យោងតាមគេហទំព័រសិល្បៈចេញផ្សាយកាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៤ បានឱ្យដឹងថា តារាសម្តែងកែភេទរបស់ប្រទេសថៃ ទទួលប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន បន្ទាប់ពីមានមុខក្នុងខែ្សភាពយន្តចិនរឿង «Lost in Thailand» ដែលប្រែជាភាសាខ្មែរថា «វង្វេងនៅថៃ» ។
វត្តមានត្រឹមតែ១នាទីប៉ុណ្ណោះ នៅក្នុងខ្សែភាពយន្ត ធ្វើឱ្យនារីកែភេទរូបនេះ ទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដែលបានស្វែងរករូបរបស់នាងដ៏ច្រើនលើសលប់នៅតាមគេហទំព័រ ។ មានទស្សនិកជនចិនជាច្រើននាក់ ភ្ញាក់ផ្អើលចំពោះសម្រស់ដ៏ស្រស់ស្អាត ក៏ដូចជាកាយវិការទន់ភ្លន់ដូចស្រី ពិតៗ ហើយពួកគេបានសរសើរមិនដាច់ពីមាត់ ។ លើសពីនេះទៀត ពួកគេបានសរសើរនាងចំពោះទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការធ្វើត្រាប់តាមគ្រប់ភាសាចិននៅក្នុងភាពយន្ត ៕
ចែករំលែកព័តមាននេះ