ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជាប់រូងភ្នំ៣យប់៤ថ្ងៃ…គឺមានសុវត្ថិភាពល្អ​ និងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បាន​បន្តឱ្យ​ដឹងទៀតថា បច្ចុប្បន្ន​ បុរស​រងគ្រោះ​បាននិងកំពុងសង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ​ព្រឹកថ្ងៃទី​០៨ សីហា នេះ ដោយ​អាការៈគាត់​​គឺត្រូវក្រុម​គ្រូពេទ្យ ​​​ធ្វើ​ការតាម​​ដាន​​ពី​​ស្ថានភាពអាការគាត់យ៉ាងយកចិត្តទុកដាក់បំផុត…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បាន​បន្តឱ្យ​ដឹងទៀតថា បច្ចុប្បន្ន​ បុរស​រងគ្រោះ​បាននិងកំពុងសង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ​ព្រឹកថ្ងៃទី​០៨ សីហា នេះ ដោយ​អាការៈគាត់​​គឺត្រូវក្រុម​គ្រូពេទ្យ ​​​ធ្វើ​ការតាម​​ដាន​​ពី​​ស្ថានភាពអាការគាត់យ៉ាងយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែ​គាត់​ស្ថិត​​​ក្នុងសុវត្ថិភាពល្អទេ ។ ​គួរ បញ្ជាក់ថា ការជួយសង្គ្រោះ​ជន​​រងគ្រោះ​បាន​ចេញរូងភ្នំនោះ គឺនៅត្រឹម​វេលា​ម៉ោង០​៦​និង៣៥​នាទី​យប់​ថ្ងៃទី០៧ សីហា ​របស់​ក្រុម​ជួយ​សង្គ្រោះ៧១១ដោយបានធ្វើការ​បំបែក​ផ្ទាំង​ថ្មនោះ ​​ក្រោយ​យក​គាត់​បាន​ហើយ ​គឺ​កម្លាំងទាំងអស់មានក្តីរំភើបនិងរំជួលចិត្តអាណិតគាត់​ជាខ្លាំង ហើយបាន​នាំគ្នា​សែង​ដាក់​រថយន្ត​សង្គ្រោះ​បញ្អូនទៅ​កាន់​មន្ទីរពេទ្យ​​ភ្លាមៗ​ ​។ នៅក្នុងប្របត្តិការណ៍យ៉ាង​ជោគជ័យនេះ ​ក៏​​សូម​អរគុណ​និង​សា​ទរ​​ដល់​កម្លាំងសង្គ្រោះ​ទាំងអស់ ដែលខំ​ពុះពារយ៉ាងសស្រាក់សស្រាំ​ ដើម្បី​ជួយ​ជនរងគ្រោះ​ឱ្យបាន​ផង​នេះ។

គួរបញ្ជាក់​ទៀតថា គិត​​ត្រឹមម៉ោង០៤​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ សីហា បុរស​ម្នាក់​ដែល​ធ្លាក់​ជាប់​គាំង​ក្នុង​កន្លៀត​​ថ្ម​អស់ ​គឺ៣យប់៤ថ្ងៃ ដោយសារ​ស្វែងរក​អាច​ម៍​ប្រចៀវ នៅ​ក្នុង​រូងភ្នំ​មួយ​កន្លែង នៅ​ក្នុងស្រុក​ភ្នំព្រឹក ពេល​នេះ​ ​គឺនៅមាន​សុវត្ថិភាព​នៅឡើយ ខណៈ​កម្លាំង​ជំនាញ​គ្រប់​អង្គភាព និង​គ្រប់​ស្ថាប័នរដ្ឋ កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​សង្គ្រោះ​។ នេះ​បើ​យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​ប្រភព​នានា​នៅ​កន្លែង​កើតហេតុ ​។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ គេ​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​ណា​ម្នាក់​នៅ​ទីនោះ​បាន​ទេ​។ មូលហេតុ​ដែល​មន្ត្រី​មិន​អាច​បំភ្លឺ​បាន ​គឺ​មាន​ហេតុផល​២​យ៉ាង គឺ​ទី​១- នៅ​ទីនោះ​សេ​វ៉ា​ទូរស័ព្ទ​ជួប​ការ​លំបាក​ក្នុង​ការ​ទំនាក់ទំនង និង​ទី​២-​ប្រព័ន្ធ​ទូរស័ព្ទ​ទំនាក់ទំនង​បាន​ហើយ តែ​មន្ត្រី​នៅ​ទីនោះ​ មិន​ហ៊ាន​ផ្ដល់​ព័​ត៌មាន​អំពី​ព្រឹត្តិការ​ណ៍​នោះ​ដល់​អ្នក​សារ​ព័​ត៌មាន ព្រោះ​ខ្លាច​ត្រូវ​ទណ្ឌកម្ម​លោក​ស្នង​ការ​ខេត្តដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ ​លោកស្នងការ​បាន​ព្រមាន​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រូប​ណា ដែល​ល្មើស​នឹង​លក្ខន្តិកៈនៃ​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ គឺមាត្រា២២, ២៣ និងមាត្រា២៤  ដែល​ហាម​ដាច់ខាត​ចំពោះ​
ការ​ផ្ដល់​ព័​ត៌មាន​ដែល​ជា​ការ​សម្ងាត់​ខាង​វិជ្ជាជីវៈ​របស់​នគរបាល​ជាតិ​ទៅ​ត​តី​ជន​ដោយ​គ្មាន​ការ​អនុញាតិ​ ។ ដោយសារ​តែ​ការ​ព្រមាន​នេះ​ហើយ ទើប​មន្ត្រី​នគរបាល​គ្រប់​ជាន់ថ្នាក់​ស្ថិត​ក្រោម​លោកស្នងការ​ខេត្ត មិន​ហ៊ាន​ផ្ដល់​ព័​ត៌មាន​… មិន​ថា ព័​ត៏​មាន​ស្ដី​ពី​អំពើ​ចោរកម្ម​ឬ​ព័​ត៏​មាន​លើក​សរសើរ​អំពី​ស្នាដៃ​កងកម្លាំង​នោះ​ទេ។

