វើ​ទ្បើង​​នៅ​ភោ​ជនី​យ​ដ្ឋាន​ និង​កន្លែង​​តន្ត្រី​ The Doors ដ៏​​មាន​ប្រជា​ប្រិយ​​ភាព​ ​​ស្ថិត​នៅ​កាច់​ជ្រុង​ផ្លូវ​លេខ​​៨៤ ​និង​លេខ​៤៧ ​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូ​ន​ពេញ​ រាជ​ធានី​ភ្នំ​ពេញ​ ។

រាជ​ធានី​ភ្នំពេញ​​​ ​៖ សហ​គមន៍​​​​សិល្បៈ​​ចាប៉ី​​ដង​វែង​ ​​​ត្រៀ​​មខ្លួន​​ចេញ​សម្តែង​​ជា​លើក​ដំបូង​​​នៅ​រាត្រី​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ​ឆ្នាំ​២០១៤​ ក្នុង​កម្មវិធី​ «រាត្រីសិល្បៈ​​ខ្មែរ» ​​រៀបចំ​​ធ្វើ​ទ្បើង​​នៅ​ភោ​ជនី​យ​ដ្ឋាន​ និង​កន្លែង​​តន្ត្រី​ The Doors ដ៏​​មាន​ប្រជា​ប្រិយ​​ភាព​ ​​ស្ថិត​នៅ​កាច់​ជ្រុង​ផ្លូវ​លេខ​​៨៤ ​និង​លេខ​៤៧ ​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូ​ន​ពេញ​ រាជ​ធានី​ភ្នំ​ពេញ​ ។

នេះ​ជា​លើក​​ដំបូង​​ហើយ​ ដែល​ក្រុម​​សិល្ប​ករ​​វ័យ​ក្មេង​​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​នៅ​សិល្បៈ​ខ្មែរ​អម​តៈ​ នឹង​​​​សម្តែង​​សិល្បៈ​​​ចាប៉ី​ដង​វែង​ ​​​ជា​ទម្រង់​​សិល្បៈ​​ដ៏​ចំណាស​់របស់ខ្មែរ​ ​បន្ទាប់​ពី​​ពួក​គេបាន​បង្កើ​ត​​ជា​ក្រុម​​ឯក​រាជ្យ​​មួយ​​មាន​ឈ្មោះ​​ថា​ «សហគមន៍​​​សិល្បៈ​​ចាប៉ី​ដង​វែង​» ​ដឹក​នាំ​ដោយ​លោក​គ្រូ​ ពេជ​ សារ៉ាត់​ ។ បច្ចុប្បន្ន​​នេះ​ ពួ​ក​គេ​​ខិ​ត​ខំ​​ប្រឹ​ង​ប្រែង​ហាត់​​សម​ និង​ស្វែង​រក​​ទី​ផ្សារ​​សម្តែង​ឱ្យ​​បាន​កាន់​តែ​​ច្រើ​ន​ទាំង​​ក្នុង​ និង​ក្រៅ​ប្រទេស​​ ដើ​ម្បី​ឱ្យ​​​​ក្រុម​​មាន​និរន្តរ​​ភាព ជា​ពិសេស​គឺ​ដើ​ម្បី​​រក្សា​ទម្រង់​​សិល្បៈ​មួយ​នេះ​ឱ្យ​នៅ​គង់​វង្ស​ និង​មាន​​អ្នក​បន្ត​​វេន​តទៅ​ថ្ងៃ​អនា​គត​ ។

គាត ​សុគីម​ ជា​សមាជិក​​ម្នាក់​នៅ​ក្នុង​ក្រុ​ម​បាន​​សម្តែង​ក្តី​សប្បាយ​​រី​ក​រាយ ហើយ​​បាន​ចាត់​ទុក​ការ​សប្បាយ​មួយ​នេះ​មិន​ចំពោះ​​តែ​រូប​លោក​​ម្នាក់​​ទេ​ គឺ​ក្រុម​ទាំង​​មូល​តែ​ម្តង​ ។ សុគីម​ និយាយ​ថា​​ គ្រប់​សិល្ប​ករ​​គឺ​តែង​តែ​​សប្បាយ​រី​ក​រាយ​​ជា​និច្ច​​ជា​មួយ​ការ​សម្តែង​ ព្រោះ​​​បាន​​បង្ហាញ​​នូវ​អ្វី​ ដែល​បាន​សិក្សា​​រៀន​សូត្រ​​អស់​ជា​ច្រើនឆ្នាំ​ដល់​​មហា​ជន​ ជា​ពិសេស​​គឺ​ផ្សព្វ​ផ្សាយ​​ពី​លក្ខណៈ​​ពិសេ​ស​​​នៃ​​សិល្បៈ​ ។

