ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ិន​ សំនៀង​ ខំ​ប្រឹង​រក​ប្រាក់​ពី​អាជីព​សម្តែង​យក​ទៅ​សង់​ផ្ទះ​សំណាក់​នៅ​សៀម​រាប​មិន​ដក​ថយ​ទេ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ស៊ិន​ សំនៀង​ ជា​តារា​សម្តែង​លេច​ធ្លោ​គួរ​សម​ក្នុង​សង្គម​សិល្បៈ​កំពុង​តែ​ឱ្យ​កម្ម​ករ​សាង​សង់​ផ្ទះ​សំណាក់​នៅ​សៀម​រាប​ ។ គិត​មក​ទល់​ពេល​នេះ​ដំណើរ​ការ​សាង​សង់​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ ខ្ទង់​ចំណាយ​ចេះ​តែ​ហក់​ទៅ​មុខ​ ដូច្នេះ​លោក​ត្រូវ​ខំ​សន្សំ​លុយ​ទុក​សម្រាប់​ចំណាយ​បន្ត​ទៀត​រហូត​ដល់​រួច​រាល់​ ។

រាជធានី​ភ្នំពេញ ៖ លោក​ស៊ិន​ សំនៀង​ ជា​តារា​សម្តែង​លេច​ធ្លោ​គួរ​សម​ក្នុង​សង្គម​សិល្បៈ​កំពុង​តែ​ឱ្យ​កម្ម​ករ​សាង​សង់​ផ្ទះ​សំណាក់​នៅ​សៀម​រាប​ ។ គិត​មក​ទល់​ពេល​នេះ​ដំណើរ​ការ​សាង​សង់​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន​ ខ្ទង់​ចំណាយ​ចេះ​តែ​ហក់​ទៅ​មុខ​ ដូច្នេះ​លោក​ត្រូវ​ខំ​សន្សំ​លុយ​ទុក​សម្រាប់​ចំណាយ​បន្ត​ទៀត​រហូត​ដល់​រួច​រាល់​ ។

លោក​ស៊ិន​ សំនៀង​ តាំង​ពី​រវល់​មុខ​របរ​ថ្មី​បើក​ផ្ទះ​សំណាក់​មក​ ឧស្សាហ៍​ទៅ​មក​ភ្នំពេញ​-សៀម​រាប​ ព្រោះ​ទៅ​មើ​ល​ការ​ខុស​ត្រូវ​ផ្ទះ​សំណាក់​កំពុង​សាង​សង់​នោះ​ផង​ និង​ងាក​មក​បំពេញ​ការ​ងារ​សិល្បៈ​នៅ​ភ្នំពេញ​ផង​ ដើម្បី​រក​លុយ​យក​ទៅ​បំពេញ​លើ​ការ​សាង​សង់​ផ្ទះ​សំណាក់​នោះ​ ។ ព្រោះ​តែ​មាន​ចិត្ត​ស្រឡាញ់​មុខ​របរ​បើក​ផ្ទះ​សំណាក់​ដោយ​រំពឹង​ទទួល​បាន​ជោគ​ជ័យ​នា​ពេល​ខាង​មុខ​ លោក​សំនៀង​ បាន​ខ្ចី​បុល​ធនា​គារ​អស់​រាប់​ពាន់​ដុល្លារ​ ដើម្បី​យក​ទៅ​រ៉ាប់​រង​លើ​ការ​សាង​សង់​ ទោះ​ជា​ត្រូវ​ធ្វើ​ការ​គ្រប់​ច្រក​ល្ហក​ និ​ង​បង់​សង​ធនា​គារ​រាប់​ខែ​ឆ្នាំ​ក៏​ព្រម​ដែរ ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​ផល​ត្រឡប់​មក​វិញ​ ។

លោក​ស៊ិន​ សំនៀង​ បាន​បង្ហាញ​អារម្មណ៍​រីក​រាយ​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​​ថា​ ក្រោយ​ពី​លោក​ប្រកាស​ប្រាប់​គេ​ឯង​ពី​រឿង​បើក​ផ្ទះ​សំណាក់​នៅ​សៀម​រាប​មក​ លោក​ពិត​ជា​ធ្វើ​មែន​គឺ​អត់​លេង​សើច​ទេ ។ បើ​ទោះ​ជា​លោក​នៅ​មិន​ទាន់​ធ្វើ​ឱ្យ​កើត​ឡើង​បាន​ឆាប់​ រហូត​គេ​​គិត​ថា​ មិន​អាច​ទៅ​រួច​ ឬ​លោក​និយាយ​កុហក់​ក្តី​ លោក​នៅ​តែ​ពុះ​ពារ​ជាមួយ​ការ​ងារ​នេះ​​រហូត​បាន​សម្រេច​ ។ ទោះ​ជា​រវល់​ការ​ងារ​សិល្បៈ​បែប​ណា​ក្តី​ ក៏​លោក​នៅ​តែ​ព្យាយាម​សាង​សង់​ផ្ទះ​សំណាក់​ឱ្យ​បាន​មិន​ឱ្យ​សន្លប់​ទៅ​វិញ​ទេ​ ខ្លាច​ខ្មាស​គេ​ ។