បើ​ទោះជា​គ្មាន​ព័​ត៌មាន​នេះ​ ពី​មន្ត្រី​នគរបាល​ក្ដី ប៉ុន្តែ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​សង្គ្រោះ​នោះ គឺ​មាន​មន្ត្រី​មក​ពី​អង្គភាព​នានា​ច្រើន​ណាស់ រាប់​ទាំង​អង្គភាព​យោធា អង្គភាព​កងរាជ​អាវុធ ហត្ថ និង​ស្ថាប័នរដ្ឋ​ផង ដែល​កំពុង​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​។ មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រ​តិ្ត​ការ​នេះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជាប់​ក្នុង​កន្លៀត​​ថ្មភ្នំ​ព្រឹក​នោះ​ ឈ្មោះ​សុំ បូ​រ៉ា អាយុ​២៩​ឆ្នាំ ​។

គាត់​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ចន្លោះ​ផ្ទាំង​ថ្មដា រួច​ជាប់​គាំង​នៅ​ក្នុងកន្លៀតថ្ម​នោះ​តែ​ម្ដង ពេល​ដែល​គាត់​ព្យាយាម​ស្វែងរក​អាច​ម៍​ប្រចៀវ​ នៅ​ក្នុង​រូងភ្នំ​មួយ​កន្លែង​នៅ​ទីនោះ​ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា បុរស​នេះ​ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ បន្ទាប់​ពី​បានឮ​សំឡេង​ស្រែក​ឲ្យ​ជួយ​ពី​ក្នុង​រូងភ្នំ​នោះ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៧ សីហា ហើយ​គេ​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​សង្គ្រោះ​។