ការ​សម្តែង​​​នៅរាត្រី​​ថ្ងៃ​ទី​​២៥ កុម្ភៈ​​នោះ​ គាត​ សុគីម ឱ្យដឹង​ថា​ ​មិន​មែន​​មាន​តែ​ក្រុម​ចាប៉ី​​​ទេ​​ ប៉ុន្តែ​​​​បាន​រួម​សហ​ការ​ជា​មួយ​​ក្រុម​តន្ត្រី​ករ​​មក​ពី​ក្រុម​​កុមារ​បាសាក់​​ទៀត​ផង​ ​គឺ​​នឹង​សម្តែង​​រួ​ម​គ្នា​​នូវ​បទ​ចម្រៀង​​ ដែល​​​បាន​និពន្ធ​​ថ្មី​ ដោយ​​ផ្អែក​​លើ​បទ​​ភ្លេ​ង​បុរាណ​ខ្មែរ​ ។ សុគីម​ និយាយ​ថា​ «ខ្ញុំ​ចង់​​ឱ្យគ្រប់​​ភោជ​នី​យ​ដ្ឋាន​ និង​សណ្ឋា​គារ​ ផ្សេង​ៗ​ទៀត​ មាន​​រៀប​ចំ​​កម្មវិធី​សិល្បៈ​​ខ្មែរ​ឱ្យ​​បាន​កាន់​តែ​ច្រើន​​​​ ដើម្បី​ជួយ​ទ្រទ្រង់​​ដល់​​សិល្បៈ​ខ្មែរ​» ។

ចំណែក​ចំរើន​ ​ជា​តន្ត្រី​ករ​មក​ពី​​ក្រុម​កុមារ​​បា​សាក់​ ​និយាយ​​ថា​ «​យើង​នឹង​​នាំ​យក​ឧបករណ៍​​តន្ត្រី​បុរាណ​ខ្មែរ​មួយ​ចំនួន​ដូច​ជា​ រនាត​ឯក​ ​ទ្រសោ​ ខ្លុយ​ ​ស្គរ​​ដៃ ស្គរ​សម័យ​ ​តា​ខេ ​ប៉ី​អ​​ ​និង​ឧបករណ៍​សម័យ​​មួយ​ គឺ​ហ្គីតា​ ​ប្រគំឧបករណ៍​​ភ្លេង​ទាំង​នេះ​​រួម​​ជា​មួយ​​ចាប៉ី​​ដង​វែង​ ​ដើ​ម្បី​បង្កើត​​ទម្រង់​​​​ភ្លេង​​ចម្រុះ​​សម័យ​​ថ្មី​មួយ​​តាម​រយៈ​​ឧបករណ៍​​ភ្លេង​ខ្មែរ​ អម​​ជា​មួយ​បទ​​ចម្រៀង​​ដ៏​ពីរោះ​​​រណ្តំ​ ។ ​យើង​ព្យាយាម​​បង្កើត​​ និង​​ច្នៃ​ប្រឌិត​​នូវ​អ្វី​ដែល​​ថ្មី​ ដេើ​ម្បីធ្វើ​ឱ្យ​​សិល្បៈ​​ខ្មែរ​​កាន់​តែ​សម្បូរ​​បែប​ ដោយ​ផ្អែក​​លើ​ទម្រង់​​តន្ត្រី​​បុរាណ ​និង​ឈរ​ទៅ​​លើ​ពំនោល​​មួយ​ថា​ «បុរាណ​​មិន​យឺត​ ​សម័យ​​មិន​បរទេស​ » ​។ នេះ​ជា​ការ​ច្នៃ​ប្រឌិត​ » ។

ចាប៉ី​​ អាច​សម្តែង​​បាន​នៅ​​គ្រប​់​ក​ម្មវិធី​​បុណ្យ​​​ ឬ​ពិធី​​មង្គល​ការ​ ​ហើយ​អ្នក​​ដេញ​ចាប៉ី​ គឺ​ជា​​មនុស្ស​​ដែល​ពូ​កែ​​សំនួន​វោហារ​ស័ព្ទ​ ​ដែល​អាច​​សម្តែង​​ទោល​ ឬ​ជា​មួយ​​ដៃ​គូ​ច្រៀង​ឆ្លើយ​ឆ្លង​បែប​​កំប្លុក​​កំប្លែង​ ដែល​ញ៉ាំ​​​ង​បរិយា​កាស​ឱ្យ​កាន់​តែ​សប្បាយ​រី​ក​រាយ​​ ហើយ​អត្ថ​​ន័យ​ក្នុង​ចម្រៀង​​ចាប៉ី​ គឺ​បង្ក​ប់​​ទៅ​ដោយ​ការ​​​អប់​រំយ៉ាង​​​ជ្រា​ល​​​ជ្រៅ​ ​ជា​ពិសេស​​គឺ​ការ​អប់​រំ​​​ពី​​ចរិយា​ធម៌​ គុណ​ធម៌ ​និង​​សីល​ធម៌ ។

ទស្សនិកជន​​អាច​ចូល​ទស្សនា​បាន​នៅ​ភោជនីយដ្ឋាន​ The Doors ​ក្នុង​​តម្លៃ​សំបុត្រ​៣ដុល្លារ​ ​ហើយ​​​ប្រាក់​​ដែល​នឹង​ទទួល​បាន​ មួយ​ផ្នែក​​គឺ​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ ​និង​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​​បុរាណ​ខ្មែរ​​ ៕