រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងល្បីល្បាញ និងលេចមុខមាត់ខ្លាំងប្រចាំផលិតកម្មអេសអេសប៊ី លោកហេង ប៊ុនលាភ បានប្រកាសជាសាធារណៈនៅលើកញ្ចក់ទូរទស្សន៍អប្សរាថា លោកនឹងវិលមកបម្រើវិស័យសិល្បៈដូចដើមវិញ បន្ទាប់ពីលោកឃ្លាតឆ្ងាយចេញទៅរកស៊ីអស់ជាច្រើនឆ្នាំមកហើយនោះ។
លោកបានប្រកាសបែបនេះ ខណៈពេលដែលលោកត្រូវបានអញ្ជើញជាតារាកិត្តិយសនៅក្នុងកម្មវិធី ប្រស្នាតារា របស់ស្ថានីយទូរទស្សន៍អប្សរា ដែលរៀបចំឡើងដោយលោកហ្វៃ សំអាង។
លោកហេង ប៊ុនលាភ បានបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តវិលចូលសម្តែងសិល្បៈវិញដោយសារសិល្បៈជាចំណូលចិត្តរបស់លោក និងជាអាជីពមួយដែលជួយលើកមុខមាត់ឱ្យលោកបានល្បីល្បាញ ហើយក៏ជាការងារមួយដែលលោកធ្លាប់រែកពន់ មានសប្បាយ មានទុក្ខ ដែលនោះជាអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន ហើយត្រូវតែងាកមកបម្រើប្រិយមិត្តឡើងវិញ៕
ចែករំលែកព័តមាននេះ