បើ​តាម​ក្រុម​គ្រួ​សារបាន​និយាយ​ថា សុំ បូ​រ៉ា បាន​ចេញ​ទៅ​រក​អាច​ម៍​ប្រចៀវ​នៅ​ក្នុង​ល្អាង​ភ្នំ​នោះ កាលពី​យប់​ថ្ងៃ​ទី​៤ សីហា ហើយ​គាត់​ក៏​ជួប​គ្រោះថ្នាក់​នៅ​យប់​នោះ​តែ​ម្ដង ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​អ្នក​ភូមិ​ប្រទះ​ឃើញ គឺ​បុរស​នេះ​ បាន​ជាប់​គាំង​នៅ​ក្នុង​កន្លៀតថ្ម​នោះ អស់​រយៈពេល​៤​យប់ ៣​ថ្ងៃ​ហើយ​ ។ បុរស​នេះ​តែង​ចេញ​ទៅ​រក​កើប​អាច​ម៍ប្រចៀវ​នៅ​ទីនោះ ដើម្បី​លក់​យក​កំរៃ​ចិញ្ចឹម​ជីវភាព​គ្រួសារ តែ​អកុសល​ទៅ​លើក​ចុង​ក្រោយ​នេះ​ ស្រាប់តែ​ភ្លាត់ស្នៀត​ជួប​គ្រោះថ្នាក់​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ បើ​តាម​មន្ត្រី​នគរបាល​មួយ​រូប​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ស្រង់​សំដី​ជន​រង​គ្រោះ ហើយ​ប្រាប់​កោះសន្តិភាព​បន្ត​ថា នៅ​យប់​កើតហេតុ​នោះ គាត់​បាន​ដើរទៅ​កាន់​កន្លែង​អាច​ម៏​ប្រចៀវ​នៅ​ចង្កេះភ្នំ​នោះ​ដូច​សព្វដង​ដែរ​ ។ ប៉ុន្តែ​ពេល​នោះ​ស្រាប់តែ​គាត់​ធ្វើ​ឲ្យ​ជ្រុះ​ពិល ហើយ​ពេល​ដែល​គាត់​អោន​រក​ពិល ចៃដន្យ​ស្រាប់តែ​រអិល​ជើង​ដួល​ធ្លាក់​ចូល​ក្នុង​ចន្លោះ​ផ្ទាំង​ថ្ម​ដ៏​ជ្រៅ​នោះ​តែ​ម្ដង ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា នៅ​ខាងក្រោម​គំនាប​ថ្ម​នោះ​ជា​ល្អាង​មួយ​ជ្រៅ​ណាស់ ហើយ​ប្រសិនបើ​ជន​រង​គ្រោះ​មិន​ជាប់​គាំង​ត្រិ​ម​គំនាប​ថ្ម​នោះ​ទេ ជន​រង​គ្រោះ​អាច​ធ្លាក់​ចូល​ក្នុង​ល្អាង​នោះ ហើយ​អាច​នឹង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​តែ​ម្ដង​។

ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​ដ៏​រន្ធត់​នេះ កោះសន្តិភាព បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ច្រើន​លើក ច្រើន​សារ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ទៅ​កាន់​លោក​សុង សុ​ភ័​ក្រ អភិបាលស្រុក​ភ្នំព្រឹក ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​ករណី តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ​។ ប៉ុន្តែ​ប្រភព​នានា នៅ​កន្លែង​ជួយ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច និង​កម្លាំងយោធា​ជា​ច្រើន​នាក់ រួម​ទាំង​ក្រុម​គ្រួ​ពេទ្យ​ផង បាន​ប្រឹងប្រែង​គ្រប់​មធ្យោបាយ គ្រប់​វិធីសាស្ត្រ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​ចេញពី​ក្នុង​គំនាប​ថ្ម​ដ៏​គ្រោះថ្នាក់​នោះ​។ រថយន្ត​សង្គ្រោះ​ក៏​ត្រូវ​បាន​រៀបចំ​ជា​ស្រេច​នៅ​ក្បែរ​ជើងភ្នំ​នោះ​ដែរ ដើម្បី​ចាំ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ ពេទ្យ ​។

ជុំវិញ​ការ​ប្រឹងប្រែង​នេះ​ដែរ បើ​តាម​ប្រភព​ពី​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​ឯក ឯក សំ​អូន មេបញ្ជាការ​យោធភូមិ​ភាគ​នេះ ដែល​កំពុង​ជួយ​សង្គ្រោះ​ផង​ដែរ បាន​ឲ្យ​ប្រាប់​កោះសន្តិភាព​ថា គិត​ត្រិ​ម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ ក្រុម​ជួយ​សង្គ្រោះ​របស់​អង្គភាព​៧១១ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម គន់ គី​ម ប្រធាន​អាជ្ញាធរ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ ដោយ​មាន​ឧ​បករ​ណ៏​សម្រាប់​ជួយ​សង្គ្រោះ​គ្រប់​បែប​យ៉ាង​ ។

មន្ត្រី​យោធា​ដដែល​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ ​ក្រុម​ជួយ​សង្គ្រោះ​បាន​និង​កំពុង​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ព្រោះ​​មេឃ​កាន់តែ​ងងឹត ខណៈ​ជន​រង​គ្រោះ​ហាក់​មាន​កម្លាំង​ធ្លាក់​ខ្យោ​យ​បន្តិច ម្ដង​បាត់​មាត់ ម្ដង​ឮ​មាត់​វិញ​។ ប៉ុន្តែ​ទោះជា​មេឃងងឹត ឬ រហូត​ដល់​យប់ ក៏​ក្រុម​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដែរ ព្រោះ​ក្រុម​ជួយ​សង្គ្រោះ​មាន​សម្ភារៈ​គ្រប់គ្រាន់ ទាំង​បំពង់​អុក​ហ្ស៊ី​សែន ទាំង​ភ្លើង​បំភ្លឺ និង​ឧ​បករ​ណ៍​ដទៃ​ទៀត ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជួនបន្ត ។

អត្ថបទសរសេរ ដោយ