តា​រា​សម្តែង​ទទួល​បាន​ពាន​រង្វាន់​អប្សរា​ឆ្នាំ​២០១៣​ ផ្នែក​សម្តែង​បែប​កម្សត់​ឆ្នើម​ និង​ជាប់​ពាន​រង្វាន់​គោ​រព​ពេល​វេលា​ល្អ​​រូប​នេះ​ ថ្លែង​ទៀត​ថា «ដំណាក់​កាល​នេះ​ប្រៀប​ដូច​ជា​ហែល​ទឹក​កាន់​តែ​ ជ្រៅ​ទៅ​ៗ​អីុ​ចឹង​ ចង់​ងាក​ត្រឡប់​ក្រោយ​មក​វិញ​ក៏​ហត់ ។ បើ​ជ្រុល​ហត់​ទៅ​ហើយ​នោះ​ មាន​តែ​ប្រឹង​ជ្រោង​ឱ្យ​ដល់​ត្រើយ​តែ​ម្ត​ង​ទៅ​ ។ ដោយ​មើល​ឃើញ​ពី​តំបន់​ខេត្ត​សៀម​រាប​ ជា​តំបន់​ទេស​ចរណ៍​ល្បី​ឈ្មោះ​ ទើប​មាន​កម្លាំង​ចិត្ត​ថា​ នឹង​ធ្វើ​គម្រោង​រក​ស៊ី​មួយ​នេះ​ឱ្យ​កើត​ឡើង​ក្នុង​ពេល​ខាង​មុខ​ ទោះ​ជា​ត្រូវ​អស់​លុយ​ចំណាយ​អ្វី​បន្ត​ទៀត​ក៏​ខ្ញុំ​មិន​បោះ​បង់​ចោល​ដែរ ។ មាន​តែ​អាជីព​សិល្បៈ​នេះ​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​ខំ​ធ្វើ​ការ​ដើម្បី​យក​ប្រាក់​កម្រៃ​មក​ប្រើ​ការ​មុខ​របរ​ថ្មី​ ។ ក្នុង​ពិភព​សិល្បៈ​​មាន​គេ​ស្គាល់​ច្រើន​ ឱ្យ​តែ​គេ​ទាក់​ទង​គឺ​ទទួល​សម្តែង​​មិន​ចោល​ទេ​ ទោះ​ទៅ​ទី​ជិត​ឆ្ងាយ​អត់​ងងុយ​មុខ​ឡើង​ជ្រុង​ក៏​មិន​គិត​ទេ​ ឱ្យ​តែ​បាន​លុយ​មក​រក​ស៊ីទាន់​នៅ​ក្មេង​ ទុក​ចាស់​ទៅ​មាន​មុខ​របរ​ច្បាស់​លាស់​» ។

សព្វ​ថ្ងៃ​នេះ​លោក​ស៊ិន​ សំនៀង​ មិន​សូវ​បាន​សម្តែង​តាម​ទូរ​ទស្សន៍​ទេ តែ​បើ​និយាយ​ពី​ខ្សែ​រឿង​វិញ​គឺ​លោក​ទទួល​សម្តែង​ជា​បន្ត​បន្ទាប់​រក​ពេល​ដក​ឃ្លា​មិន​ទាន់​ ។ បើ​ស្បើយ​ពី​សម្តែង​លោក​អាច​ឡើង​ច្រៀង​តាម​ទូរ​ទស្សន៍​ដូច​មុន​មិន​ចោល​ឡើយ​ ។

ឆ្នាំ​ថ្មី​នេះ​លោក​ស៊ិន​ សំនៀង​ សង្ឃឹម​ថា ប្រជា​ប្រិយ​ភាព​របស់​លោក​នឹង​ស្ទុះ​ទៅ​មុខ​ជា​បន្ត​ទៀត​ និង​រំពឹង​ថា មហា​ជន​នៅ​តែ​គាំ​ទ្រ​ការ​សម្តែង​របស់​លោក​ដើម្បី​ឱ្យ​លោក​នៅ​តែ​មាន​ទឹក​ចិត្ត​បម្រើ​អារម្មណ៍​តាម​រយៈ​សិល្បៈ​សម្តែង ៕