ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ចៅ​ជីដូន​ដើរ​សួរ​គេឯង​ពេញ​ភូមិ​គ្មាន​នរណា​ឃើញ​ដល់​ពេល​ប្រទះ​ស្រាប់តែ​…​ពុទ្ធោ !

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​លុង​ទឹកស្រះ​ស្លាប់​បាត់បង់​ជីវិត​ចោល​ឪពុក​ម្តាយ​បងប្អូន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៨ សីហា ។ ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ដែល​មាន​ចម្ងាយ​២៥​ម៉ែត្រ ក្នុងភូមិ​ពរ​ពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​លុង​ទឹកស្រះ​ស្លាប់​បាត់បង់​ជីវិត​ចោល​ឪពុក​ម្តាយ​បងប្អូន​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៨ សីហា ។ ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ដែល​មាន​ចម្ងាយ​២៥​ម៉ែត្រ ក្នុងភូមិ​ពរ​ពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ខាំ ភារ​ម្យ អាយុ​៨​ឆ្នាំ ជា​សិស្សសាលា​បឋម​សិក្សា​ឃុំ​ផ្អាវ មាន​ឪពុក​ឈ្មោះ ខៀវ ភា​រុណ អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ មិត្ត សុ​ជា អាយុ​២៩​ឆ្នាំ មានកូន​ស្រី​២​នាក់​កូន​ដែល​លុង​ទឹកស្រះ​ជា​កូនច្បង ។

លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្អាវ​បានឱ្យ​ដឹង​ថា ក្រុម​គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ហើយ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ខេត្ត​ព្រះ​សីហៈ​នុ​ដោយ​ទុក​កូនស្រី​២​នាក់​ឱ្យ​ជីដូន​បង្កើត​ឈ្មោះ ស៊ុត សុ​ខឿន​អាយុ​៥៨​ឆ្នាំ ជា​អ្នក​មើលថែ​ទាំ ។

ប៉ូលិស​បាន​ធ្វើការ​សាកសួរ​ជីដូន​ក្មេង​ស្រី​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ចៅស្រី​ដែល​រង​គ្រោះ​បាន​សុំ​លុយ​ទៅ​ទិញ​នំ​ហូប​ក្រោយ​ពី​បានឱ្យ​លុយ​ចៅ​រួច​រូប​ខ្លួន​បាន​ដេក​លុងលក់​បាត់​ទៅ លុះ​នៅ​វេលា​ម៉ោង​៣​ទៅ​៤​រសៀល​មិនឃើញ​ចៅ​ក៏​ដើរ​សួរ​គេឯង អ្នក​ភូមិ​ន​ណា​ៗ​ក៏​មិន​បានឃើញ​ដែរ​ហើយ​ក៏​មានការ​សង្ស័យ​នឹង​ទឹកស្រះ​អ្នក​ភូមិ​បាន​ចុះ​រាវរក​ទើបបាន​ប្រទះ​ឃើញ​តែ​វា​ហួសពេល​ទៅ​ហើយ​ព្រោះ​ក្មេង​ស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ប៉ូលិស​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​បាន​ដំណឹង​ភ្លាម​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​នៅ​នឹង​កន្លែង​ពុំ​មាន​ស្នាក​ស្នាម​គួរ​ឱ្យ​ចាប់អារម្មណ៍​អំពី​រឿង​ឃាតកម្ម​នោះ​ទេ បើ​តាម​កា​រស​និ្ន​ដ្ឋា​ន​របស់​សមត្ថកិច្ច​គឺ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរទៅ​ក្បែ​មាត់​ស្រះ​ដោយ​មាន​ស្នាក​ស្នាម​ឈរ​នៅ​នឹង​ឈើ​ដែល​ដាក់​គង​នៅ​មាត់​ស្រះ​នោះ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